ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី Donald Trump ពន្យារពេល​ប្រជុំ G7 រហូត​ដល់​ក្រោយ​ខែ​វិច្ឆិកា

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​និយាយ​ថា លោក​បាន​ស្នើ​សុំ​ឱ្យ​កិច្ច​ប្រជុំ G7 ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ការ​បោះ​ឆ្នោត​នៅ​ខែវិច្ឆិកា បន្ទាប់​ពី​ការ​ពន្យារពេល​ពី​មុន​ម្តង​រួច​ទៅ​ហើយ…

អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​និយាយ​ថា លោក​បាន​ស្នើ​សុំ​ឱ្យ​កិច្ច​ប្រជុំ G7 ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ការ​បោះ​ឆ្នោត​នៅ​ខែវិច្ឆិកា បន្ទាប់​ពី​ការ​ពន្យារពេល​ពី​មុន​ម្តង​រួច​ទៅ​ហើយ ដោយសារ​តែ​ការ​ព្រួយបារម្ភ​ពី​ជំងឺ​កូ​វី​ដ​១៩​។

លោក Trump បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឯ​សន្និសីទកាសែត​ថា​៖ «​ខ្ញុំ​មាន​ទំនោរ​ចង់​ធ្វើ​វា​បន្ថែម​ទៀត នៅ​ពេល​ណាមួយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​។ យើង​នឹង​ធ្វើការ​បោះ​ឆ្នោត​នៅ​ខែកញ្ញា​»​។

កិច្ចប្រជុំ​កំពូល​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ Camp David នៅ​ខែមិថុនា ហើយ​បន្ទាប់​ពី​មាន​ផែនការ​បណ្តោះអាសន្ន ដើម្បី​ពន្យា​ពេល​ការ​ប្រជុំ​និង​ប្តូរ​ទៅ​សន្និសីទ​តាម​អ៊ី​ន​ធើ​ណេ​ត លោក Trump បាន​គិត​នៅ​ខែឧសភា ថា នឹង​ធ្វើ​វា​ដោយ​ផ្ទាល់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​។

លោក Trump បាន​និយាយ​ថា សេត​វិមាន​មិន​ទាន់​បាន​អញ្ជើញ​មេដឹកនាំ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ លោក​ថា​៖ «​យើង​មិន​បាន​ផ្ញើ​លិខិត​អញ្ជើញ​នៅឡើយ​ទេ​។ យើង​កំពុងនិយាយ​ជាមួយ​ពួក​គេ​»​។

លោក​បាន​កត់​សម្គាល់ថា លោក​គ្រោង​នឹង​អញ្ជើញ​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​ផ្លូវការ​នៃ G7 មក​ប្រជុំ​ដែរ​។ នៅ​ពេល​សួរ​ថា តើ​លោក​នឹង​អញ្ជើញ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ​ពូ​ទី​ន មក​ដែរ​ឬ​អត់0x017d7 លោក Trump បាន​និយាយ​ថា លោក​នឹង​ធ្វើ​អ៊ីចឹង ព្រោះ​លោកពូ​ទី​ន​គឺជា​ភាគី​សំខាន់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ