ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមពាក្យសម្តីសោះ! ក្មួយ​លើកដៃកា.ប់​ប្រហារ​ឪពុកមាគ្មាន​ប្រណី​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ជា​ឪពុកមាសាច់​​ថ្លៃ​ម្នាក់​បាន​​រង​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​បន្ទាប់ពី​មាន​​ទាស់​ពាក្យ​សម្តី​ជាមួយ​ក្មួយ​បន្តិចបន្តួច​​ក្នុង​ពេល​ផឹកស៊ី​ជាមួយ​គ្នា​ ស្រាប់តែ​ជន​ដៃដល់​ជា​ក្មួយ​បាន​ទាញ​ពូថៅ​កាប់​ប្រហារ​ចំនួន​៣​ពូថៅ​ចំ​ក្បាល​បណ្តាល​ឱ្យ​របួសធ្ងន់​តែ​ម្តង ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ បុរស​ជា​ឪពុកមាសាច់​​ថ្លៃ​ម្នាក់​បាន​​រង​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​បន្ទាប់ពី​មាន​​ទាស់​ពាក្យ​សម្តី​ជាមួយ​ក្មួយ​បន្តិចបន្តួច​​ក្នុង​ពេល​ផឹកស៊ី​ជាមួយ​គ្នា​ ស្រាប់តែ​ជន​ដៃដល់​ជា​ក្មួយ​បាន​ទាញ​ពូថៅ​កាប់​ប្រហារ​ចំនួន​៣​ពូថៅ​ចំ​ក្បាល​បណ្តាល​ឱ្យ​របួសធ្ងន់​តែ​ម្តង ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ឈ្មោះ វើ​យ ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹងថា​ ជន​រង​គ្រោះ​​ជាឪពុកមាសាច់ថ្លៃ​ឈ្មោះ ពក ពឿ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ​ប៉ាហ៊ី​​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រង​របួសធ្ងន់​ផុង​លលាដ៍ក្បាល​ដេរ​អស់​ច្រើន​ថ្នេរ ។ ចំណែក​ជន​​ដៃ​ដល់​ត្រូវជា​ក្មួយ​សាច់ថ្លៃឈ្មោះ ពៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ និង​ជនបង្ក​បានផឹកស៊ីជាមួយគ្នា ហើយ​ក៏មានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច បន្ទាប់មក​ជន​បង្ក​បាន​យក​ពូថៅ​ដែល​លាក់​ទុក​នៅផ្ទះ​របស់​ឈ្មោះ វើ​យ លុះ​ជន​រង​គ្រោះ​ដើរទៅ​ក្បែ​រ ស្រាប់តែ​ជនបង្ក​ទាញ​កាប់​ប្រហារ​ចំ​ក្បាល​ជន​រង​គ្រោះ​ចំនួន​៣​ពូថៅ បណ្តាល​អោយ​របួសធ្ងន់ (​ផុង​លលាដ៍ក្បាល ) ។ បន្ទាប់​ពីកើតហេតុ ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ ​

ក្រោយពេលកើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប​ញ្ចូ​ន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន កំពុង​រៀបចំ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តបាត់ដំបង ។ ចំណែកឯ​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​តាមដាន​ស្រាវជ្រាវ ដើម្បី​ចាប់​ឃាត់ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ