ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​មួយ​រូប​លើក​ឡើង​ថា រឿង​មិនល្អ ឬ​រឿង​ឈ្លោះ​គ្នា​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ជំរុញ​ឲ្យ​បញ្ហា​កាន់តែ​ធំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ការ​លេង​ក៏​ដូច​ជា ប្រើ​បណ្តាញ​សង្គម​នានា​បាន​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​រូប និង​គ្រប់​វ័យ ជា​ពិសេស​បណ្តាញ​សង្គម​មួយ​ចំនួន​ដូច​ជា facebook instagram និង Tik…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ការ​លេង​ក៏​ដូច​ជា ប្រើ​បណ្តាញ​សង្គម​នានា​បាន​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​រូប និង​គ្រប់​វ័យ ជា​ពិសេស​បណ្តាញ​សង្គម​មួយ​ចំនួន​ដូច​ជា facebook instagram និង Tik Tok ជាដើម​បាន​ពេញ​និយម​សម្រាប់​យុវវ័យ តារា និង​បាន​ពេញ​និយម​ក្នុង​តំបន់​ឬ​ទ្វីប​មួយ​ចំនួន​ផង​ដែរ ។

ដោយឡែក​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីបអាស៊ី​ហាក់​ពេញ​និយម​ខ្លាំង ទៅ​លើ​បណ្តាញ​សង្គម Facebook ខណៈ​ដែល​ប្រទេស​ខ្លះ​ពេញ​និយម twister Youtube ជាដើម ។ មនុស្ស​ជា​ច្រើន​បាន​ជ្រើសរើស​បណ្តាញ​សង្គម​លេង​ទៅ​តាម​ការ​ពេញចិត្ត​របស់​គេ ក្នុង​ខណៈ​នេះ​យើង​លើកយក​ការ​លេង​ក្នុង​បណ្តាញ​ខ្លះ​ៗ ដើម្បី​មក​ស្រាយ និង​ការ​លេង​បែប​ណា មិន​ប៉ះពាល់​កិត្តិយស​ខ្លួនឯង និង​អ្នក​ដទៃ ។

អ្នកជំនាញ​ម្នាក់​បាន​លើក​ឡើង អំពី​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ដែល​ធ្វើ​ឱ្យ​ប្រយោជន៍ ជា​ពិសេស​យុវជន​សព្វថ្ងៃ​ហាក់​មាន​សន្ទុះ​ខ្លាំងក្លា ក្នុង​លេង​បណ្តាញ​សង្គម facebook ។ អ្នក​មិនដឹង​ពី​អត្ថប្រយោជន៍​របស់​វា​អ្នកខ្លះ​ទៀត​លេង និង​សម្រាប់​តែ​ការ​ចង់​ដឹង​ចង់​លឺ​ព័ត៌មាន​នានា ក្នុង​ប្រទេស​នីមួយ​ៗ ។ លោក​បណ្ឌិត តាន់ មុនី​វណ្ណ អគ្គ​នាយ​រង ក្រុមហ៊ុន​ម៉ុង​ប្ញ​ទ្ធី​គ្រុប​បាន​និយាយ​ថា លោក​គិត​ថា បណ្តាញ​សង្គម​វា​លឿន ហើយ​លោក​ក៏​ធ្លាប់​មានបទពិសោធន៍ ឬ​កំហុស​ខ្លះ​ៗ​ក្នុង​ការ​លែង​ក្នុង​បណ្តាញ​សង្គម Facebook ។

លោក​បណ្ឌិត បាន​និយាយ​ថា «​កាលនោះ​ខ្ញុំ​ទើបតែ​លេង​វា​ថ្មីថ្មោង មិនដឹង​ថា​អ្វី ផុស អ្វី​ឡា​ច ឬ​ស៊ែរ ហើយ​ក៏​មិនដឹង​ថា​ពេល​ខ្លះ ផុស​ទៅ​ក៏​មានការ​ប៉ះពាល់​អ្នក​ផ្សេង​។ គឺ​មាន​ន័យ​ថា យើង​ចូល​ចិត្ត​តែ​លេង​ឱ្យ​តែ​បាន​ៗ ឬ​ផុត​តែ​ពី​ដៃ​។ ចឹ​ង​មក​ដល់​ពេល​នេះ ខ្ញុំ​អាច​យល់​បាន​ច្រើន​អំពី ផល​វិជ្ជមាន​និង​អវិជ្ជមាន​របស់​បណ្តាញ​សង្គម facebook ។ លោក​បណ្ឌិត​អគ្គនាយករង​រូប​នេះ បាន​លើកយក ផល​វិជ្ជមាន​ដូចនេះ​ថា «​យើង​អាច​និយាយ​បាន​ថា ប្រសិនជា​មិត្ត​ភ័​ក្ត ឬ​សាច់ញាតិ ដែល​បាន​បែក​គ្នា​យូរហើយ​នោះ ចឹ​ង​ក្នុង​បណ្តាញ​សង្គម​នេះ ពួក​គាត់​អាច​រកគ្នា​ឃើញ​។ ហើយ​មួយវិញទៀត យើង​អាច​ស្គាល់ កន្លែង​ស្អាត​ៗ កន្លែង​ដើរ​លេង​បាន​ច្រើន និង​សុភាសិត​មួយ​ចំនួន និង​ព័ត៌មាន​ទាន់​ហេតុការណ៍​អី​ជាដើម​»​។ បែរ​អារម្មណ៍​មក​ស្តាប់​ការ​បកស្រាយ​របស់​លោក​លើ ផល​អវិជ្ជមាន​វិញ​ម្តង លោក​ថា «​អ្នក​ដែល​បង្កើត គណនេយ្យ​ប្រើប្រាស់ មិន​ដាក់​រូប ឬ​ឈ្មោះ​ពិតប្រាកដ​របស់​ខ្លួនឯង ប្រសិនបើ​យើង​ជា មនុស្ស​មិន​មាន​អ្វី​ធ្វើ​ខុស យើង​មិន​គួរ​លេង គណនេយ្យ ក្លែងក្លាយ​នោះ​ទេ ហើយ​ផល​ពិបាក គឺ​ពេល​ដែល​គេ​បន្លំ​យក​មក​កាន់កាប់ ហើយ​ទៅ​ធ្វើ​រឿង​អ្វីមួយ​មិនល្អ​នោះ វា​នឹង​មានរឿង​កាន់តែ​ច្រើន ពាក់ព័ន្ធ​ជាមួយ​យើង​»​។ លោក​បាន​បន្ថែម​ថា «​មួយវិញទៀត នៅ​ពេល​យើង​មិន​ពេញចិត្ត មិន​សប្បាយចិត្ត ជាមួយ​នរណា​ម្នាក់ ឈ្លោះ​គ្នា​ជា​មិត្ត​ភ័​ក្ត​ឬ​ក្រុម​គ្រួសារ ឬ​ទៅ​នឹង​រឿង​អ្វីមួយ ហើយ​យក​រឿង​ទាំងនោះ​មក​ផុស មក​សរសេរ​លើ​បណ្តាញ​សង្គម​នឹង​។ ទាំងនេះ​មិន​បាន​ជួយ​ឱ្យ​យើង​បាន​ធូរស្បើយ​នោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ទំនាស់​អ្វីមួយ​នោះ កាន់តែ​ធំ​ឡើង មើល​មុខ​គ្នា​មិន​ចំ ទាំងនេះ​មិន​ចំណេញ​ប៉ុន្មាន​នោះ​ទេ​។ ជួនកាល​នឹង យើង​មិន​មានចិត្ត​ថាឱ្យ​ម្នាក់​នឹង​ទេ តែ​គេ​មើលឃើញ​ហើយ គេ​លើកដាក់​ល​លើ​គេ​ខ្លួនឯង ចឹ​ង​គេ​មិន​បាន​មក​សួរនាំ​ទេ គេ​ខឹង​យើង​យក​តែ​ម្តង​។

ម្យ៉ាងវិញទៀត អ្នក​ខំ​មិន ភាគច្រើន​ពួក​គាត់​មិនសូវ​ដឹង​រឿង​ទេ ហើយ​គាត់​ចូល​ចិត្ត​ទៅ​ធ្វើ​ជា​ចៅក្រម ធ្វើ​ជា​អ្នកគាំទ្រ​។ ជួនកាល​ទៅ គាត់​មិន​បានដឹង​រឿង​ផង គាត់​ចូល​មក គាំទ្រ នេះ​ដែល​ប៉ះពាល់ ដោយ​ប្រយោល និង​មិន​ប្រយោល ទៅ​លើ​ផ្លូវ​អារម្មណ៍​នរណា​គេ​ម្នាក់​»​។ «​ខ្ញុំ​សូម​សំណូមពរ​ដែរ ចំពោះ​អ្នក​ខំ​មិន កុំ​ខំ​មិន ឬ​ស៊ែរ​ទៅ​លើ​កិច្ច​ការងារ​ណា​ដែល​យើង​មិន​បានដឹង​ច្បាស់លាស់​។ យើង​ម្នាក់​ៗ​គួរ​យល់​ដឹង និង​គិត​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ធ្វើការ​ផុស គិត​ថាបើ​យើង​ផុស តើ​យើង​ចំណេញ​អ្វីខ្លះ មានការ​ខាតបង់​អ្វីខ្លះ និង​នាំទុក្ខ​ដល់​យើង​អ្វីខ្លះ​។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ គ្រាន់តែ​ឃើញ​គេ​ដើរ​ៗ​ហើយ​ដួល​សន្លប់ យើង​ថត​ហើយ​ថា គាត់​មាន​ជំងឺ​កូ​វី​ដ នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​ពិបាក​ទប់ទល់​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន ដែល​វា​អាច​បង្ករ​ឱ្យ​មាន​ភាព​ភ័ន្ត​ប្រ​លំ និង​ចលាចល​ក្នុង​សង្គម ចឹ​ង​បាន​ប្រទេស​ខ្លះ​បិទ បណ្តាញ​សង្គម​ខ្លះ​ៗ​ចោល​»​។

លោក​បណ្ឌិត បាន បន្ថែម​ថា ការ​ផុស​ខ្លះ​បាន​ធ្វើ​ឱ្យ​អ្នកខ្លះ បាត់បង់​ការងារ​ធ្វើ ឬ​មិន​មាន​អ្នក​ទទួល​ឱ្យធ្វើ​ការ​ជាដើម​។ ដូចនេះ បងប្អូន​និស្សិត​គួរ​យល់​ដឹង​ថា ម៉ោង​នេះ ប្រវត្តិរូប​ប្អូន​នៅ​លើ​ដៃ​សាធារណៈ ទាំង​អារម្មណ៍ ចំណេះដឹង​ផ្សេង​ៗ និង​ប្រវត្តិរូប​របស់​ប្អូន ត្រូវ​បាន​ដាក់​នៅ​ក្នុង​ស្មា​ត​ហ្វូ​ន និង​បណ្តាញ​សង្គម​ទាំងនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ