ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរមានកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានប្រៀបខ្លាំងជាងប្រាក់យ៉េនជប៉ុន បន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ខែសីហា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានប្រៀបខ្លាំងជាងប្រាក់យ៉េនជប៉ុន បន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ខែសីហា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៨៦០ រៀល លក់ចេញ ៣៨៩៩ រៀលប៉ុណ្ណោះ ខណៈដែលកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣៨៧៣ រៀល និងលក់ចេញ ៣៩១១ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់នៃបណ្តា ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៥ រៀល, ១អឺរ៉ូ ទិញចូល ៤៨០៦ រៀល លក់ចេញ ៤៨៥៤ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៣១ រៀល លក់ចេញ ២៩៦០ រៀល ។

ទន្ទឹមនេះ ១យន់ចិន ទិញចូល ៥៨៨ រៀល លក់ចេញ ៥៩៤ រៀល , ១០០វុនកូរ៉េ ទិញចូល ៣៤៥ រៀល លក់ចេញ ៣៤៩ រៀល ហើយ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៨១ រៀល លក់ចេញ ៣០១១ រៀល, ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ