ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សមាគម​សុខាភិបាល​ខ្មែរ​អា​មេ​រិ​ក​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ៥៣៨០​នាក់​លើស​ផែនការ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​មាន​ម្ចាស់​មូលនិធិ​ជំនួយដៃអា​មេ​រិ​ក​កាំ​ង ​សហការ​ជាមួយ​សមាគម​សុខាភិបាល​ខ្មែរ​អា​មេ​រិ​ក ​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ ចំនួន​៦០​អង្គ​/​នាក់​ មក​ពី​

ខេត្តស្វាយរៀង ៖ ​មាន​ម្ចាស់​មូលនិធិ​ជំនួយដៃអា​មេ​រិ​ក​កាំ​ង ​សហការ​ជាមួយ​សមាគម​សុខាភិបាល​ខ្មែរ​អា​មេ​រិ​ក ​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ ចំនួន​៦០​អង្គ​/​នាក់​ មក​ពី​សហរដ្ឋអាមេរិក​ និង​៣៩​អង្គ​/​នាក់​មក​ពី​រាជធានី​ភ្នំពេញ​ ធ្វើការ​មនុស្សធម៌​លើ​វិ​ស័យសុខាភិបាល​ ក្នុង​ការ​ពិនិត្យ ​និង​ព្យាបាល​ជំងឺប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ​មាន​អ្នក​មក​ទទួល​សេវា​សុខភាព​ចំនួន៥៣៨០​នាក់ ​។

ការ​ពិនិត្យ​ព្យាបាល​នេះ​បាន​ចាប់ផ្តើម​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២​ ដល់ថ្ងៃទី៧ ខែកុម្ភៈ ​ឆ្នាំ​២០១៥ ​នៅ​ក្នុង​បរិវេណ ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ស្ថិ​នៅ​ភូមិ​ស្រះ​វង់​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង ​។​ បើ​តាម​លោក​វេ​ជ្ជបណ្ឌិត​តាន់ ​សុង ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័​គ្រ​ចិត្ត ​សមាគម​សុខាភិបាល​ខ្មែរ​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា​រយៈពេល​ប្រាំមួយ​ថ្ងៃ​ ចាប់ពីថ្ងៃ​ទី​២​កុម្ភៈ​ ដល់​ថ្ងៃ​៧កុម្ភៈ ​២០១៥ ​មាន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​ចំនួន​៥៣៨០​នាក់ ​គឺ​លើស​ផែនការ​ ក្នុង​គម្រោង​ត្រឹម​២០០០​នាក់ប៉ុណ្ណោះ​ ។

​លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ​អ្នកជំងឺ​មក​ទទួល​សេវា​ចំនួន​៥៣៨០​នាក់​ នោះ​រួម​មាន​ជំងឺ​ត្រូវ​វះកាត់​ធំ​ចំនួន​៤៦​នាក់ វះកាត់​មធ្យម​ចំនួន​៣០​នាក់ អ្នកជំងឺ​សរសៃប្រសាទ​៦០​នាក់ ជំងឺមាត់​ធ្មេញ​៥០០​នាក់ ជំងឺ​សន្លាក់១១៨​នាក់ ជំងឺ​ភ្នែក​ចំនួន​៣០០០​នាក់​ ចែក​វែនតា​​ជូន​៣០០០​ ​​ព្យាបាល​ដោយ​ចាក់​​ម្ជុល​វិទ្យាសាស្ត្រ​​ចំនួន​២០០​នាក់​ និង​ផ្តល់​ដៃ​សិប្ប​និមិត្ត​​ដល់​ជន​ពិការ​​ដៃ​ចំនួន​៥៤​នាក់​ ។

បើ​តា​ម​លោកស្រី​វេជ្ជបណ្ឌិត​ TeriKtano ​បាន​ឱ្យដឹង​ថា ​កម្មវិធី​នេះ​​មាន​២​ផ្នែក​​ ​១-​អំណោយ​មនុស្សធម៌​​របស់​មូលនិ​ធិ​ជំនួយ​ដៃ​អា​មេ​រិ​​ក​កាំ​ង​ជំនួយ​​ដៃ​ដល់​ជន​ពិការ​ចំនួន​​៦០​ប្រទេស​ជុំវិញ​​ពិភពលោក ​ហើយ​មូលនិធិ​នេះ​​បង្កើត​ឡើង​ដោយ​លោក​​វិស្វករ​​ជនជាតិ​​អា​មេ​រិ​ក​កាំ​ង​ម្នាក់ ​ដែល​មានកូន​ស្រី​ម្នាក់​​គ្រោះថ្នាក់​ចរាចរ​ណ៍​បាក់ដៃ​ពិការ​​ដៃ​ទាំង​​​ពីរ​កាល​​ពី​​២៥​​ឆ្នាំ​មុន ​លោក​​​វិស្វករ​​បាន​​ង្កើត​មូល​និធិ​ជួយ​​ផ្តល់​ដៃ​ឱ្យ​​ជន​​ពិការ​រហូត​ដល់​បច្ចុប្បន្ន​​ចំនួន​៦០​ប្រទេស​​ហើយ ​។ 

ដោយឡែក​​នៅ​ព្រះរា​ជាណាចក្រ​​កម្ពុជា​​មូ​និ​ធិ​ផ្តល់​ក្តី​​សង្ឃឹម ​និង​ជំនួយ​ដៃ​អា​មេ​រិ​​ក​​កាំ​ង​មាន​គម្រោង​​ជំនួយ​ដៃ​២០០០​ដៃ ដល់​ជន​ពិការ​កម្ពុជា​ ​ឆ្នាំ​២០១៥​នេះ​ ជំនួយ​ដៃ​បាន​ជាង​៤០០​ដៃ​ហើយ​ គឺ​នៅ​ខេត្តសៀមរាប​១០០​ដៃ​ ខេត្តបាត់ដំបង​៤០​ដៃ ខេត្ត​តាកែវ​​១០០​ដៃ​ រាជធានី​ភ្នំពេញ​១០០​ដៃ ​និង​នៅ​​ខេត្ត​កំពង់សោម​១០០​ដៃ​ ហើយ​នៅ​ខេត្ត​ស្វាយ​រៀង​​នេះ​ គម្រោង​ផ្តល់​១០០​​ដៃ​ ។​ ផ្នែក​ទី​២​-ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​សមាគម​​សុខាភិបាល​ខ្មែរ​​អា​មេ​រិ​ក មក​ពី​​អា​មេ​រិ​ក​មាន​៦០​អង្គ/​នាក់ គឺ​ព្រះសង្ឃ​២​អង្គ ​ហើយ​ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​​៣០​នាក់​ និង​វេជ្ជបណ្ឌិត​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​នៅ​ភ្នំពេញ​៣៩​អង្គ/​នាក់ ​ព្រះសង្ឃ​៤​អង្គ​ ។​ មក​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​នៅ​កម្ពុជា ​ដោយ​ឥត​គិតថ្លៃ​​ក្នុង​គម្រោង​៥​ម៉ឺន​នាក់​ ទៅ​១​សែន​នាក់​ ​ហើយ​ការ​ពិនិត្យ​​ព្យាបាល​៥​​ខេត្ត​ខាងលើ​ បាន​​ជាង​២​ម៉ឺន​នាក់ ​ហើយ​ដោយ​ឡែក​ខេត្តស្វាយរៀង​គម្រោង​២​ពាន់​នាក់​ គឺ​ពិនិត្យ​​ព្យាបាល​ជំងឺ​​ទូទៅ​​ផ្តល់​សេវា​​វះកាត់​ និង​មាន​ពិនិត្យ​ព្យាបាលជំងឺ​​មាត់​​ធ្មេញ​​ពិនិត្យ​ព្យាបាល​​ជំងឺ​ភ្នែក​​ផ្តល់​វែនតា​ ។​ល​។

មួយ​ក្រុម​ទៅ​ពិនិត្យ​​ព្យាបាលជំងឺ​​នៅ​​មណ្ឌល​​សុខ​ភាព​​ក្រោល​គោ​​ស្រុក​​ស្វាយ​​ជ្រំ​រយៈពេល​២​ថ្ងៃ​ មាន​អ្នកជំងឺ​​ម​ក​​ព្យាបាល​ចំ​នួន​៩៤៩​នាក់ ​។ ​នៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​ជី​ភូ ​អ្នកជំងឺ​​ចំនួន​​ជាង​៥០០​នាក់ ​ហើយ​ការ​ផ្តល់​សេវា​​ពិនិត្យ​ព្យាបាល​ជំងឺ​​ទូទៅ​ និង​ការ​វះកាត់​​ពិនិត្យ​ព្យាបាលជំងឺ​​ភ្នែក ​និង​ផ្តល់វែន​តា​​ពិនិត្យ​ព្យាបាល​ជំងឺ​​មាត់​​ធ្មេញ ​ដោយ​​មនុស្ស​ធម៌​មាន​​ប្រជា​ពលរដ្ឋ​មក​​ទទួល​​សេវា ពិនិត្យ​ព្យាបាលជំងឺ​​ចំនួន​៥៣៨០​នាក់ ​លើស​ការ​​គ្រោង​ទុក​ ។​ ហើយ​នៅ​ពេល​​​​ចាប់ពី​​ម៉ោង​០៧យប់ ​ដល់​ម៉ោង​០៩​​យ​ប់រៀ​ងរាល់ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២ ​ដល់​ថ្ងៃ​ទី​០៦​ បាន​បណ្តុះបណ្តាល​មន្ត្រី​សុខា​ភិបាល​មន្ទីរពេទ្យ​​បង្អែក ​ស្រុក-​ខេត្ត ​និង​និស្សិត​កម្មសិក្សា​ដែល​​កំពុង​ចុះ​ស្តារ​​តាម​មន្ទីរពេទ្យ ​ដើម្បី​ពង្រីក​​ចំណេះដឹ​ង​បន្ថែម​ ​និង​មាន​ជំនាញ​ ក្នុង​ការ​ផ្តល់​សេវា​​សុខភាព​ជូន​ប្រជាពលរដ្ឋឱ្យ​កាន់តែ​ល្អ​ប្រសើរ​ និងជា​​ទំនុកចិត្ត​​របស់​​ប្រជា​ពលរដ្ឋ ​៕