ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ស្ត្រី​កងកម្លាំង​មួក​ខៀវ ៖ ពលរដ្ឋ​ព្រួយបារម្ភ​ព្រោះ​មិនដឹង​ថា​ស្ត្រី​រូប​នេះ​បាន​ប៉ះពាល់​ពលរដ្ឋ​ផ្សេង​ទៀត​ឬ​អត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​ស្ត្រី​ដែល​ជា​កងកម្លាំង​មួក​ខៀវ មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ រស់នៅ​សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល គាត់​បាន​ចេញពីផ្ទះ​ធ្វើ​សកម្មភាព​ជួបជុំ​ពលរដ្ឋ ចែកទាន​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ដែរ​ឬ​អត់ ?…

រាជធានី​ភ្នំពេញ ៖ តើ​ស្ត្រី​ដែល​ជា​កងកម្លាំង​មួក​ខៀវ មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ រស់នៅ​សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល គាត់​បាន​ចេញពីផ្ទះ​ធ្វើ​សកម្មភាព​ជួបជុំ​ពលរដ្ឋ ចែកទាន​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ដែរ​ឬ​អត់ ? នេះ​ជា​សំណួរ និង​ជា​ក្តី​កង្វល់​របស់​ពលរដ្ឋ ត្បិត​អី​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សុខាភិបាល​ខេត្ត​ខុស​គ្នា ។

លោក​ចៅសង្កាត់​សិ​ត្បូ ដែល​នៅ​ផ្ទាល់​ជា​ប្រជា​មួយ​ពលរដ្ឋ​ថា ស្ត្រី​ជា​កងកម្លាំង​មួក​ខៀវ​នោះ​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌ ជួបជុំ​ពលរដ្ឋ​ចែកទាន ប្រគេន​ចង្វា​ន់​ព្រះសង្ឃ​ក្រោយ​ពី​គាត់​បាន​មក​ដល់​លំនៅ​ដ្ឋា​ន ។ តែ​ស្ថាប័ន​សុខាភិបាល​ថា មិន​ពិត​ទេ ។ ស្ត្រី​រូប​នោះ​មិន​បាន​ចេញ​ទៅ​ណា​ទេ ក្រោយ​ពី​បាន​ត្រឡប់​មក​ដល់​ផ្ទះ​នៅ​ថ្ងៃ​ទី​៣០ កក្កដា​នោះ ។ ស្ត្រី​នោះ​បាន​ជួប​ពលរដ្ឋ​មែន ឬ​មិន​មាន បញ្ហា​នេះ​បាន​ក្លាយជា​ច​ម្ង​ល់ និង​ជា​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ ។

ពលរដ្ឋ​បាន​លើក​ឡើង​ថា បញ្ហា​នេះ​ពួក​គាត់​ចង់​ឃើញ​ឲ្យ​មានការ​សង្កេត ស្រាវជ្រាវ​បន្ថែម​ទៀត ជា​ពិសេស​ស្នើ​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ តាមដាន​សុខភាព​ពលរដ្ឋ នៅ​ក្នុង​សង្កាត់​សិ​ត្បូ ឲ្យ​បាន​ហ្មត់ចត់ ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម FACEBOOK បាន​លើក​ឡើង​ថា ប្រសិនជា​ស្ត្រី​នោះ គាត់​បាន​ជួបជុំ​ពលរដ្ឋ​ដូច​របាយការណ៍​លោក​ចៅសង្កាត់ សរសេរ​ទៅ​កាន់​អភិបាលក្រុង​តា​ខ្មៅ​មែន​នោះ ប្រាកដជា​មានការ​ប្រឈម​ខ្លាំង​ណាស់ ពីព្រោះ​មិនដឹង​ថា មនុស្ស​ប៉ុន្មាន​នាក់ បាន​ជួប និង​សិទ្ធិ​ស្នាល​ជាមួយ​ស្ត្រី ដែល​មាន​ផ្ទុក​វីរុស​កូ​រ៉​ណា​នោះ ។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​បាន​បញ្ចេញយោបល់​ថា «​របាយការណ៍​មួយ​ណា​ពិត​មួយ​ណា​មិន​ពិត មិន​សំខាន់​ទេ ។ សំខាន់​អ្នក​រង​គ្រោះ គឺ​រាស្ត្រ​ផ្ទាល់ បន្ទាប់​មក​រដ្ឋ​នឹង​បាត់បង់​ទំនុកចិត្ត​ពី​រាស្ត្រ​»​។ ពលរដ្ឋ​ម្នាក់​ទៀត​និយាយ​ថា​« ការ​ធ្វើការ​ហាក់ដូច​ផ្សេង​ពី​គ្នា​អត់​សហការ​គ្នា​សោះ លិខិត​៣​ខុស​គ្នា​ទាំងអស់​» ។

ពលរដ្ឋ​ម្នាក់​ទៀត បាន​សរសេរ​ថា «​ឃុំ​និយាយ​ផ្សេង ខេត្ត​និយាយ​ផ្សឹ​ង អ្នក​មិនដឹង គឺ​ពលរដ្ឋ​» ។ ចំណែក​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ទៀត បាន​លើក​ឡើង​ថា «​រឿង​ការ​ឆ្លង​កូ​វី​ដ​១៩ របស់​នារី​មួក​ខៀវ ។ មិនដឹង​ឲ្យ​ពលរដ្ឋ​ទុកចិត្ត​ខាង​ណា​ជាង ?​ការ​ស៊ើបអង្កេត​បន្ថែម​លើ​លិខិត​ចៅសង្កាត់​អាច​ជួយ​បំភ្លឺ​បញ្ហា​នេះ​» ។

សូម​ជម្រាប​ថា ស្ត្រី​ដែល​ជា​កងកម្លាំង​មួក​ខៀវ​កម្ពុជា រស់នៅ​ក្នុង​សង្កាត់​សិ​ត្បូ​នេះ បាន​ត្រឡប់​មក​ពី​បំពេញ​បេស​សក​កម្ម​នៅ​ប្រទេស​ម៉ា​លី កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០២០​។ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ និង​ការ​ធ្វើតេស្តរ​កកូ​វី​ដ​-១៩ ចំនួន​៣​ដង មាន​លទ្ធផល​អវិជ្ជមាន ត្រូវ​បាន​មន្ត្រី​សុខាភិបាល អនុញ្ញាត​ឱ្យ​ស្ត្រី​រូប​នោះ មក​លំនៅ​ដ្ឋា​ន​ក្នុង​លំ​ដ្ឋា​ន​ខ្លួន ក្នុង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ក្រោយមក​ផ្ទះ​បាន​មួ​យស​ប្តា​ហ៍​ស្ត្រី​រូប​នេះ ត្រូវ​បាន​ក្រសួង​ប្រកាស​រក​ឃើញ​ជំងឺ​កូ​វី​ដ​-១៩ ក្រោយ​ធ្វើតេស្ត​លើក​ទី​៥ នៅ​ថ្ងៃ​ទី​៨​សីហា ឆ្នាំ​២០២០​។ បច្ចុប្បន្ន​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ។ អ្វី​ដែល​ជា​ចំណោទ​និង​កង្វល់​នោះ​ថា តើ​ស្ត្រី​រូប​នេះ គាត់​បាន​ប៉ះពាល់ និង​ស្និទ្ធស្នាល​នរណា​ខ្លះ​។ តើ​បញ្ហា​នេះ គេ​គួរ​លាក់បាំង​ឬ​ស៊ើបអង្កេត​ទៀត ។

ពលរដ្ឋ​កំពុង​ព្រួយបារម្ភ និង​មាន​ខ្វល់​ពី​បញ្ហា​នេះ បើ​តាម​ទស្សនៈ ពួក​គាត់​ដែល​បាន​ដកស្រង់​ខាងលើ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ សីហា​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​កូ​វី​ដ​១៩​វិជ្ជមាន សរុប​២៦៦​នាក់ ក្នុង​នោះ​អ្នក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​៤៦​នាក់ ពោល​កម្ពុជា​បាន​ព្យាបាល​ជា​សះស្បើយ សរុប​២២០​នាក់ ។

ជា​ការ​កត់សម្គាល់​មន្ត្រី​សុខាភិបាល​នៅ​តែ​សម្តែង​ការ​ព្រួ​បារម្ភ ពី​ឱកាស​ដែល​អាច​ឆ្លង​រីក​រាល​ជំងឺ​នេះ ដល់​សហគមន៍​ប្រ​សិន​ពលរដ្ឋ​មានការ​ធ្វេសប្រហែស ភ្លេច​ខ្លួ​នោះ ។ ជាមួយ​នេះ តាម​រយៈ​ការ​បញ្ចេញមតិ​ជុំវិញ​ករណី​ស្ត្រី​កងកម្លាំង​មួក​ខៀវ​ពេល​នេះ ពលរដ្ឋ​ក៏​ត្រូវការ​ព័ត៌មាន​ពិត ច្បាស់លាស់ ពី​សមត្ថកិច្ច​ដែរ ជុំវិញ​ករណី​កូ​វី​ដ​១៩​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ