ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ដេក​លក់​ចោរ​បំពុល​ឆ្កែ​ងាប់​២​ក្បាល លួច​យក​អស់​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​១​គ្រឿង

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ចន្លោះ​ម៉ោង​ប្រមាណ​២​ទៅ​៣​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ មាន​ករណី​ចោរ​បំពុល​ឆ្កែ​ងាប់​២​ក្បាល លួច​យក​អស់​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង…

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ចន្លោះ​ម៉ោង​ប្រមាណ​២​ទៅ​៣​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ មាន​ករណី​ចោរ​បំពុល​ឆ្កែ​ងាប់​២​ក្បាល លួច​យក​អស់​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង បាន​កើតឡើង​នៅ​ភូមិ​ក្បាល​ខ្លា ឃុំ​ភ្នំ​ត្បែង​១ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។ ជន​រង​គ្រោះ មានឈ្មោះ ចិន សៃ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ និង​ក្រុម​គ្រួ​សារបាន​ចាក់សោ​ម៉ូតូ ហើយ​នាំ​គ្នា​ឡើង​ដេក​លើ​ផ្ទះ​ដែល​ពេល​នោះ​ក៏​មាន​ភ្លេច​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង​ទៅ​ជាមួយ​ដែរ​។ ខណៈ​ក្រុម​គ្រួសារ​កំពុង​ដេក​លង់លក់​ក៏​មាន​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព ដាក់​ថ្នាំ​បំពុល​ឆ្កែ​ងាប់​២​ក្បាល រួច​លួច​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង​ផលិត​ឆ្នាំ​២០១៧ និង​ទូរស័ព្ទ​១ គ្រឿង​យក​ទៅ​បាត់​។

ករណី​ខាងលើ​នេះ​ម្ចាស់ផ្ទះ​ទើប​ដឹង និង​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ព្រឹក​នោះ​ទេ ដោយសារ​បានឃើញ​ឆ្កែ​ងាប់​២​ក្បាល និង​បាត់​ម៉ូតូ​ពីក្រោម​ផ្ទះ​១​គ្រឿង​ទើប​ឆោឡោ​។ ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន និង​កំពុង​ដុតដៃដុតជើង​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ក្រុម​ចោរ ដាក់​ថ្នាំ​បំពុល​ឆ្កែ លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នោះ​ឲ្យ​ខាង​តែ​បាន​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ