ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​នេះ​! អ្នក​កើត​កូ​វី​ដ​១៩ មាន​ដល់​១៥​នាក់ ដែល​ចិន​មាន​១៣​នាក់ និង​ខ្មែរ​២​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ​ថា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១៥​នាក់​ថ្មី​ទៀត ដែល​ក្នុង​នោះ​មាន​ចិន ១៣​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ​ថា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១៥​នាក់​ថ្មី​ទៀត ដែល​ក្នុង​នោះ​មាន​ចិន ១៣​នាក់ និង​២​នាក់​ជា​ជនជាតិ​ខ្មែរ ខណៈ​ព្រឹក​នេះ​ត្រូវ​បាន​ព្យាបាល​ឱ្យ​ជា​សះស្បើយ​មាន​ម្នាក់ ។

ក្រសួង​បាន​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ទាំង ១៣​នាក់​រួម​មាន
១- ស្ត្រីជន​ជាតិចិន​អាយុ ២៤​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ
២- បុរស​ជនជាតិ​ចិន​អាយុ ២៤​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ
៣- បុរស​ជនជាតិ​ចិន​អាយុ ២៤​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ
៤- បុរស​ជនជាតិ​ចិន​អាយុ ២០​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ
៥- បុរស​ជនជាតិ​ចិន​អាយុ ៣១​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ
៦- បុរស​ជនជាតិ​ចិន​អាយុ ៣០​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ
៧- បុរស​ជនជាតិ​ចិន​អាយុ ៣៥​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ
៨- បុរស​ជនជាតិ​ចិន​អាយុ ២៧​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ
៩- បុរស​ជនជាតិ​ចិន​អាយុ ២០​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ
១០- បុរស​ជនជាតិ​ចិន​អាយុ ២៨​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​រាជធានី​ភ្នំពេញ
១១- បុរស​ជនជាតិ​ចិន​អាយុ ២៣​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ
១២- បុរស​ជនជាតិ​ចិន​អាយុ ៣១​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ
១៣ បុរស​ជនជាតិ​ចិន​អាយុ ២៩​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។

ចំពោះ​បុរស​ស្ត្រីជន​ជាតិចិន​ទាំង ១៣​នាក់ ដែល​រក​ឃើញ​ជំងឺ​កូ​វី​ដ​១៩​នេះ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ។

ក្រសួង​បានឱ្យ​ដឹង​ថា អ្នកជំងឺ​កូ​វី​ដ​១៩ ទាំង​១៣​នាក់ ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន តាម​ជើង​ហោះ ហើរ​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២០ ។ ក្នុង​ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​ជា​ជនជាតិ​ចិន​សរុប ១១៩​នាក់ (​ស្ត្រី ២៣​នាក់ និង​បុរស ៩៦​នាក់​) ។

អ្នកដំណើរ​ដទៃ​ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

រីឯ​ជនជាតិ​ខ្មែរ​ពីរ​នាក់ ដែល​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​១៩ ដែរ​នោះ​រួម​មាន កុមារី​ជនជាតិ​ខ្មែរ​អាយុ ១៣​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​សង្កាត់​បឹង​កេងកង ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ និង​ស្ត្រី​ជនជាតិ​ជន​ខ្មែរ អាយុ​៤៨​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្រសួង​បានឱ្យ​ដឹង​ថា កុមារី និង​ស្ត្រី​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​។ ពួក​គេ​ទាំង​ពីរ​នាក់ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋ​អាម៉េរិក ដោយ​ឆ្លងកាត់​ប្រទេស​ចិន (​តៃវ៉ាន់​) តាម​ជើង​ហោះ ហើរ​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២០​ ៕