ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​ដែល​អាស្រ័យ​នឹង​សាសនា​មិន​គួរ​រៀន​តិរច្ឆាន​វិជ្ជា

3 ឆ្នាំ មុន

មាន​អ្នកបួស​មួយ​ចំនួន​តូច​ដែល​ត្រូវ​អវិជ្ជា​គ្រប​សង្កត់​ច្រើន​តែ​ប្រកាន់​ជឿ​លើ​មន្តអាគម​ដូច​ជា ស្រោច​ទឹក ចងខ្សែ បន់ស្រន់ ស្រោច​ទឹក​រំដោះគ្រោះ ស្តោះព្រួស​អ្នកជំងឺ បួងសួង​សុំ​នេះ​សុំ​នោះ​ជាដើម សុទ្ធតែ​ស្ថិត​ក្នុង​ចំពូក​អ្នកបួស​ដែល​ប្រកាន់​ជំនឿ​ឆ្វេង ។ តាម​ពិត​ទៅ​អវិជ្ជា​នេះ​មិនមែន​កើត​មាន​តែ​លើ​គ្រហស្ថ​អ្នកគ្រប់គ្រង​ផ្ទះសម្បែង​ទេ…

មាន​អ្នកបួស​មួយ​ចំនួន​តូច​ដែល​ត្រូវ​អវិជ្ជា​គ្រប​សង្កត់​ច្រើន​តែ​ប្រកាន់​ជឿ​លើ​មន្តអាគម​ដូច​ជា ស្រោច​ទឹក ចងខ្សែ បន់ស្រន់ ស្រោច​ទឹក​រំដោះគ្រោះ ស្តោះព្រួស​អ្នកជំងឺ បួងសួង​សុំ​នេះ​សុំ​នោះ​ជាដើម សុទ្ធតែ​ស្ថិត​ក្នុង​ចំពូក​អ្នកបួស​ដែល​ប្រកាន់​ជំនឿ​ឆ្វេង ។

តាម​ពិត​ទៅ​អវិជ្ជា​នេះ​មិនមែន​កើត​មាន​តែ​លើ​គ្រហស្ថ​អ្នកគ្រប់គ្រង​ផ្ទះសម្បែង​ទេ អ្នក​បួស​មួយ​ចំនួន​ដែល​រស់នៅ​អាស្រ័យ​នឹង​ព្រះពុទ្ធ​សាសនា​ផ្ទាល់​ក៏​រៀន​តិរច្ឆាន​វិជ្ជា​ទាំងនេះ​ដើម្បី​លាភសក្ការៈ​ដែរ ។

តែ​ប្រសិនបើ​អ្នកបួស​ទាំងនោះ​បាន​អាស្រ័យ​នឹង​ធម៌​វិន័យ​របស់​ព្រះ​មាន​ព្រះ​ភាគច្រើន អវិជ្ជា​ក៏​មិនសូវ​គ្រប​សង្កត់​ខ្លាំង តែ​ប្រសិនបើ​មិន​បាន​យក​ធម៌​វិន័យ​មក​ឃុំគ្រង​ទេ អវិជ្ជា​ក៏​គ្រប​សង្កត់​ខ្លាំង​រហូត​ធ្វើ​ឲ្យ​អ្នកបួស​ទាំងនោះ​ជឿ​ក្នុង​រឿង​មង្គល​ភ្ញាក់ផ្អើល​ផ្សេង​ៗ មានការ​បន់ស្រន់ ស្រោច​ទឹក ជម្រះ​គ្រោះ​ចង្រៃ​ជាដើម ដែល​ជា​ជំនឿ​ឆ្វេង គឺ​ផ្ទុយ​គ្នា​ស្រឡះ​អំពី​ធម៌​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​ហាមប្រាម​អ្នកបួស​មិន​ឱ្យ​រៀន​តិរច្ឆាន​វិជ្ជា​ប្រព្រឹត្ត​អនេ​សនៈ​២១​និង​បាបធម៌​៥​នាំ​ឱ្យ​សីល​មិន​បរិសុទ្ធ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ