ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​លី​ពី​ន​មាន​អ្នក​កូ​វី​ដ​-១៩ ខ្ពស់​បំផុត ជិត​៧,០០០​ករណី​ក្នុង​មួយ​ថ្ងៃ

3 ឆ្នាំ មុន

ម៉ានីល ៖ ប្រទេស​ហ្វី​លី​ពី​ន កាលពី​ថ្ងៃ​ចន្ទ ទី​១០ សីហា​នេះ បាន​រាយការណ៍​ថា មានការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ បន្ថែមថ្មីចំនួន ៦.៩៥៨…

ម៉ានីល ៖ ប្រទេស​ហ្វី​លី​ពី​ន កាលពី​ថ្ងៃ​ចន្ទ ទី​១០ សីហា​នេះ បាន​រាយការណ៍​ថា មានការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ បន្ថែមថ្មីចំនួន ៦.៩៥៨ ករណី ដែល​ជា​ចំនួន​កើនឡើង​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ប្រទេស​នេះ នាំ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ១៣៦.៦៣៨ ករណីហើយ ។

ក្រសួងសុខាភិបាល​ហ្វី​លី​ពី​ន ក៏​បាន​រាយការណ៍​ថា មាន​អ្នក​ស្លាប់ ២៤ នាក់​​ទៀត នៅ​ថ្ងៃនេះ នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ​ ឡើង​ដល់ ២.២៩៣​នាក់ ។

អ្នកនាំពាក្យ​ប្រធានាធិបតី កាលពី​ថ្ងៃ​សុក្រ កន្លង​នេះ​បាន​និយាយ​ថា ប្រទេស​ហ្វី​លី​ពី​ន នឹង​មានការ​កើនឡើង នៃ​អ្នក​ឆ្លង​វីរុស​នេះ​ដោយសារ​ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​កាន់តែ​ខ្លាំង ។ ប្រការ​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញា​ធរមាន​វិធានការ​បិទ​នៅ​ក្នុង​និង​ជុំវិញ​ទីក្រុង​ម៉ានីល​ឡើង​វិញ កាលពី​ស​ប្តា​ហ៍​មុន ។

រដ្ឋាភិបាល​បាន​ដាក់​ទីក្រុង​ម៉ានីល និង​ខេត្ត​ជិត​ៗ​ដូច​ជា Laguna, Cavite, Rizal និង Bulacan ក្រោម​អ្វី​ដែល​គេ​ហៅ​ថា “ ការ​ដាក់​នៅ​ដាច់​ដោយឡែក​ពី​សហគមន៍​” រហូត​ដល់​ថ្ងៃ​ទី ១៨ ខែសីហា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ