ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពក​ផេះ​កម្ពស់​៥.០០០​ម៉ែត្រ​ជះ​លើ​អាកាស​ ពីលើ​ភ្នំភ្លើង​ (វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ភ្នំភ្លើង​ឥណ្ឌូ​ណេ​ស៊ី​មួយ​កាលពី​ថ្ងៃ​ទី​១០ ខែ​​សីហា ឆ្នាំ២០២០ បាន​ផ្ទុះ​បញ្ចេញ​ផេះ​យ៉ាង​ក្រាស់​ទៅ​លើ​អាកាស ។ វី​ដេ​អូ​ជា​ច្រើន​ត្រូវ​បាន​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ពពក​ផេះ​ដ៏​ធំ​ជះ​ពីលើ​ភ្នំភ្លើង SINABUNG​…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ភ្នំភ្លើង​ឥណ្ឌូ​ណេ​ស៊ី​មួយ​កាលពី​ថ្ងៃ​ទី​១០ ខែ​​សីហា ឆ្នាំ២០២០ បាន​ផ្ទុះ​បញ្ចេញ​ផេះ​យ៉ាង​ក្រាស់​ទៅ​លើ​អាកាស ។

វី​ដេ​អូ​ជា​ច្រើន​ត្រូវ​បាន​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ពពក​ផេះ​ដ៏​ធំ​ជះ​ពីលើ​ភ្នំភ្លើង SINABUNG​ ស្ថិត​លើ​កោះ​ស៊ូ​ម៉ា​ត្រា​។ ដោយ​ផ្ទុះ​នា​ថ្ងៃ​ទី​១០ ខែ​សីហា ភ្នំភ្លើង​នោះ​បាន​បង្កើត​ជា​ពពក​ផេះ​ដ៏​សែន​ធំ ជះ​ឡើង​លើ​ក្នុង​កម្ពស់​ដល់​៥.០០០​ម៉ែត្រ​។ ពុំ​ទាន់​មាន​សេចក្ដី​រាយ​កាណ៍​ពី​មនុស្ស​ណា​ម្នាក់​រង​របួស​ ឬ​​បាត់​បង់​ជីវិត​​នៅឡើយ តែ​អាជ្ញាធរ​បាន​ព្រមាន​ចំពោះ​ការ​ហូរ​កំ​អែរ​ភ្នំភ្លើង​ជាយថាហេតុ និង​ពី​សកម្មភាព​កាន់តែ​ខ្លាំង​របស់​ភ្នំភ្លើង​នោះ​។

សកម្មភាព​ភ្នំភ្លើង​នេះ ​ត្រូវ​បាន​បង្កើន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជាមួយ​ជា​ពិសេស​ការ​ផ្ទុះ​តូច​ៗ​២​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​។ លោក​អា​មេន ​ពូ​តឺ​រ៉ា អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​មជ្ឈ​មណ្ឌល​​​សិក្សា​ភ្នំភ្លើង​ឥណ្ឌូ​ណេ​ស៊ី​​និយាយ​ថា នេះ​ជា​ការ​ប្រកាស​អាសន្ន​មួយ ហើយ​ត្រូវ​ចៀសវាង​កុំទៅ​កាន់ បណ្ដា​តំបន់​ក្រហម​ស្ថិត​នៅ​ជិត​ភ្នំភ្លើង​នេះ​។ ទោះបី​យ៉ាងណា​ការ​ប្រកាស​អាសន្ន​នៅ​មាន​ត្រឹម​កម្រិត​ទី​២​។ ពុំ​មាន​មនុស្ស​ណា​ម្នាក់​រស់នៅ​ក្បែរ​ភ្នំភ្លើង​នេះ​ដែល​បិទ​ច្រកចូល​ឡើយ​។

ផេះ​ដ៏​ក្រាស់​បាន​គ្របដណ្ដប់​លើ​សហគមន៍​តូច​ៗ ដែល​រស់នៅ​ក្បែរ​ភ្នំភ្លើង​នោះ ពេល​វា​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១០ ខែ​​សីហា​។ ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 នាំ​ឲ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ដល់​ការ​ងារ​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ហើយ​ប្រជាជន​មានការ​ភ័យ​​ខ្លាច ​និង​ជ្រួលច្របល់ នាំ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​គម្លាត​សង្គម ។

គួររំលឹកថា ភ្នំភ្លើង​នោះ​ធ្លាប់​ផ្ទុះ​កាលពី​ឆ្នាំ​២០១០​ ក្រោយ​គ្មាន​សកម្មភាព​៤០០​ឆ្នាំ​មក​។ ក្រោយ​ស្ងប់​​មួយ​រយៈ​ការ​ផ្ទុះ​ថ្មី​កើត​មាន​ក្នុង​ឆ្នាំ​២០១៣​ ហើយ​ចាប់តាំងពី​ពេល​នោះ​មក វា​មាន​ភាព​សកម្ម។ មនុស្ស​១៦​នាក់​បាន​ត្រូវ​​​បាត់​បង់​ជីវិត​​កាលពី​ឆ្នាំ​២០១៤​ និង​៧​នាក់​ត្រូវ​បាត់​បង់​ជីវិត​​កាល​ពី​ឆ្នាំ​២០១៦ ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​។

រួច​កាលពី​ឆ្នាំ​២០១៨ មនុស្ស​ជាង​៤០០​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ពេល​កើត​មាន​ស៊ូ​ណា​មី​មួយ​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ភ្នំភ្លើង វាយប្រហារ​ភ្លាម​ៗ លើ​តំបន់ឆ្នេរ​សមុទ្រ​ខាងត្បូង​នៃ​កោះ​ស៊ូ​ម៉ា​ត្រា និង​ចុង​ខាងលិច​នៃ​កោះ​ជ្វា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://twitter.com/i/status/1292738853996867584
https://twitter.com/i/status/1292681511045603328

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ