ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀទេសចរ​មកកម្សាន្ត​ សូម​រក្សា​ការ​​ពារអនាម័យសុខ​ភាព​ពីជំងឺឆ្លង

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ នៅ​តែ​ទទូច​ស្នើ​សុំ​ដល់​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ម្ចាស់​សេវាកម្ម អាជីវកម្ម និង​សេវាកម្ម​កម្សាន្ត​នានា ត្រូវ​ពង្រឹង​ការ​អនុវត្តន៍​នូវ​វិធាន​សុវត្ថិ​ភាព​ក្នុង​ដំណើរ​កម្សាន្ត នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ ប្រកប​ដោយ​សុវត្ថិភាព…

ខេត្តក្រចេះ ៖ ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ នៅ​តែ​ទទូច​ស្នើ​សុំ​ដល់​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ម្ចាស់​សេវាកម្ម អាជីវកម្ម និង​សេវាកម្ម​កម្សាន្ត​នានា ត្រូវ​ពង្រឹង​ការ​អនុវត្តន៍​នូវ​វិធាន​សុវត្ថិ​ភាព​ក្នុង​ដំណើរ​កម្សាន្ត នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ ប្រកប​ដោយ​សុវត្ថិភាព អនា​ម័យ​សុខភាព​ពី​ជំងឺ​កូ​វី​ដ​-១៩ ។

នេះ​ជា​ការ​ស្នើ​របស់​លោក ចាន់ សុ​គ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ក្នុង​កិច្ច​ផ្សា​ព្វ​ផ្សាយ​កញ្ចប់​ទស្សនកិច្ច​ជា​សាធារណៈ​ដល់​មហាជន​ជា​ភ្ញៀវ​ទេសចរ ដែល​នឹង​ចូល​មក​ទស្ស​នា​​កម្សាន្ត និង​ស្នាក់​នៅ ​តាមរ​មណីយ​ដ្ឋា​ន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ឬ​ទីតាំង​កម្សាន្ត​នានា​ក្នុង​ខេត្តក្រចេះ នា​ពេល​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​នេះ ប្រកបដោយ​ការ​អនុវត្តន៍​នូវ​វិធាន​សុវត្ថិភាព​ទេស​រណ៍​ខ្ជាប់ខ្ជួន​បំផុត ​តាម​សេចក្តីណែនាំ​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍ ។

លោក ចាន់ សុ​គ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ៖ អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន បាន​ខិតខំ​និង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​ការពារ​ទប់ស្កាត់ ក៏​ដូច​ជា​ចាត់វិធានការ​ការពារ កុំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​នូវ​ជម្ងឺ​កូ​វី​ដ​-១៩ ចូល​ទៅ​ក្នុង​សហគមន៍ ជា​ពិសេស ​តាម​រយៈ​វិស័យ​ទេសចរណ៍​តែ​ម្តង ។

​ហើយ​មក​ទល់​ពេល​នេះ សម្រាប់​ខេត្តក្រចេះ​សក្តានុពល​ទេសចរណ៍​នៅ​ពេល​រដូវ​នេះ ដែល​អាច​នឹង​កំពុង​រង់ចាំ​ទទួល​បងប្អូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​បាន​នៅរ​ម្មណី​យ​ដ្ឋា​ន​រួម​មាន ៖ -​ព្រះ​វិហារ​ធំ​វត្ត​សសរ​១០០ អន្លង់​ផ្សោត​កាំ​ពី វត្ត​ភ្នំ​សំបុក សហគមន៍​ក្រឡាន​ថ្ម​គ្រែ ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ សំណង់​អាគារ​សម័យ​បារាំង ជីវចម្រុះ​តាម​បណ្តោយ​ឆ្នេរទន្លេ​នៅ​លើ​កោះ​ទ្រង់ វិហារ​បុរាណ ផ្ទះ​បុរាណ​សសរ​១០០ និង​ស្ទប់​ប្រ​វត្ថិ​សាស្ត្រ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ