ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ៊ុំ ឡេ​ង ចៅសង្កាត់​សិ​ត្បូ ថ្លែង​ការពារ​របាយការណ៍​ខ្លួន​ថា ធ្វើ​ត្រឹមត្រូវ

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ លោក អ៊ុំ ឡេ​ង ចៅសង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​តែ​ជំហរការពារ​របាយការណ៍​របស់​លោក​ថា ធ្វើ​ត្រឹមត្រូវ…

ខេត្តកណ្តាល ៖ លោក អ៊ុំ ឡេ​ង ចៅសង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​តែ​ជំហរការពារ​របាយការណ៍​របស់​លោក​ថា ធ្វើ​ត្រឹមត្រូវ និង​បំពេញ​តួនាទី​ជា​អាជ្ញាធរ​ដែនដី ក្នុង​សង្កាត់​របស់​លោក​ហើយ ទោះបីជា​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ច្រានចោល​នៅ​ការ​លើក​ឡើង​របស់​លោក​គឺ​មិន​ត្រឹមត្រូវ គ្មាន​ប្រភព​ច្បាស់លាស់​ ក្តី ។

នៅ​ល្ងាច​ថ្ងៃ​ទី​១០​សីហា លោក អ៊ុំ ឡេ​ង ចៅសង្កាត់​សិ​ត្បូ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​អោយ​ដឹង​ថា «​លោក ​គឺ​បាន​ចុះ​សាកសួរ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ផ្ទាល់ ដែល​បានឃើញ និង​បាន​ទៅ​វត្ត ជាមួយ​ស្ត្រី​ខ្មែរ​ទ័ព​មួក​ខៀវ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នោះ​» ។

លោក អ៊ុំ ឡេ​ង បារម្ភ​ពលរដ្ឋ​ក្នុង​សង្កាត់​សិ​ត្បូ ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នេះ ។ យ៉ាងណា​លោក ស្វាគមន៍ ឲ្យ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល ក៏​ដូច​ក្រសួងសុខាភិបាល ចុះ​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី​ខ្មែរ​ទ័ព​មួក​ខៀវ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នោះ ដើម្បី​បញ្ជាក់​ការ​ពិត ។

លោក​ចៅសង្កាត់​សិ​ត្បូ លើក​ឡើង​បែប​នេះ បន្ទាប់​ពី​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​១០​សីហា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ប​ដិ​សេ​ដ របាយការណ៍​របស់​លោក​ធ្វើ​ជូន​លោក​អភិបាលក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្តី​អំពី​សកម្មភាព​របស់​ស្ត្រី​កងទ័ព​មួក​ខៀវ ជាអ្នកជំងឺ​ផ្ទុកមេរោគ​កូ​វី​ដ​១៩ រស់នៅ​ភូមិ​ព្រែក​ត្រែង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ថា បាន​ធ្វើ​សកម្មភាព​(​ធ្វើ​បាយ​សម្ល​ជូន​ចាស់​ៗ និង​ចែក​ប្រាក់​ដល់​ក្មេង​ៗ​ព្រមទាំង​ធ្វើ​ចង្ហាន់​ទៅ​វត្ត​) គឺ​មិន​ត្រឹមត្រូវ គ្មាន​ប្រភព​ច្បាស់លាស់ ខុស​ពី​ការ ចុះ​ធ្វើ​អង្កេត តាមដាន ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​សុខាភិបាល និង​ការ​សហការ​ផ្តល់​ព័ត៌មាន​ពី​អ្នកជំងឺ និង​ក្រុម​គ្រួសា​របស់​គាត់​ផ្ទាល់ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ផ្ដល់​បទ​សម្ភាស​ទៅ​កាន់​ស្ថានីយ៍ទូរទស្សន៍ BTV នៅ​រសៀល​ថ្ងៃ​ទី​១០ សីហា នេះ​ថា ស្ត្រី​ទាហាន​មួក​ខៀវ​វ័យ​២៧​ឆ្នាំ ផ្ទុក​កូ​វី​ដ​-១៩ ដែល​មានផ្ទះ​នៅ​ភូមិ​ព្រែក​ត្រែង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​នោះ រូប​គាត់​មិន​បាន​ចេញ​ទៅ​ក្រៅ​ជួប​បងប្អូន ឬ​ទៅ​ទីកន្លែង​ផ្សេង​ឡើយ អំឡុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​នោះ ។

លោក​ជំទាវ​ឱ វណ្ណ​ឌី​ន មាន​ប្រសាសន៍​ថា ស្ត្រី​ទាហាន​មួក​ខៀវ​រូប​នេះ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ម៉ា​លី តាម​ជើងហោះហើរ​ពិសេស​មួយ ហើយ​នៅ​ពេល​មក​ដល់​កម្ពុជា បាន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មូលដ្ឋានទ័ព​ខេត្តកំពង់ស្ពឺ ។ ក្នុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ស្ត្រី​រូប​នេះ បាន​ធ្វើតេស្ត​ចំនូ​ន ៣​លើក ប៉ុន្តែ​អវិជ្ជមាន ទាំង​៣​លើក ទើប​សម្រេច​ឱ្យទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​នៅ​ឯ​ផ្ទះ​របស់​ខ្លួន ។ បន្ទាប់​មក​ទៀត​ស្ត្រី​ទាហាន​មួក​ខៀវ ខាងលើ​មាន​អាកា​រៈ​ផ្ដាសាយ និង​ធ្វើតេស្ត​ជា​លើក​ទី​៤ មាន​ភាព​ស្រពេចស្រពិល​មិន​ច្បាស់លាស់ រហូត​ធ្វើតេស្ត​លើក​ទី​៥ ទើប​រក​ឃើញ​មាន​ផ្ទុក​កូ​វី​ដ​-១៩ ។

ក្នុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ស្ត្រី​ជា​សាមីខ្លួន អះអាង​ថា មិន​បាន​ធ្វើ​ដំណើរ​ទៅ​ណា ឫ​ទៅ​ជួប​អ្នក​ណា​ឡើយ គឺ​នៅ​តែ​ក្នុងផ្ទះ និង​ស្នាក់​នៅ​បន្ទប់​ដោយឡែក ញ៉ាំ​បាយ​ដោយឡែក ព្រមទាំង​ពាក់​ម៉ាស់​ជា​ប្រចាំ ។ យ៉ាងណាមិញ អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ស្ត្រី​ខាងលើ បាន​ប្រើប្រាស់​បន្ទប់ទឹក​រួម​គ្នា​ជាមួយ​គ្រួសារ ដែល​មាន​សមាជិក ៤​នាក់ ។ បន្ទាប់​មក​សមាជិកគ្រួសារ​ទាំងអស់ ត្រូវ​បាន​យក​សំណាក​វត្ថុ​ទៅ​ធ្វើតេស្ត ប៉ុន្តែ​លទ្ធផល អវិជ្ជមាន ។ ទោះបីជា​យ៉ាងនេះ ក៏​ដោយ​សមាជិកគ្រួសារ​ទាំងអស់ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រូវ​តាមដាន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ