ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីរងគ្រោះ​ជាកូនចៅ​របស់​លោក​ស្នង​ការខេត្តកំពង់ធំ​ប្រាប់​ពី​អ្វី​ខ្លះ​?

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖​ ដោយ​សារ​អំណាច​នៃ​ភ្លើងតណ្ហា​​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​ហើយនោះ​ ​​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ស្នងការ​នគរ​បាល​ខេត្តកំពង់ធំ បាន​យក​អំណាច​របស់​ខ្លួន​ទៅ​ប្រើប្រាស់​ខុស​នី​តិ​វិធី ដោយ​បាន​ប្រព្រឹត្ត​នូវ​អំពើ​អ​សីលធម៌​តាម​រយៈ​ចាប់​បង្ខំស្ទាបអង្អែល​កេរ្តិ៍ខ្មាស់ទៅ​លើ​មន្ត្រី​នគរបាល​ជានា​រី​ៗ ​ដែល​ជា​កូនចៅ​របស់​ខ្លួន​ជា​ច្រើន​នាក់​…

ខេត្តកំពង់ធំ ៖​ ដោយ​សារ​អំណាច​នៃ​ភ្លើងតណ្ហា​​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​ហើយនោះ​ ​​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ស្នងការ​នគរ​បាល​ខេត្តកំពង់ធំ បាន​យក​អំណាច​របស់​ខ្លួន​ទៅ​ប្រើប្រាស់​ខុស​នី​តិ​វិធី ដោយ​បាន​ប្រព្រឹត្ត​នូវ​អំពើ​អ​សីលធម៌​តាម​រយៈ​ចាប់​បង្ខំស្ទាបអង្អែល​កេរ្តិ៍ខ្មាស់ទៅ​លើ​មន្ត្រី​នគរបាល​ជានា​រី​ៗ ​ដែល​ជា​កូនចៅ​របស់​ខ្លួន​ជា​ច្រើន​នាក់​ ដើម្បី​បំពេញ​ចំណង់តណ្ហា​ដ៏​ស្រែក​ឃ្លាន​របស់​ខ្លួន ។ គួរបញ្ជាក់ថា៖ សម្តេច ស ខេ​ង ៖ ករណី​នគរបាល​នារី​សុំ​ជួយ​រក​យុត្តិធម៌​ពី​លោកស្នងការ​នគរ​បាល​ខេត្ត​កំពង់​ធំ​បៀត​បៀ​កេរ្តិ៍ខ្មាស

ប្រភព​ព័ត៌មាន​ដែល​បែកធ្លាយ​ពី​មន្ត្រី​នគរបាល ​ដែល​ត្រូវជា​កូនចៅ​របស់​លោកស្នងការ សូម​លាក់​ឈ្មោះ​បាន​បង្ហើប​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​សីហា​ នេះ​ថា លោក​អ៊ុ​ក កុសល អាង​អំណាច​ជា​មេ​​ចំពោះ​នារី​ៗ​នគរបាល​ជា​កូនចៅ​វិញ​នោះ គឺ​លោកស្នងការ​រូប​នេះ​ស៊ី​មិន​រើសមុខ​នោះ​ទេ មិន​ថា​ក្រមុំ, មេម៉ាយ ឬ​ក៏​មាន​ប្តី​នោះ​ឡើយ ឲ្យ​តែ​លោក​ត្រូវការ​ គឺ​លោក​ប្រើ​ល្បិច​ហៅ​ឲ្យ​មក​ជួប​នៅ​ក្នុង​បន្ទប់​ស្នងការ​របស់​លោក រួច​ប្រើ​ពាក្យលួងលោម​យាម​រយៈ​ការ​ផ្តល់​ឋានន្តរ​ស័​ក្ត និង​តួនាទី​ផង និង​គំរាមកំហែង​ផង​ ។ បើ​អ្នក​ណា​មិន​ព្រម​​ជាមួយនឹង​លោក កន្លង​មក​មាន​នារី​ៗ​ជា​ច្រើន​នាក់​ណាស់​មក​ហើយ ដែល​ធ្លាក់​ក្នុង​រណ្តៅ​តណ្ហា​របស់​លោកស្នងការ​ម្នាក់​នេះ ។

​​នារី​ដែល​រង​គ្រោះ​មួយ​ចំនួន​ដោយ​ខ្លាច​ខ្មាស់​គេ ខ្លាច​បាត់បង់​កិត្តិយស ខ្លាច​បាត់បង់​ការ​ងារ​ដែល​ខំតស៊ូ​យ៉ាង​លំបាក​ទំ​រាំ​តែ​បាន​ចូល​បម្រើ​ជា​មន្ត្រី​នគរបាល​នេះ នឹង​ខ្លាច​ការ​គំរាម​​របស់​លោក អ៊ុ​ក កុសល ពួក​គាត់​សុខចិត្ត​ខាំមាត់សង្កត់ចិត្ត​លេបគ្រោះលេបថ្ម​ទាំង​ឈឺចាប់​លាក់​ទុក​ក្នុង​ចិត្ត​មិន​ហ៊ាន​បញ្ចេញ​ឲ្យ​អ្នក​ណា​ដឹង​នោះ​ឡើយ ។ ទន្ទឹម​នឹង​ការ​​ឈឺចាប់​ដែល​ទប់​មិន​បាន​នេះ​ផង​ដែរ ក៏​មាន​បងប្អូន​នារី​ៗ​ជា​នគរបាល​មួយ​ចំនួន​ដែល​អត់ទ្រាំ​នឹង​ការ​ប្រមាថមើលងាយ​បំពារបំពាន​មក​លើ​រាង​កាយ​របស់​ពួក​គាត់​មិន​បាន​ពី​សំណាក់​លោកស្នងការ​នគរបាល​ម្នាក់​នេះ ទើប​ពួក​គាត់​សុខចិត្ត​កាត់​កេរ្តិ កាត់​ខ្មាស​ដាច់​ចិត្ត​សរសេរ​ពាក្យបណ្តឹង​ប្តឹង​លោកស្នងការ​ខាងលើ​ ។

បើ​យោង​តាម​ពាក្យបណ្តឹង​របស់​មន្ត្រី​នគរបាល​នារី នៃ​ស្នងកា​នគរបាល​ខេត្តកំពង់ធំ ចំនួន​៤​រូប បាន​នាំ​គ្នា​ផ្តិត​មេដៃ​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា​៖ នាង​ខ្ញុំ​ជា​មន្ត្រី​នគរបាល​នារី​នៃ​ស្នងការដ្ឋាន ខេត្តកំពង់ធំ (​នឹង​ជា​ជន​រង​គ្រោះ​) សូម​គោរព​រាយការណ៍ និង​សូម​សម្តេច​ក្រឡាហោម មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួក​នាង​ខ្ញុំ​ជា​ជន​រង​គ្រោះ ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ពុំគប្បី​មក​លើ​នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ភាព​ទន់ខ្សោយ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ដែល​ជា​ស្នងការ​នគ​បាល​ខេត្ត កំពង់ធំ ពាក្យបណ្តឹង​នេះ បាន​សរសេរ​ថា​៖

នៅ​អំឡុង​ថ្ងៃ​ឆ្នាំ ២០១៨-២០១៩ នេះ​ពួក​នាង​ខ្ញុំ​មួយ​ចំនួន​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​ទោ អ៊ុ​ក កុសល ដែល​ជា​ស្នងការ បាន​ហៅ​ពួក​នាង​ខ្ញុំ​ឲ្យ​ទៅ​ជួប​គាត់​នៅ​ក្នុង​បន្ទប់ធ្វើការ​របស់​គាត់ ដើម្បី​សួរនាំ​កិច្ច​ការងារ​មួយ​ចំនួន ដោយ​យល់​ឃើញ​ថា​គាត់​ជា​ថ្នាក់ដឹកនាំ ពួក​នាង​ខ្ញុំ​ក៏​បាន​ទៅ​ជួប​គាត់​ម្នាក់​ម្តង​ៗ តាម​ការ​ណាត់​របស់​លោកស្នងការ ខណៈ​នៅ​ពេល​ដែល​ចូល​ដល់​ក្នុង​បន្ទប់​តែ​ពីរ​នាក់ លោកស្នងការ​ក៏​បាន​សួរនាំ​ថា «ពាក់​ស័ក្តិ​ប៉ុន្មាន? ហើយ មុខ​តំណែង​អ្វី​ដែរ​សព្វថ្ងៃ?

ហើយ​ចង់បាន​មុខ​តំណែង ឬ​ឡើង​ស័ក្តិ​អត់?បើ​ចង់បាន​ចាំ​បង​ជួយ​ព្រោះ​បង​ជា​ស្នងការ ជា​ប្រធាន​អង្គភាព​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ ឱ្យ​តែ​អូន​ព្រម​ស្រលាញ់​បង ម្យ៉ាងទៀត​បើ​អូន​ព្រម​ស្រឡាញ់​បង កុំ​បារម្ភ​ខ្លាច​មានកូន​អី ព្រោះ​ទឹកកាម​បង​គ្មាន​មេជី​វិត​បង្ក​កំណើត​ទេ» ពេល​ឮ​ពាក្យ​សំដី​ទាំង​អស់នេះ នាង​ខ្ញុំ​ហួសចិត្ត​មិន​នឹក​ស្មានថា​គាត់ ហ៊ាន​និយាយ​ពាក្យ​សំដី​បែប​នេះ មក​លើ​នាង​ខ្ញុំ​ជា​កូនចៅ ជានា​រី​ភេទ​នោះ​ទេ ហើយ​នគរបាល​ពួក​នាង​ខ្លះ​មាន​ទាំង​ប្ដី មាន​ទាំង​កូន​ទៀត​ផង ។

ក្រៅពី​ប្រើ​ពាក្យ​សម្ដី​លួងលោម បុគ្គល​នេះ​ក៏​បាន​ចាប់បង្ខំ ស្ទាបអង្អែល​កេរ្តិ៍ខ្មាស​ដោយ​មិន​ញញើត​ដៃ ទោះបី​ពួក​នាង​ខ្ញុំ​ខំ​រើបម្រះ ឬ​ចង់​ស្រែក​ប្រាប់​គេឯង​ក៏​មិន​ហ៊ាន ព្រោះ​ខ្លាច​អំណាច​គាត់​ជា​ស្នងការ ម្យ៉ាងទៀត គាត់​បាន​គំរាម​មិន​ឲ្យ​ប្រាប់​រឿង​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ឲ្យ​អ្នក​ណា​ដឹង​ទេ បើ​ហ៊ាន​តែ​ប្រាប់​គឺ​មាន​បញ្ហា​ហើយ បើ​ទោះបីជា​ដឹង​ថា​បុគ្គល​នេះ តែងតែ​ប្រព្រឹត្ត​បែប​នេះ​មក​លើ​រូប​កាយ និង​ផ្លូវភេទ​ពួក​នាង​ខ្ញុំ​យ៉ាងណា ក៏​កន្លង​មក​ពួក​នាង​មិន​ហ៊ាន​ប្រាប់​គេឯង​ដែរ ។

ម្យ៉ាង​ទៀត ខ្លាច​ប៉ះពាល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​នាង​ខ្ញុំ​ជា​ស្ត្រីភេទ​ទន់ខ្សោយ ម្យ៉ាង​ខ្លាច​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ ខ្លាច រឿង​នេះ​ដឹង​ដល់​ប្ដី អាច​ប្រឈម​នឹង​ការ​លែងលះ​គ្នា​ធ្វើ​ឲ្យ​បែកបាក់​គ្រួសារ ពេល​ខ្លះ​ពួក​នាង​ខ្ញុំ​ត្រូវ​យក​ឯកសារ​ទៅ​ឆ្លង​យោបល់​គាត់ តែ​ម្នាក់​ៗ​ខ្លាច​មិន​ហ៊ាន​ទៅ​ជួប​ទេ តែ​វា​ជា​ភារកិច្ច​មិន​អាច​ប្រកែក​បាន ម្យ៉ាងទៀត​គាត់​ប្រាប់ តាម​រយៈ​នាយការិយាល័យ ឬ​ស្នងការ​រង​ទទួល​ផែន តម្រូវ​ឲ្យ​យើងខ្ញុំ​ទៅ​បកស្រាយ​ផ្ទាល់​ទើប​គាត់​យល់ព្រមក្រៅពី​ស្នាប​អង្អែល​សុដន់ ឬ​កេរ្តិ៍​ភេទ​នាង​ខ្ញុំ​ដែល​ជា​ជន​រង​គ្រោះ បុគ្គល​នេះ​ក៏​បាន​បង្ខំ​ឲ្យ​នាង​ខ្ញុំ​លេង​ប្រដាប់​ភេទ​គាត់​រហូត​ដល់​ចេញ​ទឹកកាម ទើប​គាត់​ព្រម​ឲ្យ​ចេញពី​បន្ទប់​របស់​គាត់ ។

នគរបាល​ជានា​រី​ៗ​ ដែល​ចូល​ទៅ​ជួប​គាត់​មួយ​ចំនួន​ភាគច្រើន​គឺ​ជួប នឹង​បញ្ហា​ឈឺចាប់​បែប​នេះ ហើយ​ក៏​មាន​នគរបាល​ជានា​រី​ខ្លះ ជួប​រឿង​ឈឺចាប់​ត្រូវ​បែកបាក់​គ្រួសារ​ដោយ​សារ​ការ​ប្រព្រឹត្ត​អំពើ​ដ៏​ថោកទាប​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល មក​លើ​ពួក​នាង​មន្ត្រី​នគរបាល​នារី​ៗ​ផង​ដែរ ហើយ​កន្លង​មក​ពួក​នាង​ៗ ក៏​បាន​ទៅ​បំភ្លឺ​នៅ​នាយក​ដ្ឋាន​បុគ្គលិក​រួច​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​យុត្តិធម៌​អ្វី​នោះ​ទេ ។

ផ្ទុយ​ទៅ​វិញ​បុគ្គល​នេះ​កាន់តែ​គាបសង្កត់​មើលងាយ មើល​ថោក​មក​លើ​ពួក​នាង​ខ្ញុំ​ជា​ជន​រង​គ្រោះ​បន្ថែម​ទៀត ដោយ​គំរាម​មិន​ឱ្យ​តែងតាំង ឬ​ដំឡើង​ស័ក្តិ​ជាដើម លុះ​មក​ដល់​ពេល​​នេះ​ពួក​នាង​ខ្ញុំ​គ្មាន​ផ្លូវ​ណា​ដើម្បី​ជ្រើសរើស ក្រៅពី​គោរព​ស្នើ​សុំ សម្តេច​ក្រឡា​ហោម ដែល​ជា​ឪពុក​ម្តាយ ជួយ​រក​យុត្តិធម៌​ឲ្យ​កូនចៅ​ជា​ជន​រង​គ្រោះ​ផង ព្រោះ​អ្នក​ប្រព្រឹត្ត​ជា​មេ​កើយ ហើយ​មាន​អំណាច​គាបសង្កត់​មក​លើ​កូនចៅ​ទន់ខ្សោយ ដូច​ពាក្យ​ថា«​ត្រី​ឆ្ការ​ស៊ី​កូន​ឯង» ។

ក្រៅពី​នេះ​ លោក អ៊ុ​ក កុសល បាន​ដឹកនាំ​បង្កើត​បក្ស​ពួក ខ្សែស្រឡាយ​ ពុក​រលួយ និង​អុចអាល​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ទាំង​ថ្នាក់ដឹកនាំ​ស្នង ការ​ក៏​ដូច​ជា​មន្ត្រី​ក្រោម​ឱវាទ ដែល​មិន​អាច​ស្តារ​កិត្តិយស​បាន​ឡើយ ក្នុង​នោះ​ពួក​នាង​ជា​មន្ត្រី​នគរបាល​នៃ​ស្នង​ការដ្ឋាន​ខេត្តកំពង់ធំ សូម​លើកដៃ​សំពះ​អង្វរ​ដល់​សម្តេច​​ក្រឡា​​ហោម មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​នាង​ខ្ញុំ​ដែល​ជា​ជន​រង​គ្រោះ និង​សូមសម្តេច មេត្តា​ចាត់វិធានការ​ណ៍​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ មិន​គប្បី​មក​លើ​កូនចៅ​របស់​ខ្លួន ដើម្បី​ជា​គំរូ​ដល់​អ្នកដឹកនាំ​ដទៃ​ទៀត​កុំ​ឲ្យ​យក​គំរូ​តាម​ ។ កាលពី​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ឧត្តម​សេនីយ៍ទោ អ៊ុ​ក កុសល អត្តលេខ ០៣៥៥២ ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ត្រូវ​បាន​ទទួល​ពិន័យ​ម្តង​រួច​មក​ហើយ ដោយ​មូលហេតុ​ខ្វះ​ការ​យកចិត្តទុក​ដាក់​​លើ​ការ​គ្រប់គ្រង និង​ដឹកនាំ ។

គួ​រំលឹក​ផង​ដែរ​ថា ​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ខាងលើ​នេះ កោះសន្តិភាព បាន​ទទួល​ព័​ត៌​មាន​បន្ថែម​ពី​សំណាក់​ក្នុង​ជួរ​លោកស្នងការ​រង​ៗ​មួយ​ចំនួន​ប្រាប់​ថា​ កាលពី​ជាង​១០​ឆ្នាំ​មុន នៅ​ជំនាន់​លោក ផា​ន់ សុ​ផេង ធ្វើ​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ចំណែក​លោក អ៊ុ​ក កុសល ធ្វើ​ជា​ស្នងការ​រង​នគរបាល​ខេត្ត ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ហើយ​លោក អ៊ុ​ក កុសល ធ្លាប់​ប្រាប់​ថា​ លោក​សុំ​ផ្លាស់​ចេញពី​ស្នងការ​រង​ខេត្តកំពង់ធំ​ហើយ លោក​មិន​អាច​ទ្រាំ​រស់នៅ​ធ្វើ​នៅ​ទី​នេះ បាន​ទៀត​នោះ ដោយសារ​តែ​មេ​កៀបសង្កត់​ខ្លាំង​ពេក​ ។

ប្រភព​ដដែល​បន្តថា​ ​ដោយសារ​ហុងស៊ុយ​ឡើង ស្រាប់តែ​រយៈពេល​ជា​១០​ឆ្នាំ​ក្រោយ​មក លោក អ៊ុ​ក កុសល មាន​ភ័ព្វ​វា​សនា ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​ស្នងការ​នគរបាល​ខេត្តកំពង់​ធំ ឡើង​វិញ​ពេល​ណា លោក​ភ្លេច​អស់​ពាក្យ​សម្តី​ដែល​និយាយ​ថា​ គេ​កៀប​សង្កត់​លោក​កន្លង​មក ផ្ទុយ​ទៅ​វិញ​លោក អ៊ុ​ក កុសល បាន​ប្រព្រឹត្ត​អាក្រក់​ជាង​លោកស្នងការ​មុន​ៗ​គុណ​នឹង​២០​ដង​លើសគេ​ទៅ​ទៀត ដោយ​លោក​បាន​បង្កើត​បក្សពួក​និយម ពុក​រលួយ ធ្វើការ​មិន​ទៅ​តាម​ឋានានុក្រម ប្រើ​តែ​បក្សពួក​របស់​ខ្លួន បិទផ្លូវ​ស្នងការ​រង​ផ្សេង​ៗ​មួយ​ចំនួន ធ្វើ​ឲ្យ​បែកបាក់​ផ្ទៃក្នុង ក្នុង​ជួរ​នគរបាល​ជាតិ​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ទៀត​ផង​ ។

ជុំវិញ​ករណី​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល​បាន​ទេ ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​សីហា នេះ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​ខ​ល​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល​ ។

អត្ថបទសរសេរ ដោយ