ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្ទើរតែ​ទាំងអស់​ត្រូវ​កិលេស​បាំង​ភ្នែក

3 ឆ្នាំ មុន

មនុស្ស​ទាំងអស់​ដែល​កើតមក​ក្នុង​លោក​នេះ​ជា​ជីវិត​ងងឹត​ស្រាប់​ទៅ​ហើយ គឺ​ងងឹត​ព្រោះ​ត្រូវ​សេចក្តី​ទុក្ខ​គ្រប​សង្កត់​រាល់ថ្ងៃ ងងឹត​ព្រោះ​ត្រូវ​កិលេស​បាំង​ភ្នែក​ជិត​អស់​ទៅ​ហើយ​តែបើ​មាននូវ​សេចក្ដី​ប្រមាទ​ធ្វេស​ប្រហែល​បន្ថែម​ទៀត តើ​ជីវិត​នេះ​នឹង​ក្លាយទៅជា​យ៉ាងណា ? ព្រោះតែ​មនុស្ស​ស្ទើរ​ទាំងអស់​មានជីវិត​រស់នៅ​ក្នុង​ភាព​អន្ធការ​យ៉ាងនេះ​ហើយ ទើប​ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្ដែង​ថា សព្វ​សត្វ​ដែល​រស់នៅ​ក្នុង​លោកិយ​នេះ ជា​មនុ​ស្ស​ដែល​ត្រូវ​កិលេស​បាំង​ភ្នែក​ងងឹត​មើល​សេចក្តី​ទុក្ខ​លែង​ឃើញ បណ្ដាជន​ទាំងនោះ…

មនុស្ស​ទាំងអស់​ដែល​កើតមក​ក្នុង​លោក​នេះ​ជា​ជីវិត​ងងឹត​ស្រាប់​ទៅ​ហើយ គឺ​ងងឹត​ព្រោះ​ត្រូវ​សេចក្តី​ទុក្ខ​គ្រប​សង្កត់​រាល់ថ្ងៃ ងងឹត​ព្រោះ​ត្រូវ​កិលេស​បាំង​ភ្នែក​ជិត​អស់​ទៅ​ហើយ​តែបើ​មាននូវ​សេចក្ដី​ប្រមាទ​ធ្វេស​ប្រហែល​បន្ថែម​ទៀត តើ​ជីវិត​នេះ​នឹង​ក្លាយទៅជា​យ៉ាងណា ?

ព្រោះតែ​មនុស្ស​ស្ទើរ​ទាំងអស់​មានជីវិត​រស់នៅ​ក្នុង​ភាព​អន្ធការ​យ៉ាងនេះ​ហើយ ទើប​ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្ដែង​ថា សព្វ​សត្វ​ដែល​រស់នៅ​ក្នុង​លោកិយ​នេះ ជា​មនុ​ស្ស​ដែល​ត្រូវ​កិលេស​បាំង​ភ្នែក​ងងឹត​មើល​សេចក្តី​ទុក្ខ​លែង​ឃើញ បណ្ដាជន​ទាំងនោះ មាន​ជន​តិច​នាក់​ណាស់​ដែល​ឃើញច្បាស់​នូវ​សេចក្តី​ទុក្ខ​ដែល​កើត​អំពី​ខន្ធប្រាំ និង​មាន​ជន​តិច​ណាស់​ដែល​ទៅ​កាន់​សុគតិភព ។

សេចក្តី​នេះ​ប្រៀប​បាន​នឹង​ហ្វូង​សត្វ​ស្លាប​ដែល​ជាប់​ក្នុង​សំណាញ់​របស់​ព្រាន គឺ​មាន​សត្វ​តិច​ណាស់​ដែល​រួច​អំពី​សំណាញ់​យ៉ាងណា អ្នក​ប្រព្រឹត្ត​ល្អ​ទៅ​កាន់​ទេវលោក​ក៏​យ៉ាងនោះ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ