Ronaldinho អាច​នឹង​ត្រូវ​ដោះ​លែងឱ្យ​មាន​សេរីភាព​នៅ​ចុងខែ​សីហា​នេះ


ប៉ា​រ៉ា​ហ្គា​យ ៖ ប្រភព​ពី​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ បាន​ប្រាប់​ទីភ្នាក់ងារ AFP កាលពី​ថ្ងៃ​ច័ន្ទ​ថា វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldinho អាច​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃ​ទី​២៤ ខែសីហា​ខាង​មុខ បន្ទាប់​ពី​ការ​ឃុំខ្លួន​នៅ​ប៉ា​រ៉ា​ហ្គា​យ​អស់​រយៈពេល​៥​ខែ ពី​បទ​លួច​បន្លំ​ធ្វើ​លិខិតឆ្លងដែន​។

រំលឹក​ជូន​ថា អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Barcelona, AC Milan និង PSG ខាងលើ ត្រូវ​បាន​ឃុំខ្លួន​ជាមួយ​បងប្រុស​គឺ​លោក Roberto de Assis Moreira កាលពី​ថ្ងៃ​ទី​៦ ខែមីនា​កន្លង​ទៅ ដោយ​រង​ការ​ចោទប្រកាន់​ថា បាន​ចូល​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ដោយ​កាន់​លិខិតឆ្លងដែន​ក្លែងក្លាយ​។

ពួក​គេ​បាន​ចំណាយពេល​មួយ​ខែ​នៅ​ក្នុង​ពន្ធនាគារ មុន​ពេល​បង់ប្រាក់​ធានា​ចំនួន ១,៦​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ផ្លាស់​ប្តូរ​មក​ឃុំ​នៅ​ឯ​សណ្ឋាគារ Palmaroga នៅ​កណ្តាល​រដ្ឋធានី Asuncion​។

ចៅក្រម​ Gustavo Amarilla បាន​កំណត់​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី​២៤ ខែសីហា ដើម្បី​បើក​សវនាការ​លើ​បណ្តឹង​ប្រឆាំង​នឹង​បងប្អូន​ទាំង​ពីរ​រូប​នេះ​។ ព្រះរាជអាជ្ញា​បាន​ដាក់​សំណើ​ទៅ​កាន់​ចៅក្រម​ដោយ​តម្រូវ​ឱ្យ​លោក Ronaldinho អាយុ ៤០​ឆ្នាំ​បង់ប្រាក់​ពិន័យ​ចំនួន ៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ប៉ះប៉ូវ​ការ​ខូចខាត​សង្គម​។ បើ​ទោះជា​ត្រូវ​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​វិញ​ក៏​ដោយ ក៏​លោក​នឹង​ត្រូវ​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​រៀង​រាល់ ៣​ខែ​ម្តង​ក្នុង​រយៈពេលមួយ​ឆ្នាំ​។

គូសបញ្ជាក់​ឱ្យ​ដឹង​ថា​លោក Ronaldinho រួម​ទាំង​បងប្រុស​បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​នេះ ដោយ​បាន​លើក​ឡើង​ថា ពួក​លោក​ទាំង​ពីរ​មិន​មានចំណេះ​ដឹង​ណាមួយ ដែល​អាច​កំណ​ត់​បាន​ថា លិខិតឆ្លងដែន​នោះ គឺជា​លិខិត​ក្លែងក្លាយ​៕

អត្ថបទពាក់ព័ន្ធ ៖ Ronaldinho ត្រូវ​ប៉ូ​លិស​ប៉ា​រ៉ា​ហ្គា​យ​ចាប់ខ្លួន

អត្ថបទពាក់ព័ន្ធ ៖ Ronaldinho ត្រូវ​​ដោះ​លែង​ពី​ពន្ធនា​គារ​​ប៉ា​រ៉ា​ហ្គា​យ តែ​​បន្ត​ឃុំខ្លួន​ក្នុង​សណ្ឋាគារ

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ