សម្តេច ស ខេ​ង ៖ ករណី​នគរបាល​នារី​សុំ​ជួយ​រក​យុត្តិធម៌​ពី​លោកស្នងការ​នគរ​បាល​ខេត្ត​កំពង់​ធំ​បៀត​បៀ​កេរ្តិ៍ខ្មាស


រាជធានី​ភ្នំពេញ ៖ សម្តេច ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម្តេច​បាន​ទទួល​បាន​ព័ត៌មាន​ការ​ស្នើ​សុំ​ពី​នគរបាល​នារី​នៅ​ខេត្តកំពង់ធំ រួច​ហើយ​ពាក់ព័ន្ធ​នឹង​ករណី​ស្នើ​សុំ​រក​យុត្តិធម៌ ដោយសារ​លោកស្នងការ​ខេត្តកំពង់ធំ​ធ្វើ​អាក្រក់​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​រូប​គាត់ ។

ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ ក្រោយ​ប្រកាស​ចូល​កាន់​មុខ​តំណែង​សមាជិក គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បំពាក់​ឋានន្តរស័ក្តិ និង​បំពាក់​គ្រឿង​ឥស្សរិយយស​មន្ត្រី​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង ទារុណកម្ម​សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ហើយ​ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ទៅ​ឯកឧត្តម នេ​ត សា​រឿ​ន ស្នងការ​នគ​បាល​ជាតិ និងរ​រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ​ឯកឧត្តម ចាន់ អ៊ាន និង​ឯក​ឧត្ត សុខ លូ អភិបាលខេត្ត​កំពង់ធំ​ពិនិត្យ​មើល​រឿង​នេះ​ហើយ​»​។

សម្តេច ស ខេ​ង បាន​បន្ត​ថា ករណី​បឋម​នោះ​រឿង​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ព្រោះថា​នៅ​ក្នុង​ស្នងការ​ដ្នា​ន​ខេត្តកំពង់ធំ​មាន​បញ្ហា ហើយ​មក​ដល់​ពេល​នេះ​សម្តេច​មិន​ទាន់ សម្រេច​បែប​ណា​នោះ​ទេ ដោយ​រង​ចាំ​ក្រុមការងារ​ធ្វើការ​ពិនិត្យ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង ក៏​បាន​អះអាង​សម្តេច​បាន​ធ្វើការ​ព្រមាន​ម្តង​ចំពោះ​ស្នងការ​នេះ ហើយ​សម្តេច​ក៏​បាន​សន្យា​ថា ក្រៅពី​ការ​សន្យា​ថា ក្រោយ​ពី​ការ​ព្រមាន ហើយ​មិន​កែប្រែ​នឹង​ដក​ចេញពី​ដំ​ណែ​ង ឬ​ការ​ចាត់វិធានការ​រដ្ឋបាល​ណាមួយ​ធ្ងន់​ជាង​នេះ​។ ចំពោះ​ករណី​រំ​បំពាន​លើ​នគរបាល​នារី សម្តេច​ក្រឡាហោម ស ខេ​ង ៖ យើង​នឹង​ធ្វើ​តាម​ច្បាប់ ច្បាប់​ចែង​មក​យ៉ាងណា​យើង​ធ្វើ​បែប​ហ្នឹង​» ។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​កន្លង​មកនេះ នគរបាល​ជានា​រី ជា​ច្រើន​រូប​បាន​ស្នើ​សុំ សម្ដេច​ក្រឡាហោម ស​ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ដោយ​ចោទ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ចិញ្ចឹមចិត្ត​កៀបសង្កត់​កូនចៅ ដែល​ជានា​រី​ភេទ ដើម្បី​បំពេញ​កាមគុណ​របស់​ខ្លួន ។

យោង​តាម​លិខិត​គោរព​ជូន សម្ដេច​ក្រឡាហោម ស ខេ​ង របស់​នគ​របាល​នារី​ជា​ច្រើន​រូប​នោះ​បាន​ឲ្យ​ដឹង ថា «​នាង​ខ្ញុំ​ជាម​ន្ដ្រី​នគរបាល​នារី នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ (​ជន​រង​គ្រោះ​) សូម​គោរព​រាយការណ៍ និង​សូម​សម្ដេច​ក្រឡាហោម ស ខេ​ង មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ជា​ជន​រង​គ្រោះ ដោយសារ​ប្រព្រឹត្ត​អំពើ​ពុំ​គ​ម្បី​មក​លើ​នាង​ខ្ញុំ ជា​ស្ដ្រី​មាន​ភាព​ទន់ខ្សោយ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ដែល​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​» ។

ក្នុង​លិខិត​ដដែល​រៀបរាប់​ថា នៅ​អំឡុង ឆ្នាំ​២០១៨-២០១៩ ពួក​នាង​ខ្ញុំ​មួយ​ចំនួន​ត្រូវ​បាន លោក​ឧត្តម សេនីយ៍​ទោ អ៊ុ​ក កុសល ហៅ​ពួក​នាង​ខ្ញុំ​ឲ្យ​ទៅ​ជួប​គាត់​នៅ​ក្នុង​បន្ទប់ធ្វើការ​របស់​គាត់ ដើម្បី​សួរនាំ​កិច្ច​ការងារ​មួយ​ចំនួន ដោយ​យល់​ឃើញ​ថា គាត់​ជា​ថ្នាក់ដឹកនាំ​ពួក​នាង​ខ្ញុំ​ក៏​បាន​ទៅ​ជួប​គាត់​ម្នាក់​ម្ដង​ៗ តាម​ការ​ណាត់​របស់​គាត់ ។ ពេល​ចូល​ដល់​ក្នុង​បន្ទប់​តែ​ពីរ​នាក់ លោកស្នងការ​ក៏​សួរនាំ​ថា ពាក់​ស័ក្ដិ​ប៉ុន្មាន ? ហើយ​មុខ​តំណែង​ជា​អ្វី​សព្វថ្ងៃ? ហើយ​ចង់បាន​មុខ​តំណែង ឬ​ឡើង​ស័ក្តិ​អត់? បើ​ចង់បាន​ចាំ​បង​ជួយ ព្រោះ​បង ជា​ស្នងការ និង​ជា​ប្រធាន​អង្គភាព​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ​ឲ្យ​តែ​អូន​ព្រម​ស្រលាញ់​បង ម្យ៉ាងទៀត​បើ​អូន​ព្រម ស្រលាញ់​បង​កុំ​បារម្ភ​ខ្លាច​មានកូន​អី ព្រោះ​ទឹកកាម​បង​គ្មាន​មេជី​វិត បង្ក​កំណើត​ទេ ។ ពេល​លឺ​ពាក្យ​សំដី ទាំង​អស់នេះ នាង​ខ្ញុំ​ហួសចិត្ត​មិន​នឹក​ស្មានថា គាត់​ហ៊ាន​និយាយ​ពាក្យ​សំដី​បែប​នេះ មក​លើ​នាង​ខ្ញុំ​ជា​កូនចៅ​។

យោង​តាម​ខ្លឹមសារ​ខ្លះ​ៗ ក្នុង​បណ្ដឹង​អន្តរាគមន៍​នោះ បាន​បង្ហាញ​ថា ពួក​គេ​ជា នារី​មន្ត្រី​នគ​បាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​រង​គ្រោះ​ដោយសារ​តែ​លោក សេនីយ៍​ទោ អ៊ុ​ក កុសល បាន​ធ្វើ​ទ​ង្វើ អាក្រក់ មិន​ចេះ​អៀនខ្មាស​បៀតបៀន​កេរ្តិ៍ខ្មាស​មក​លើ​កូនចៅ ក្រោម​ឱវាទ​ជានា​រី​ភេទ និង​បាន​លួងលោម​បង្ខិតបង្ខំ ឲ្យ​ពួក​នាង​ទាំងអស់​គ្នា បំពេញ​នូវ​សេចក្ដី​ត្រូវការ នៃ​កាមតណ្ហា​របស់​ខ្លួន មិន​ថា អ្នកមាន​ប្ដី ឬ​អ្នក​នៅ​លីវ​នោះ​ទេ ។

សូម​រំលឹក​ថា សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នា​ពេល​ថ្មី​ៗ នេះ បាន​ព្រមាន​យ៉ាង​ខ្លាំង​ៗ ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​ព្រមាន មន្ដ្រី​ក្រោម ឱវាទ​ផង​ដែរ ក្រោយ​ពី​ខ្វះ​ការ​យកចិត្តទុកដាក់ ទៅ​ការងារ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ