ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារ​ទាំង​២៨ នៅ​ទូ​ទាំង​ប្រទេស​ផ្ទុក​អ្នក​ជាប់​ឃុំ​សរុប​ចំនួន​៣៩.៣១៦​នាក់​ក្នុង​ឆ្នាំ​២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ពន្ធនាគារ​ទាំង​២៨ នៅ​ទូ​ទាំង​ប្រទេស​ផ្ទុក​អ្នក​ជាប់​ឃុំ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ សរុប​ចំនួន​៣៩.៣១៦​នាក់ ស្ដ្រី​២.៥៧១​នាក់ ក្នុង​នោះ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ពន្ធនាគារ​ទាំង​២៨ នៅ​ទូ​ទាំង​ប្រទេស​ផ្ទុក​អ្នក​ជាប់​ឃុំ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ សរុប​ចំនួន​៣៩.៣១៦​នាក់ ស្ដ្រី​២.៥៧១​នាក់ ក្នុង​នោះ មាន​ជនបរទេស​ចំនួន​១.៨៧៣​នាក់ ស្ដ្រី​២៤៨​នាក់ អនីតិជន​១.៦៨២​នាក់ ស្ដ្រី​៧២​នាក់ ។

ក្នុង​ចំណោម​ជន​ជាប់​ឃុំ​សរុប ត្រូវ​បាន​បែងចែក​ជា​ប្រភេទ​ជន​ជាប់​ឃុំ​ដូច​ជា ៖ ជន​ត្រូវ​ចោទ​៨.៩០០​នាក់ ក្នុង​នោះ​៥៦៧​នាក់ ជនបរទេស​៥៨៩​នាក់ អនីតិជន​៤៥៥​នាក់ ។ ជនជាប់ចោទ​៤.៦៤៩​នាក់ ក្នុង​នោះ​ស្ដ្រី​២៥៩​នាក់ ជនបរទេស​៣០៩​នាក់ អនីតិជន​៣៤៨​នាក់ ។ ដោយឡែក​ចំពោះ​ពិរុទ្ធជន​មាន ១៤.៨១៧ នាក់ ក្នុង​នោះ​ស្ដ្រី​១.០០៦​នាក់ ជនបរទេស​៦៨៣​នាក់ អនីតិជន​៧៣៥​នាក់ ។

ទណ្ឌិត​១០.៩៥០​នាក់ ក្នុង​នោះ​ស្ដ្រី​៧៣០​នាក់ ជនបរទេស​២៩៣​នាក់ អនីតិជន​២០៧​នាក់​។ ហើយ​បទល្មើស​ភាគច្រើន​គឺ​គ្រឿងញៀន​ស្មើនឹង​៥៨,៨៧% បទល្មើស​លួច​មាន​ទម្ងន់ទោស​៩,៥៤% បទល្មើស​លួច​៧,២៧% រំលោភ​សេពសន្ថវៈ ៥,៨៧% បទល្មើស​ឃាតកម្ម​៥,៣៥% និង​បទល្មើស​ផ្សេង​ៗ១៣,១០% ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទិន្នន័យ​ដូច​បាន​រៀបរាប់​ខាង​ដើម​ត្រូវ​បាន​ដកស្រង់​ចេញពី​កម្មវិធី​ប្រកាស​មន្ត្រីរាជការ​ចូល​កាន់​មុខ​តំណែង​ជា សមាជិក គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​បំពាក់​ឋានន្តរស័ក្តិ ព្រមទាំង​គ្រឿង​ឥស្សរិយយស នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​។

នា​ឱកាស​នោះ លោក នុ​ត សា​អាន ប្រធាន នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម (​គ​.​ជ​.​ប​.​ទ​) បាន​ថ្លែង​ថា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សមាជិក​-​សមាជិកា គ​.​ជ​.​ប​.​ទ និង​មន្ដ្រី​លេខាធិការដ្ឋាន បាន​ចាប់​បំពេញ​តួនាទី​របស់​ខ្លួន​ចាប់ពី​ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់​ពី​មន្ដ្រី នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ផ្លាស់​ប្ដូរ​ទៅ​កន្លែង​ថ្មី​។ លោក​បន្ត​ថា «​បើ​គិត​មក​ដល់​ថ្ងៃនេះ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ទោះបី​មិន​ទាន់​មាន​ការិយាល័យ និង​ថវិកា​ដំណើរការ​ការងារ​គ្រប់គ្រាន់ សម​ស្រប និង​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ របស់​អង្គភាព ជា​ពិសេស នៅ​ដើមឆ្នាំ​២០២០​នេះ ដោយសារ បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការងារ​ចុះ​ត្រួតពិនិត្យ​តាម ទីកន្លែង​ដកហូត​សេរីភាព និង​ការ​ចុះ​អប់ រំ​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​នានា តាម​បណ្ដា​រាជធានី​-​ខេត្ត​»​។

ជាង​នេះ​ទៅ​ទៀត លោក នុ​ត សា​អាន បាន​បញ្ជាក់​ថា គ​.​ជ​.​ប​.​ទ បាន​ចុះ​ត្រួតពិនិត្យ​តាម​ទីកន្លែង​ឃុំ ឃាំង និង​បាន​ចុះ​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី ដែល​ពាក់ព័ន្ធ​នឹង​ទារុណកម្ម បាន​រក​ឃើញ​បញ្ហា​ប្រឈម នានា និង​បាន​ផ្ដល់​អនុសាសន៍​កែ​លម្អ​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ