ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណាម្ចាស់​ខ្លារាត្រី?​ សុំសួរថា តើអុកឡុក​ប៉ុន្មានដងហើយ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ យុវជន4នាក់តាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូ​ម៉ាក​ហុងដាឌ្រីមចំនួន2គ្រឿង គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួន  ប្រដាប់​ដោយ​វិទ្យុ​ទាក់​ទងជាប់និងចង្កេះ បានធ្វើការប្រដេញយុវជន2នាក់​ពីក្នុងកោះពេជ្រដែល​មិនមាន​បទ​ល្មើស​ចោទប្រកាន់ច្បាស់លាស់ ផ្អើលពេញសង្កាត់ទន្លេបាសាក់ ត្រូវកម្លាំងល្បាត​ប៉ុស្តិ៍នគរ​បាល​ទន្លេបាសាក់…

រាជធានីភ្នំពេញ ​៖ យុវជន4នាក់តាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូ​ម៉ាក​ហុងដាឌ្រីមចំនួន2គ្រឿង គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួន  ប្រដាប់​ដោយ​វិទ្យុ​
ទាក់​ទងជាប់និងចង្កេះ បានធ្វើការប្រដេញយុវជន2នាក់​ពីក្នុងកោះពេជ្រដែល​មិនមាន​បទ​ល្មើស​ចោទប្រកាន់ច្បាស់លាស់ ផ្អើលពេញសង្កាត់ទន្លេបាសាក់ ត្រូវកម្លាំងល្បាត​ប៉ុស្តិ៍នគរ​បាល​ទន្លេបាសាក់ ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរនាំ  ហេតុ​ការណ៍ភ្ញាក់ផ្អើលនេះ ដែលបានកើតឡើងកាលពីវេលា១០ និង៥០នាទីយប់​ថ្ងៃទី១០ សីហា​ នៅចំណុចមុខភោជនីយដ្ឋាន D O S   ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ 

យុវជនទាំង៤នាក់ដែលអះអាងថាខ្លួន ជាកូន​ខ្លារបស់​អាវុធហត្ថខណ្ឌដូនពេញ​នោះ រួម​មាន១-ឈ្មោះ​លឹម ជីវ័ន្ត ហៅខួច អាយុ១៨ឆ្នាំ  ជាសិស្សថ្នាក់ទី១១​ ស្នាក់នៅផ្ទះលេខ​៣៩ ​ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ២-ឈ្មោះ​ហាក់  ភារ៉ា អាយុ២៨ឆ្នាំ ជាអ្នកលក់ម៉ូតូ  ស្នាក់ផ្ទះលេខ10D  ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌ​ពោធិ៍សែនជ័យ។ ៣-ឈ្មោះកែវ  តារាសិរីវឌ្ឍ អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៤ និង៤-​ឈ្មោះ​ទី  វិរ: អាយុ២០ឆ្នាំ  ជាសិស្សថ្នាក់ទី១១ ស្នាក់នៅ ផ្ទះលេខ១០៨  ផ្លូវ១៣០​ សង្កាត់ផ្សារ​កណ្ដាល២ ខណ្ឌដូនពេញ។ 

យោងតាមប្រភពព័ត៌មានពីយុវជន២នាក់ដែលអះអាងថា ខ្លួនជាជនរងគ្រោះបានប្រាប់
អោយដឹងថា មុនកើតហេតុគឺរូបគាត់ និងមិត្តភ័ក្តិបាននាំគ្នាអង្គុយផឹកស៊ី​ជុំគ្នានៅក្នុង​មជ្ឈ​មណ្ឌលកំសាន្តកោះពេជ្រ  លុះដល់ម៉ោងកើតហេតុក៏នាំគ្នាជិះម៉ូតូត្រលប់ទៅផ្ទះនៅ តា​ខ្មៅវិញ ខណៈពេលជិះចេញពីកោះពេជ្រមកដល់ផ្លូវសបិត  ទិសដៅពីជើងទៅត្បូង មក​ដល់ចំណុចកើតហេតុក៏លេចមុខយុវជន4ខាងលើជិះម៉ូតូ២គ្រឿង ។

ក្នុងនោះមួយ​គ្រឿង​គ្មានស្លាកលេខ និងមួយគ្រឿងទៀតស្លាកលេខក្លែងក្លាយ  គ្មាន​កញ្ចក់ និង​មិន​ពាក់​មួកសុវត្ថិភាព បានជិះមកកៀរម៉ូតូពួកខ្លួនអោយអែបកៀនហើយពួក​គេប្រាប់​ថា ខ្លួន​ជាអាវុធខណ្ឌដូនពេញ  ដោយចោទប្រកាន់យុវជនទាំងពីរនាក់ថា ជាជន​សង្ស័យ តែ​មិនដឹងសង្ស័យពីករណីអ្វីដោយឃើញយុវជនទាំងបួននាក់គ្មានឯកសណ្ឋាន និង​កាត សម្គាល់ខ្លួនទើបពួកគាត់​ប្រកែក​មិនព្រមសហការក៏បង្កជាការភ្ញាក់ផ្អើលលឺ​ដល់ កម្លាំងអាវុធហត្ថខណ្ឌចំការមននិងកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ធបាលសង្កាត់ទន្លេបាសាក់​ចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់ប៉ុស្តិ៍នគរ​បាល ធ្វើការ សាកសួរ។ 

បន្ទាប់ពីសួរនាំនៅប៉ុស្តិ៍នគរបាល រួចរាល់ទើបដឹងថា ជារឿងយល់ច្រឡំគ្នា ហើយក៏មាន វត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួនដោយមានការយោគយល់និងអធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក៏​បានធ្វើការអប់រំ និងអោយកម្លាំងអាវុធហត្ថខណ្ឌដូនពេញធានាខ្លួនយុវជនទាំងបួន​នាក់ត្រលប់ទៅវិញ ៕ 

ព័ត៌​មាន​ពិស្តារមានផ្សាយជូននៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ