ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​រី​ស កំណត់​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​ជា​កំហិត ខណៈ​នៅ​អា​មេ​រិ​ក​ឡើង​ដល់​៥​លាន

3 ឆ្នាំ មុន

បារាំង ៖ ការ​ពាក់​ម៉ាស​បាន​ក្លាយជា​កាតព្វកិច្ច​នៅ​ក្នុង​មណ្ឌល​ទេសចរណ៍​នានា​ក្នុង​ទី​ក្រុងប៉ារីស កាលពី​ថ្ងៃ​ច័ន្ទ ចំ​ពេល​មានការ​ព្រមាន​អំពី​ការ​លេច​ចេញ​ជា​ថ្មី​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩ ដោយសារ​ការ​ឆ្លង​នៅ​ក្នុង​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក ដោយ​សហរដ្ឋអាមេរិក​បាន​ឈាន​ដល់​ចំនួន ៥​លាន​នាក់​។ ការ​កំណត់​បែប​នេះ បាន​កើតឡើង​នៅ​ពេល​ប្រទេស​បារាំង​រួម​ជាមួយ​អឺរ៉ុប​ខាងលិច​ជា​ច្រើន…

បារាំង ៖ ការ​ពាក់​ម៉ាស​បាន​ក្លាយជា​កាតព្វកិច្ច​នៅ​ក្នុង​មណ្ឌល​ទេសចរណ៍​នានា​ក្នុង​ទី​ក្រុងប៉ារីស កាលពី​ថ្ងៃ​ច័ន្ទ ចំ​ពេល​មានការ​ព្រមាន​អំពី​ការ​លេច​ចេញ​ជា​ថ្មី​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩ ដោយសារ​ការ​ឆ្លង​នៅ​ក្នុង​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក ដោយ​សហរដ្ឋអាមេរិក​បាន​ឈាន​ដល់​ចំនួន ៥​លាន​នាក់​។

ការ​កំណត់​បែប​នេះ បាន​កើតឡើង​នៅ​ពេល​ប្រទេស​បារាំង​រួម​ជាមួយ​អឺរ៉ុប​ខាងលិច​ជា​ច្រើន បាន​ជួប​ប្រទះ​នឹង​ការ​កើន​សីតុណ្ហភាព​អាកាសធាតុ​ឡើង​ខ្ពស់​ជាង ៣៥​អង្សា​សេ​។ កំ​ដៅ​ខ្លាំង​បាន​បណ្តាល​ឱ្យ​ហ្វូង​មនុស្ស​ប្រមូលផ្តុំ​គ្នា​នៅ​ឆ្នេរ​ខ្សាច់​នៅ​ចុង​ស​ប្តា​ហ៍ ទោះបីជា​មានការ​ព្រមាន​ផ្នែក​សុខភាព​អំពី​ហានិភ័យ​នៃ​ការ​ឆ្លង​ក៏​ដោយ​។

ដោយឡែក​នៅ​ទីក្រុង​ប៊ែ​ក​ឡាំង កុមារ​រាប់​ពាន់​នាក់​បាន​វិល​ត្រឡប់​ទៅ​សាលារៀន​វិញ​នៅ​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ការ​ឈប់​សម្រាក​រដូវក្តៅ​។ ពួក​គេ​ត្រូវ​ពាក់​ម៉ាស​ដែល​ជា​កាតព្វកិច្ច​នៅ​ក្នុង​តំបន់​រួម​ដូច​ជាទី​ធ្លា​សាលា​។ សាលារៀន​នៅ​តំបន់​ខ្លះ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់ ក៏​បាន​បើក​ដំណើរការ​ម្តងទៀត ទោះបីជា​មានច្បាប់​ផ្សេង​ៗ​គ្នា​លើ​ការ​ពាក់​ម៉ាស​ក៏​ដោយ​។

ប្រជាជន​នៅ​ទី​ក្រុងប៉ារីស ដែល​មាន​អាយុ​១១​ឆ្នាំ​ឡើង​ទៅ ឥឡូវ​ត្រូវ​ពាក់​ម៉ាស​នៅ​តំបន់​ដែល​មាន​មនុស្ស​ច្រើន និង​កន្លែង​ទេសចរណ៍​។ ទាំងនេះ​រួម​បញ្ចូល​ទាំង​ច្រាំង​ទន្លេ Seine និង​ផ្លូវ​ជាង ១០០ នៅ​ក្នុង​រដ្ឋធានី របស់​ប្រទេស​បារាំង រួម​ទាំង​តំបន់​ទេសចរណ៍​ផ្សេង​ៗ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ