កម្មវិធីដ៏ល្បីឈ្មោះមួយរបស់ Ellen អាចនឹងបិទក្នុងពេលឆាប់ៗនេះ
3 ឆ្នាំ មុន
រាជធានីភ្នំពេញ ៖ កម្មវិធីល្បីឈ្មោះមួយរបស់សហរដ្ឋអាមេរិក ដែលផ្តល់នូវភាពកំប្លែង និងផ្ទុះសំណើចយ៉ាងខ្លាំងទៅដ៏អ្នកទស្សនានោះ និងជាស្នាដៃរបស់អ្នកផលិតកម្មវិធីដ៏ល្បីឈ្មោះ Ellen DecGeners អាចនឹងបិទកម្មវិធីទាំងស្រុងទៅលើបញ្ហាមួយចំនួន ដែលបានកើតមានឡើងទៅលើបុគ្គលិកការងារនៅក្នុងកម្មវិធីនេះ។…
រាជធានីភ្នំពេញ ៖ កម្មវិធីល្បីឈ្មោះមួយរបស់សហរដ្ឋអាមេរិក ដែលផ្តល់នូវភាពកំប្លែង និងផ្ទុះសំណើចយ៉ាងខ្លាំងទៅដ៏អ្នកទស្សនានោះ និងជាស្នាដៃរបស់អ្នកផលិតកម្មវិធីដ៏ល្បីឈ្មោះ Ellen DecGeners អាចនឹងបិទកម្មវិធីទាំងស្រុងទៅលើបញ្ហាមួយចំនួន ដែលបានកើតមានឡើងទៅលើបុគ្គលិកការងារនៅក្នុងកម្មវិធីនេះ។
ដោយកាលពីពេលថ្មីៗនេះ ពត៌មានបរទេសជាច្រើនបានចុះផ្សាយអំពីភាពចម្រូងសម្រាស រវាងបញ្ហាបុគ្គលិកធ្វើការ ជាមួយនឹងអ្នកផលិតកម្មវិធីកំប្លែងដ៏ល្បីឈ្មោះមួយនេះគឺ Ellen DecGeners ទៅលើការរំលោភបំពានសិទ្ធ និងរើសអើងគ្នានៅពីក្រោយកម្មវិធីដ៏ល្បីឈ្មោះមួយនេះ។
បន្ទាប់ពីលេចឡើងនូវពត៌មានផ្ទៃក្នុងរបស់កម្មវិធីមួយនេះ ទៅកាន់មហាជន អ្នកគាំទ្រអោយបានដឹងរួចមក កម្មវិធីមួយនេះទទួលបានការរិះគន់ជាច្រើនទៅលើអត្តចរិតរបស់ Ellen នៅពីក្រោយ និងពីមុខកម្មវិធីមួយនេះ រហូតមានការលើកឡើង ពីអតីតអ្នកធ្វើការងារចាស់ៗបាននិយាយដូចៗគ្នាថា Ellen DecGeners មិនមែនជាមនុស្សល្អដូចដែលនាងបាននិយាយនៅក្នុងកម្មវិធីនោះឡើយ។
យាងតាមការចុះផ្សាយរបស់សារពត៌មានរបស់ The Daily Mail កាលពីថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០កន្លងទៅបានលើកឡើងថា កម្មវិធីដែលមានឈ្មោះថា«the ellen talk show» អាចនឹងបិទកម្មវិធីមួយនេះ ដោយផ្អែកទៅលើការរំលោភបំពានសិទ្ធ និងរើសអើងពណ៌សម្បុរទៅលើបុគ្គលិកការងារ។
យ៉ាងណាមិញ ដើម្បីបង្កើតភាពជាអ្នកដឹកនាំ និងមានទំនួលខុសត្រូវទៅលើរឿងរ៉ាវដែលកើតមានឡើងនៅក្នុងកម្មវិធីមួយនេះទៅដល់បុគ្គលិកការងារ Ellen មានតែជម្រើសមួយគត់នៅក្នុងការទទួលខុសត្រូវនោះគឺ ការបិទកម្មវិធីទាំងមូល ដែលខ្លួនបានបង្កើតអស់រយៈពេល១៧ ឆ្នាំនេះ សម្រាប់រកយុត្តិធម៌ទៅដល់បុគ្គលិក នេះបើយាងតាមការចុះផ្សាយរបស់សារពត៌មាន The Daily Mail ។
ចែករំលែកព័តមាននេះ