ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​ព្រះ​ដាក់​ត្រៀម​លក់​អាហារ​ឆ្ងាញ់​ៗ ផលិត​កសិកម្ម សិប្បកម្ម​ផ្សេង​ៗ​ដល់​ភ្ញៀវ​ទេសចរ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ពេល​ខេត្តសៀមរាប​ចំ​ឲ្យ​កម្មវិធី​ជា​ច្រើន បម្រើ​ដល់​ការ​សម្សា​ន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​នា​ស​ប្តា​ហ៍​ក្រោយ​នេះ ស្រុក​បន្ទាយស្រី ពិសេស​តំបន់​ភូមិ​ព្រះ​ដាក់ ដែល​ជា​កន្លែង​អ្នកទេសចរ​ឆ្លងកាត់ ទៅ​រមណីយដ្ឋាន​នានា​ក៏​មានការ​រៀបចំ​កម្មវិធី​កម្សាន្ត ប្លែក​ៗ បង្កប់​នូវ​អត្តសញ្ញាណ​អ្នកស្រុក…

ខេត្តសៀមរាប ៖ នៅ​ពេល​ខេត្តសៀមរាប​ចំ​ឲ្យ​កម្មវិធី​ជា​ច្រើន បម្រើ​ដល់​ការ​សម្សា​ន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​នា​ស​ប្តា​ហ៍​ក្រោយ​នេះ ស្រុក​បន្ទាយស្រី ពិសេស​តំបន់​ភូមិ​ព្រះ​ដាក់ ដែល​ជា​កន្លែង​អ្នកទេសចរ​ឆ្លងកាត់ ទៅ​រមណីយដ្ឋាន​នានា​ក៏​មានការ​រៀបចំ​កម្មវិធី​កម្សាន្ត ប្លែក​ៗ បង្កប់​នូវ​អត្តសញ្ញាណ​អ្នកស្រុក ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​សហគមន៍​របស់​ខ្លួន ។

លោក ឃី​ម ហ្វី​ណ​ង់ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងភូមិ​ព្រះ​ដាក់ ដែល​ល្បីល្បាញ​នំ​បញ្ចុក​ឆ្ងុយ​ឆ្ងាញ់​នោះ​នឹង​មាន​លក់​ចំណី​ចំណុច​បន្ថែម​ទៀត​ដូច​ជា មាន់​អាំង កង្កែបបោក កសិក​ផល​និង​សិប្បកម្ម ជា​ច្រើន​មុខ ដែល​ស្មារ​ដៃ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ។ លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ដោយសារ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ដំណើរ​ទេសចរ​ជិះ​កង់​មួយ​ពី​ទីរួមខេត្ត មក​កាន់​ឃុំ​ព្រះ​ដាក់ ដូច្នេះ​ស្រុក​រៀបចំ​ការ​លក់ដូរ​នេះ ដើម្បី​ទទួល​ស្វាគមន៍​អ្នកទេសចរ​ដែល​បាន​មក​ដល់​សហគមន៍​របស់​ខ្លួន ។

បើ​តាម​លោក​អភិបាលស្រុក​ថា អាជ្ញា​ធរមាន​គម្រោង​រៀបចំ​កម្មវិធី​ច្រើន ប៉ុន្តែ​ដោយសារ​បារម្ភ ពី​បញ្ហា​កូ​វី​ដ​១៩ ស្រុក​នឹង​ខិតខំ​សម្រួល​មិន​ឲ្យ​មានការ​ប្រមូល​ម្តុំ​មនុស្ស​ច្រើន​នោះ​ឡើយ ហើយ​វិធានការ​ការពារ​កូ​វី​ដ​១៩ នឹង​អនុវត្ត​យ៉ាង​តឹងតែង​។

លោក ឃី​ម ហ្វី​ណ​ង់ បញ្ជាក់​ថា អាជ្ញាធរ​នឹង​ចែក​របាំងមុខ​ការពារ​សុវត្ថិភាព ដល់​ពលរដ្ឋ​អ្នកលក់​មាន់​អាំង កង្កែបបោក នំ​បញ្ចុក ដើម្បី​ការពារ​កុំ​ឲ្យ​កម្ទេច​ទឹកមាត់​គាត់ ខ្ទាត​ចូល​ចំណីអាហារ ។ អាជ្ញាធរ​ស្រុក​បាន​កំពុង​តុបតែង លម្អរ​តំបន់​ព្រះ​ដាក់​យ៉ាង​មមាញឹក ។ រំយោល ផ្កា​ភ្ញី បាន​កំពុង​ព្យួរ តាំង តាម​ដងផ្លូវ​យ៉ាង​ស្រស់បំព្រង មាន​ពណ៌​ចម្រុះ​គ្នា ។

នៅ​ក្នុង​នោះ​អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​អ្នកលក់​ដូរ​ដក​ឆ័​ត្រ​កៅស៊ូ ចេញ​ដោយ​សង់​ជំនួស​មក​វិញ​កូន​តូប​ៗ​ប្រក​ស្លឹក​វិញ​។ លោក​អភិបាលស្រុក​នៅ​ក្នុងស្រុក​បន្ទាយស្រី​នេះ មាន​កង់​សម្រាប់​ជួល ដល់​ភ្ញៀវ​ទេចរ ជិះ​កម្សាន្ត​មើល​ភូមិ​ស្រុក ឬ​ទៅ​ប្រាសាទបន្ទាយស្រី​ផង​ដែរ​។

សូម​ជម្រាប​ថា​នៅ​ក្នុង​ការ​រៀបចំ​កម្មវិធី​ជា​ច្រើន​បម្រើ​ដល់​កា​រក​ន្សា​ន្ត​សប្បាយ​ពលរដ្ឋ នា​ឱកាស​ឈប់​សម្រាក​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ខេត្តសៀមរាប​បាន​រៀបចំ​កម្មវិធី​សាសនា ព្រឹត្តិការណ៍​សប្បាយ និង​ប្លែក​ៗ ដូច​ជា​ផ្សារ​ទឹក ការ​តាំងពិព័រណ៍​កសិផល ការ​ជិះ​កង់​ជាដើម ។ ការ​ជិះ​កង់ ដើម្បី​ការ​កៀរគរ​ថវិកា​សម្រាប់​សកម្មភាព​កិច្ចការ​មនុស្សធម៌ មាន​រយៈពេល ៣ ថ្ងៃ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៦ ១៨ និង ២១ សីហា ឆ្នាំ​២០២០ ។

រដ្ឋបាល​ខេត្ត​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​កម្មវិធី​នេះ ដោយ​ទិញ​សំបុត្រ​ចូលរួម​បាន​នៅ​ទីតាំង​មាត់​ស្ទឹង​សៀមរាប​ទល់មុខ​មន្ទីរ​គណបក្ស​ខេត្ត​(​វេទិកា​អុំទូក​)​។ សំបុត្រ​មួយ​ថ្លៃ​២៥​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ