ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​កោតសរសើរ ! ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី​ធ្វើ​រឿង​មួយ​ដាក់​ទា​រិ​កា​ដែល​គេ​បោះចោល​លើ​គំនរ​សំរាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ជួរ​មុខ​នៅ​កម្ពុជា ដែល​មាន​ប្រជាប្រិយ​ខ្លាំង​នៅ​ក្នុង​ស្រទាប់​យុវវ័យ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី ព្រមទាំង​កូន​តូច​របស់​នាង​បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​រូប​នាង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ជួរ​មុខ​នៅ​កម្ពុជា ដែល​មាន​ប្រជាប្រិយ​ខ្លាំង​នៅ​ក្នុង​ស្រទាប់​យុវវ័យ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី ព្រមទាំង​កូន​តូច​របស់​នាង​បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​រូប​នាង និង​ក្រុម​គ្រួសារ បាន​ធ្វើ​នូវរឿ​ង​គួរ​ឲ្យ​កោតសរសើរ ប្រកបដោយ​ចិត្ត​ទឹក​ដ៏​ប្រពៃ​នៅ​ក្នុង​ការ​ចុះ​ទៅ​មើល​ទា​រិ​កកាតូច ដែល​ត្រូវ​បាន​គេ​បោះចោល​នៅ​ក្នុង​គំនរ​សំរាម ដែល​បង្ក​រការ​រឿង​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល និង​ស្វែ​ងរ​ក​ជំនួយ​ចំពោះ​ការ​រស់រាន​មានជីវិត​ពី​ឪពុក​ម្តាយ​ចិត្ត​តិ​រិ​ច្ឆា​ន​ដាច់​ចិត្ត​បោះចោល​កូន​បែប​នេះ ទើប​​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី ព្រមទាំង​កូនប្រុស បាន​ទៅ​សួរសុខទុក្ខ​ដល់​ផ្ទះ​បងស្រី​ដែល​ជា​ម្តាយ​ទី​២ ដែល​បាន​រើស​ទា​រិ​កា​តូច​នោះ​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា ។

ដោយនៅ​ក្នុង​នោះ កំពូល​តារាចម្រៀង​ស្រី​រូប​នេះ​ក៏​បាន​ផ្តល់​ជា​សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន ដើម្បី​ជួយ​សម្រួល និង​សម្រាល​ក្នុង​ការ​ចិញ្ចឹម និង​មើលថែ​ទារិកា​កម្សត់​នេះ​ទៅ​ដល់​បងស្រី អោយ​មើលថែ​រក្សា​ផង​ដែរ ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​របស់​ម្ទា​ស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា ពូ ឈី​វ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ឃើញ​រូបភាព និង​វីដេ​អូ​រួច​មក​ ក៏​មាន​មហាជន​អ្នកគាំទ្រ​ជា​ច្រើន​របស់​តារាចម្រៀង​រូប​នេះ និង​ជា​អ្នក​ម្តាយ​របស់​គេ​មួយ​រូប​ផង​ដែរ ក៏​ទទួល​បានការ​កោតសរសើរ នូវ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ទារិកា​តូច​មួយ​នេះ ៕

កែសម្រួលដោយ