ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោក ពេល​នេះ​មាន​ករណី​ឆ្លង​កូ​វី​ដ​ឡើង​ដល់​២០​លាន​ករណី​ហើយ

3 ឆ្នាំ មុន

យោង​តាម​តួលេខ​ពី​សាកលវិទ្យាល័យ​ចនស៍​ហប​គី​ន​ស៍ (Johns Hopkins) បាន​បង្ហាញ​ថា ពិភពលោក​បាន​ឈាន​ដល់​ដំណាក់កាល​គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន ២០​លាន​នាក់ ហើយ​មាន​ករណី​បាត់បង់​ជីវិត​កំពុង​ឈាន​ដល់​ជិត ៧៥០០០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក​។ ចំនួន​ករណី​បាន​កើនឡើង​យ៉ាង​ខ្លាំង​ចាប់តាំងពី​ករណី​ដំបូង​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ប្រទេស​ចិន…

យោង​តាម​តួលេខ​ពី​សាកលវិទ្យាល័យ​ចនស៍​ហប​គី​ន​ស៍ (Johns Hopkins) បាន​បង្ហាញ​ថា ពិភពលោក​បាន​ឈាន​ដល់​ដំណាក់កាល​គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន ២០​លាន​នាក់ ហើយ​មាន​ករណី​បាត់បង់​ជីវិត​កំពុង​ឈាន​ដល់​ជិត ៧៥០០០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក​។

ចំនួន​ករណី​បាន​កើនឡើង​យ៉ាង​ខ្លាំង​ចាប់តាំងពី​ករណី​ដំបូង​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ខែធ្នូ​។ គ្រាន់តែ​រយៈពេល​បី​ខែ​ក្រោយមក ពិភពលោក​បាន​កត់ត្រា​ករណី​ចំនួន​១​លាន​ករណី គឺ​ថ្ងៃ​ទី​២ ខែមេសា​។ ចំនួន​សរុប​បាន​កើនឡើង​ដល់ ១០​លាន​ករណី នៅ​តិច​ជាង​៣​ខែ​បន្ទាប់ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ហើយ​ត្រឹមតែ​រយៈពេល​៦​ស​ប្តា​ហ៍​ក៏​បាន​ឡើង​ទ្វេ​ដង​។

ជា​មធ្យម​រយៈពេល​៧​ថ្ងៃ​សម្រាប់​ករណី​ថ្មី​ប្រចាំ​ថ្ងៃ គឺ​លើស​ពី​មួយ​ភាគ​បួន​នៃ​មួយ​លាន​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​។ ការ​កើនឡើង​នេះ គឺ​បាន​មក​ភាគច្រើន​ពី​ផ្នែក​មួយ​នៃ​តំបន់​អា​មេ​រិ​កឡា​ទី​ន និង​តំបន់​ការី​បៀ​ន រួម​ទាំង​នៅ​អាស៊ី​ផង​ដែរ​។ អត្រា​មរណភាព​នៅ​តែ​ខ្ពស់​បំផុត​នៅ​តំបន់​ទាំងនេះ​។

ប្រទេស​ប្រេ​ស៊ី​ល បាន​កត់ត្រា​ករណី​ឆ្លង​សរុប​ជាង ៣​លាន​ករណី និង​មាន​មនុស្ស​បាត់បង់​ជីវិត ១០០,០០០​នាក់ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដោយ​មាន​ជាង ៥​លាន​ករណី និង​មនុស្ស​បាន​បាត់បង់​ជីវិត ១៦០,០០០​នាក់​។

ប្រទេស​ឥណ្ឌា មាន​ចំនួន​ករណី​ខ្ពស់​បំផុត​ទី​៣ ដែល​មាន​ជាង ២​លាន​ករណី​ឆ្លង​។ ប្រទេស​នេះ​កំពុង​ពុះពារ ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស ដោយ​អ្នកជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​មិន​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ក៏​ព្រោះតែ​ខ្វះ​គ្រែ បុគ្គលិក​មើលថែ និង ឧបករណ៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ