ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ម្រេច​កំពត​បង្ខំចិត្ត​បោះបង់​មុខរបរ​កាន់តែ​ច្រើន​ខណៈ​ទីផ្សារ​ម្រេច​កាន់តែ​ចង្អៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ចូល​មក​ដល់​ឆ្នាំ​២០២០​នេះ​ការ​ប្រមូល​ផល​និង​ទីផ្សារ​ម្រេច​កំពត​ឈាន​មក​ដល់​ចំណុច​ជួប​បញ្ហា ពោល​មាន​ប្រជា​កសិករ​ប្រមាណ​៦៨​គ្រួសារ​សម្រេច​បោះបង់​មុខរបរ​ដាំ​ម្រេច​ទៅ​ប្រកប​មុខរបរ​ផ្សេង​ឬ​អាច​មាន​ខ្លះ​បន្ថែម​ទៀត​ស្រប​ពេល​ទីផ្សារ​ម្រេច​កំពត​កាន់តែ​ច​ង្អ្រៀ​តទៅ​។ បើ​តាម​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​បានឱ្យ​ដឹង​ថា​មក​ដល់​ខែសីហា​ឆ្នាំ​២០២០​នេះ​មានកសិករ​ប្រមាណ​៦៨​គ្រួ​សារបាន​បោះបង់​ការ​ដាំ​ម្រេច​ទៅ​ចាប់​មុខរបរ​ផ្សេង​។ លើស​ពី​នេះ កសិក​ដ្ឋា​ន​ដាំ​ច​ម្រេច​ធំ​ៗ​មួយ​ចំនួន​បាន​ក្ស័យធន ព្រោះតែ​ការ​ដាំ​ដុះ​ម្រេច​នេះ​ចំណាយ​ទុន​ច្រើន​ហើយ មិន​ទាន់​ទទួល​បាន​ផល​។ លោក ងួ​ន ឡាយ…

រាជធានី​ភ្នំពេញ​៖​ចូល​មក​ដល់​ឆ្នាំ​២០២០​នេះ​ការ​ប្រមូល​ផល​និង​ទីផ្សារ​ម្រេច​កំពត​ឈាន​មក​ដល់​ចំណុច​ជួប​បញ្ហា ពោល​មាន​ប្រជា​កសិករ​ប្រមាណ​៦៨​គ្រួសារ​សម្រេច​បោះបង់​មុខរបរ​ដាំ​ម្រេច​ទៅ​ប្រកប​មុខរបរ​ផ្សេង​ឬ​អាច​មាន​ខ្លះ​បន្ថែម​ទៀត​ស្រប​ពេល​ទីផ្សារ​ម្រេច​កំពត​កាន់តែ​ច​ង្អ្រៀ​តទៅ​។

បើ​តាម​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​បានឱ្យ​ដឹង​ថា​មក​ដល់​ខែសីហា​ឆ្នាំ​២០២០​នេះ​មានកសិករ​ប្រមាណ​៦៨​គ្រួ​សារបាន​បោះបង់​ការ​ដាំ​ម្រេច​ទៅ​ចាប់​មុខរបរ​ផ្សេង​។ លើស​ពី​នេះ កសិក​ដ្ឋា​ន​ដាំ​ច​ម្រេច​ធំ​ៗ​មួយ​ចំនួន​បាន​ក្ស័យធន ព្រោះតែ​ការ​ដាំ​ដុះ​ម្រេច​នេះ​ចំណាយ​ទុន​ច្រើន​ហើយ មិន​ទាន់​ទទួល​បាន​ផល​។

លោក ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទ​១០​សីហា​នេះ​ថា​បច្ចុប្បន្ន​នេះ​មាន​ប្រជា​កសិករ​ប្រមាណ​៦៨​គ្រួ​សារបាន​បោះបង់​ចោល ដោយសារ​តែ​ទីផ្សារ​ម្រេច​ចង្អៀត ធ្វើ​ឱ្យ​កសិករ​តូច​ៗ​លក់​អត់​បាន​ធ្វើ​ឱ្យ​គ្មាន​ចំណូល​សុខចិត្ត​ចោល​ទៅ​លក់​កំលាំង​ពលកម្ម ហើយ​អ្នកមាន​ចំការ​ធំ​ៗ អត់​ចំណូល​មាន​តែ​ចំណាយ​ក៏​បាន​ក្ស័យ​ធុន​អស់​មួយ​ចំនួន​ផ្សេង​ទៀត​។បើ​តាម​ប្រធាន​សមាគម​រូប​នេះ​នៅ​ឆ្នាំ​២០២០​នេះ សមាគម​ប្រមូល​ផល​ម្រេច​សរុប​បាន​តែ​៩០​តោន ពោល​បាន​តិច​ជាង​ឆ្នាំ​២០១៩ ហើយ​ការ​នាំ​ចេញ​ម្រេច​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ​បាន​ប្រមាណ​៤០​តោន​ដោយ​រំពឹង​ថា​នៅ​ពេល​ស្ងប់ស្ងាត់​កូ​វី​ដ​១៩​នេះ​អាច​នឹង​មាន​ខ្លះ​បន្ថែម​ទៀត​។

លោក​ងួ​ន​ឡាយ​គូស​បញ្ជា់​ថា​«​ការ​ប្រមូល​ផល​ម្រេច​នៅ​ឆ្នាំ​២០២០​នេះ​យើង​មាននៅ​ក្នុង​រង្វង់​៩០​តោន តិច​ជាង​នៅ​ឆ្នាំ​២០១៩ ហើយ​ពាក់ព័ន្ធ​និង​ទីផ្សារ​នាំ​ចេញ​បើ​តាម​ការ​កិច្ចប្រជុំ​គ្នា​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​យើង​បាន​នាំ​ចេញ​បាន​ក្នុង​បរិមាណ​៤០​តោន​តែ​នៅ​ពេល​បញ្ហា​កូ​វី​ដ​១៩​ស្ងប់ស្ងាត់​អាច​និង​មាន​ខ្លះ​ថែម​ទៀត​។​ឆ្នាំ​នេះ​ម្រេច​យើង​មាន​តែ​ទីផ្សារ​នាំ​ចេញ តែ​អត់​មាន​ទីផ្សារ​ទេសចរ រាល់​ឆ្នាំ​បើ​នាំ​ចេញ​បាន​៤០​តោន ទីផ្សារ​ទេសចរ​ក្នុង​រង្វង់​៤០​តោន​ដូច​គ្នា​»​។

លោក​លើក​ឡើង​ថា នៅ​ពេល​កន្លង​មក​សមាជិកសមាគម​សរុប​មាន​៤៥២​គ្រួសារ ហើយ​ផ្ទៃដី​មាន​ពី​២៨០​ទៅ​២៩០​ហិ​កតា តែ​មក​សព្វ​ថ្ងៃនេះ​អ្នក​ដាំ​ម្រេច​បាន​បោះបង់​ចំនួន​៦៨​គ្រួសារ​រួម​និង​កសិក​ដ្ឋា​ន​ធំ​ៗ​មួយ​ចំនួន​ទៀត ដូចនេះ​ផ្ទៃដី​សរុប​មិន​ទាន់​ដឹង​នៅ​សល់​ប៉ុន្មាន​នោះ​ទេ​។​ប៉ុន្តែ​ចំពោះ​តម្លៃ​ម្រេច​កំពត​គឺ​នៅ​រក្សា​បាន​ថ្លៃ​ដូច​ដើម គឺ​តម្លៃ​ម្រេច​លក់​ចេញពី​កសិដ្ឋាន សម្រាប់​ម្រេច​ក្រហម​២៥​ដុល្លារ​អា​មេ​រិ​ក ម្រេចស​២៨​ដុល្លារ​អា​មេ​រិ​ក និង​ខ្មៅ​១៥​ដុល្លារ​អា​មេ​រិ​ក​។

លោក​បន្ត​ថា ការ​ដាំ​ដុះ​ម្រេច​កំពត​ឆ្នាំ​នេះ​ទោះបី​ផ្ទៃដី​មាន​ចំនួន​តិច​ជាង​ពេល​មុន​ៗ តែ​ម្រេច​បង្ហាញ​ហាក់​ឱ្យ​ផល​បាន​ច្រើន​ជាង​ពេល​មុន​។​តួយ៉ាង​នៅ​ពេល​ភ្លៀង​ធ្លាក់​នៅ​ចុងខែ​កក្កដា​និង​ដើមខែ​សីហា​នេះ​ម្រេច​កំពុង​លូតលាស់​ល្អ​។

តាម​លោក​ងួ​ន​ឡាយ សម្រាប់​កសិករ​ដាំ​ម្រេច​បើ​ពុំ​ធ្លាប់​បាន​ចាយ​លុយ​ពី​ដូនតា​របស់​ខ្លួន​នោះ​ទេ ពិបាក​និង​ស៊ូទ្រាំ​និង​មុខរបរ​នេះ​ណាស់ ព្រោះ​វា​ចំណាយ​ដើមទុន​ច្រើន ហើយ​ទីផ្សារ​ម្រេច​អាច​ធ្លាក់​ចុះ​ពីរ​បី​ឆ្នាំ​ជាប់​គ្នា​ទើប​ងើបឡើង​វិញ​ក៏​មាន​។​ដូចនេះ​សម្រាប់​កសិករ​ដែល​មាន​ត្រ​គោល​ជា​អ្នក​ដាំ​ម្រេច​អាច​ស៊ូទ្រាំ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ