ផ្ទុះ​ភ្លើង​ប្រចណ្ឌ​វាយ​ប្រពន្ធ​មួយ​គល់​ឫស្សី​ចំ​កញ្ចឹងក បណ្ដាល​ឲ្យ​ស្លាប់


ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ស្រវឹងស្រា​កើត​ភ្លើង​ប្រចណ្ឌ​ទាញ​គល់​ឫស្សី​វាយ​ប្រពន្ធ មួយ​គល់​ឫស្សី ចំ​កញ្ចឹងក​បណ្តាល​ឲ្យ​បាក់​ក ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី យប់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​លក្ខ​រាជា ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង​។ មូលហេតុ ជនសង្ស័យ​ជា​ប្ដី​ផឹកស្រា​ស្រវឹង កើតរឿង​ប្រចណ្ឌ​ប្រពន្ធ​នឹង​អ្នក​ផ្សេង​ថា ប្រពន្ធ​មាន​សាហា​យ​ស្មន់​។

ក្រោយ​ពី​ទាស់សម្ដី​គ្នា​មួយ​ប្រាវ ជនសង្ស័យ​ជា​ប្តី​បាន​ទាញ​ដំបង​គល់​ឫស្សី ប៉ុន​កំភួនដៃ​វាយ​ទៅ​លើ​ប្រពន្ធ​ចំ​កញ្ចឹងក​ទំហឹង​បណ្ដាល​ឱ្យ​ស្ត្រី​រង​គ្រោះ​បាក់ ក​ដេក​ដួល​សន្លប់​នៅ នឹង​កន្លែង​។ ចំណែក​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សាច់ញាតិ​មក​ចោមរោម​មើល និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ក៏​ប៉ុន្តែ​ស្ត្រី រង​គ្រោះ​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​ទៅ​ហើយ​។ បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ម៉ៅ ណេ​ន អាយុ​៣១​ឆ្នាំ រស់​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ចំណែក​ជនសង្ស័យ​ជា​ប្ដី​មានឈ្មោះ ប៉ា រ៉េ​ត អាយុ​៣៨​ឆ្នាំ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន បាត់​ស្រមោល​។ បើ​តាម​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ឃើញ​ជនសង្ស័យ​ជា​ប្ដី បាន​ផឹកស្រា​ស្រវឹង​ហើយ​ក៏​រករឿង​ប្រពន្ធ​ព្រោះតែ​ប្រចណ្ឌ​នឹង​អ្នក​ផ្សេង ទើប​មាន​ជម្លោះ​ពាក្យ​សម្តី យ៉ាង​ខ្លាំង​។ ក្រោយមក​ជនសង្ស័យ​បាន​ទាញ​យក​ដំបង​ឫស្សី​ប្រវែង​កន្លះ​ម៉ែត្រ វាយ​ទៅ​លើ​ប្រពន្ធ​ចំ​កញ្ចឹងក​រួច​ក៏​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​។

ក្រោយមក​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បងប្អូន ក្រុម​គ្រួសារ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែ​ដោយសារ​អាការ​ធ្ងន់ធ្ងរ​បាន​ស្លាប់ នៅ​ពាក់កណ្ដាល​ផ្លូវ​តែ​ម្ដង​។ បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ស្រុក​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ជនសង្ស័យ យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ