ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​លើកគ្នា​មក​កាយ​កំប្លោក​ចេញពី​មុខ​ទ្វារ​ទឹកស្ពានតន់ហន់

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ខណៈ​ជំនន់​ទឹកភ្លៀង​លិច​ផ្ទះ​សម្បែង អ្នក​ភូមិ​ជា​ច្រើន​នាក់​មក​ពី​ភូមិ​ពងទឹក ឃុំស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស បាន​នាំ​គ្នា​មក​កាយ​កំប្លោក​ដែល​រសាត់​មក​កកស្ទះ​ជាប់​នឹង​ទ្វារ​ទំនប់​ទឹក​ស្ពាន​តន់​ហន់ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម ។ ដោយសារ​តែ​កំប្លោក​នេះ…

ខេត្តកំពត ៖ ខណៈ​ជំនន់​ទឹកភ្លៀង​លិច​ផ្ទះ​សម្បែង អ្នក​ភូមិ​ជា​ច្រើន​នាក់​មក​ពី​ភូមិ​ពងទឹក ឃុំស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស បាន​នាំ​គ្នា​មក​កាយ​កំប្លោក​ដែល​រសាត់​មក​កកស្ទះ​ជាប់​នឹង​ទ្វារ​ទំនប់​ទឹក​ស្ពាន​តន់​ហន់ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម ។

ដោយសារ​តែ​កំប្លោក​នេះ ធ្វើ​ឱ្យ​ចាល់​ទឹក​ហូរ​ចេញ​មិន​រួច ធ្វើ​ឲ្យ​ផ្ទះសម្បែង និង​សន្ទូង ព្រមទាំង
ដំណាំ​ផ្សេង​ទៀត​រង​ផល​ប៉ះពាល់​ជា​ច្រើន​ហិ​កតាទើប​ពួក​គាត់​លើកគ្នា​មក​កាយ​យក​កំប្លោក​ចេញពី​ទ្វារ​ទឹក តាំងពី​ដើមខែ​សីហា​នេះ​រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែសីហា ។

លោក អ៊ិ​ន វណ្ណ​នី ជំទប់​ទី​១​ឃុំ​ស្ដេច​គង់​ខាងជើង បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែសីហា ថា ទ្វារ​ទំនប់​ទឹក​ស្ពាន​តន់​ហន់​នេះ​ជា​ទ្វារ​ទឹក​ដែល​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ជា​អ្នក​កសាង ។

អ្នក​ភូមិ​ជា​ច្រើន​នាក់​ដែល​លើកគ្នា​មក​កាយ​កំប្លោក​ចេញពី​មុខទ្វារ​ទឹក​នេះ គឺ​ដើម្បី​ឲ្យ​ទឹក​ហូរ​បាន​លឿន កុំ​ឲ្យ​លិចលង់​ផ្ទះសម្បែង រួម​នឹង​ដំណាំ​ផ្សេង​ៗ​ទៀត​ដែល​នៅ​លើ​ទំនប់ ។

លោក​ជំទប់​ទី​១​ថ្លែង​ទៀត​ថា អ្នក​ភូមិ​ពងទឹក​បាន​លើកគ្នា​មក​កាយ​កំប្លោក​ដែល​ចាល់​នៅ​មុខ​ទ្វារ​ទឹក​នេះ​តាំងពី​ដើមខែ​សីហា​រហូត​មក ។ ពួក​គាត់​នៅ​តែ​បន្ត​ប្រឹងប្រែង​ការពារ​ទំនប់​ទឹក​នេះ​ជា​ប្រចាំ បើ​មិន​ដូច្នេះ​ទេ​ពលរដ្ឋ​រាប់រយ​ពាន់​គ្រួសារ​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង បើសិន​មិន​មើល​ថែ​ឬ​កាយ​កំប្លោក​ចេញពី​ទ្វារ​ទឹក​ទេ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ