ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ែនតា​របស់​មេដឹកនាំ​ឯករាជ្យ​មិនជា​ធម្មតា​មែន ដេញថ្លៃ​ចាប់ពី​ជិត​២​ម៉ឺន​ឡើង​​ទៅ

3 ឆ្នាំ មុន

អង់គ្លេស ៖ វ៉ែនតា​ដែល​គេ​គិត​ថា ជា​កម្មសិទ្ធិ​របស់​មេដឹកនាំ​ឯករាជ្យ​ឥណ្ឌា លោក​មហា​ត្មៈ​គ​ន្ធី ត្រូវ​បាន​គេ​ដាក់​ដេញថ្លៃ​ក្នុង​តម្លៃ​ជាង​១៩,០០០​ដុល្លារ បន្ទាប់​ពី​ត្រូវ​បាន​ទុក​ចោល​នៅ​លើ​ប្រអប់​សំបុត្រ​។ ប្រហែលជា ៤​ស​ប្តា​ហ៍​មុន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ…

អង់គ្លេស ៖ វ៉ែនតា​ដែល​គេ​គិត​ថា ជា​កម្មសិទ្ធិ​របស់​មេដឹកនាំ​ឯករាជ្យ​ឥណ្ឌា លោក​មហា​ត្មៈ​គ​ន្ធី ត្រូវ​បាន​គេ​ដាក់​ដេញថ្លៃ​ក្នុង​តម្លៃ​ជាង​១៩,០០០​ដុល្លារ បន្ទាប់​ពី​ត្រូវ​បាន​ទុក​ចោល​នៅ​លើ​ប្រអប់​សំបុត្រ​។

ប្រហែលជា ៤​ស​ប្តា​ហ៍​មុន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ អ្នក​ដេញថ្លៃ Andy Stowe បាន​ចូល​ធ្វើការ ហើយ​កំពុង​ពិនិត្យ​មើល​ប្រអប់​សំបុត្រ​នៅ​ឯ​ការិយាល័យ​របស់​គាត់ នៅ​ក្នុង​សួន​ឧស្សាហកម្ម​មួយ​ក្នុង​ទីក្រុង Bristol ភាគ​និរតី​នៃ​ប្រទេស​អង់គ្លេស​។

លោក​បាន​ប្រាប់ CNN ថា​៖ «​ខ្ញុំ​បានឃើញ​ស្រោមសំបុត្រ​មួយ​ព្យួរ​ចេញពី​ប្រអប់​សំបុត្រ​របស់​យើង​។ នៅ​ពេល​ដែល​មិត្ត​រួមការ​ងារ​ម្នាក់​បាន​បើក​ស្រោមសំបុត្រ ពួក​គេ​បាន​រក​ឃើញ​អ្វី​ដែល​មិនធម្មតា ដែល​វា​ជា​វ៉ែនតា​មាស​មូល​ៗ»​។

លោក​បាន​និយាយ​បន្ត​ថា​៖ «​ជាមួយនឹង​វ៉ែនតា​នោះ មាន​សារ​មួយ​សរសេរ​ថា វា​គឺជា​របស់​លោក​មហា​ត្មៈ​គ​ន្ធី ហើយ​ពូ​របស់ខ្ញុំ​បាន​ទទួលយក​វា​ទុក​»​។

លោក Stowe បាន​ប្រាប់ CNN ថា​គាត់​បាន​ហៅ​លេខ​ទូរស័ព្ទ​នៅ​លើ​នោះ​ហើយ​បាន​តាម​រក​អ្នកលក់​របស់របរ​នោះ ដែល​ជា​បុរស​ចំណាស់​ម្នាក​រស់នៅ​ក្នុងស្រុក​។ បុរស​នោះ​បាន​ប្រាប់ លោក Stowe ថា​វ៉ែនតា​ត្រូវ​បាន​ប្រគល់​ឱ្យ​គាត់​ពី​ពូ​របស់​គាត់ ដែល​បាន​ប្រាប់​គាត់​ថា លោក​គ​ន្ធី​បានឱ្យ​គាត់​ពេល​គាត់​កំពុងធ្វើការ​នៅ​អាហ្វ្រិក​ខាងត្បូង​។

លោក Stowe បាន​ប្រាប់ CNN ថា​៖ «​យើង​បាន​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ខ្លះ ហើយ​បានដឹង​ថា​វ៉ែនតា​ទាំងនោះ​មាន​តម្លៃ​រាប់​ពាន់​ផោន​។ វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លក់​បាន​តម្លៃ​ច្រើន​គួរសម​»​។

វ៉ែនតា​នោះ នឹង​ត្រូវ​ដាក់​លក់​ដេញថ្លៃ​នៅ​ថ្ងៃ​ទី​២១ សីហា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ