ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool យក​បាន​ខ្សែការពារ​ឆ្នើម​ពី​ក្រុម Olympiacos ជា​ផ្លូវការ

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Kostas Tsimikas ជឿជាក់​ថា​ខ្លួន​បាន​ចូលរួម​ជាមួយ​ក្លិប​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ ជាមួយ​ក្លិប​ហង្ស​ក្រហម Liverpool​។ អតីត​ខ្សែការពារ​ឆ្វេង​របស់​ក្រុម…

អង់គ្លេស ៖ កីឡាករ Kostas Tsimikas ជឿជាក់​ថា​ខ្លួន​បាន​ចូលរួម​ជាមួយ​ក្លិប​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ ជាមួយ​ក្លិប​ហង្ស​ក្រហម Liverpool​។

អតីត​ខ្សែការពារ​ឆ្វេង​របស់​ក្រុម Olympiacos វ័យ ២៤​ឆ្នាំ​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក Premier League ក្នុង​តម្លៃ​ប្រមាណ ១១,៧​លាន​ផោន​ជាមួយ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ ដោយ​នឹង​ត្រូវ​ពាក់​លេខ​២១ សម្រាប់​ក្រុម​ថ្មី​។ Tsimikas នឹង​ត្រូវ​ធ្វើការ​ប្រកួតប្រជែង​ខ្លាំង ដើម្បី​ដណ្តើម​តំណែង​ខ្សែការពារ​ឆ្វេង​របស់​ក្រុម ដែល​បច្ចុប្បន្ន​កាន់កាប់​ដោយ Andy Robertson​។

Tsimikas បាន​ថ្លែង​ពី​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​មក​ដល់ទី​នេះ​។ ហើយ​ខ្ញុំ​នឹង​ផ្តល់​នូវ​អ្វី​ដែល​ល្អ​បំផុត​ជូន​ចំពោះ​ក្រុម​មួយ​នេះ​។ សម្រាប់​ខ្ញុំ Liverpool គឺជា​ក្លិប​ធំ​បំផុត​នៅ​លើ​ពិភពលោក​»​។

សូម​រំលឹក​ជូន​ថា Kostas Tsimikas បាន​ចូលរួម​ជាមួយ​ក្លិប Olympiacos ក្នុង​ឆ្នាំ​២០១៤ ក្នុង​ឈុត​យុវជន មុន​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​ក្រុម​ឈុត​ធំ​ក្នុង​ឆ្នាំ​២០១៥​។ រូបគេ​បាន​បង្ហាញខ្លួន​បាន​ចំនួន ៤៦​ប្រកួត​។ អំឡុងពេល​ប្រកប​អាជីព​ជាមួយ​ក្រុម​នៅ​លី​គ​កំពូល​ក្រិ​កមួយនេះ រូបគេ​ត្រូវបាន Olympiacos ឱ្យទៅ​ក្លិប Esbjerg និង Willem II ខ្ចី​ជើង​ផង​ដែរ​៕ (ដកស្រង់ចេញពី BBC)