ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេច​ផ្អាក​ការ​ហោះហើរ​ពី​ហ្វី​លី​ពី​ន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ចុះ​ចំណារ​យល់ព្រម​លិខិត​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ហ្វី​លី​ពី​ន​មួយ​រយៈចាប់​អនុវត្ត​ពី​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ​។ សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី១១ ​សីហា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ចុះ​ចំណារ​យល់ព្រម​លិខិត​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ហ្វី​លី​
ពី​ន​មួយ​រយៈចាប់​អនុវត្ត​ពី​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី១១ ​សីហា ​របស់​ក្រសួងសុខាភិបាលបាន​បន្ត​ថា​ កន្លង​មក កម្ពុជា​បានការ​សម្រេច​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ ដែល​ត្រូវ​ផ្អាក​តាំងពី ថ្ងៃ​ទី ០១ ​សីហា ឆ្នាំ២០២០ ហើយ​ការ​ផ្អាក​នេះ​ បាន​ចូលរួម​ចំណែក​ដល់​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

ការ​សម្រេច​ផ្អាក​ជើងហោះហើរ​ពី​ហ្វី​លី​ពី​ន​នេះ ក្រសួងសុខាភិបាល​បាន​ពន្យល់​ថា «​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រសួង​កត់សម្គាល់​ឃើញ​ថា អត្រា​ឆ្លង​បាន​ហក់​ឡើង​យ៉ាង​គំហុក​នៅ​ប្រទេស​ហ្វី​លី​ពី​ន ដែល​ធ្វើ​ឱ្យ​អត្រា​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ខ្ពស់​ជាងគេ​បំផុត ​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។ ដូចនេះ អ្នកដំណើរ​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន​ក៏​ជា​ការ​ព្រួយ​បារ​ម្ភ​ផង​ដែរ​» ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី០៨ ​សីហា ​ជើងហោះហើរ​ពី​ប្រទេស​ហ្វី​លី​ពី​ន​មួយ ដែល​មាន​អ្នកដំណើរ​សរុប​ចំនួន១១៩នាក់ ​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ រហូត​ដល់​១៣​នាក់ ដែល​បាន​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​សុខ​ភាព​សាធារណៈ​។

ហេតុ​ដូចនេះ ដើម្បី​សុវត្ថិភាព និង​សុខុមាលភាព​បងប្អូន​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជា​ចាំបាច់ ដើម្បី​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ស​ដ​១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត និង​កុំឱ្យ​មាន​រលក​ទី​២ នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ