ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​ប​ដិ​សេ​ដ​ថា​ស្ត្រី​មួក​ខៀវ​បាន​ធ្វើ​បាយ​សម្ល​ទៅ​វត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​ចេញ​សេចក្តីជូនដំណឹង​ប​ដិ​សេ​ដ ករណី​ដែល​លោក អ៊ុំ ឡេ​ង ចៅសង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ថា បាន​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលក្រុង​តា​ខ្មៅ…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​ចេញ​សេចក្តីជូនដំណឹង​ប​ដិ​សេ​ដ ករណី​ដែល​លោក អ៊ុំ ឡេ​ង ចៅសង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ថា បាន​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្តី​អំពី​សកម្មភាព​របស់​អ្នកជំងឺ​ផ្ទុកមេរោគ​កូ​វី​ដ​១៩ រស់នៅ​ភូមិ​ព្រែក​ត្រែង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដែល​ទើប និង​រក​ឃើញ​ថ្មី​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២០ ថា​បាន​ធ្វើ​សកម្មភាព​ដូច​ក្នុង លិខិត​លេខ ០១១/២០ របក ចុះ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ (​បាន​ធ្វើ​បាយ​សម្ល​ជូន​ចាស់​ៗ និង​ចែក​ប្រាក់​ដល់​ក្មេង​ៗ​ព្រមទាំង​ធ្វើ​ចង្ហាន់​ទៅ​វត្ត ) គឺ​មិន​ត្រឹមត្រូវ​គ្មាន​ប្រភព​ច្បាស់លាស់​ខុស​ពី​ការ ចុះ​ធ្វើ​អង្កេត តាមដាន ស្រាវជ្រាវ របស់​មន្ត្រី​ជំនាញ​សុខាភិបាល និង​ការ​សហការ​ផ្តល់​ព័ត៌មាន​ពី​អ្នកជំងឺ និង​ក្រុម​គ្រួសា​របស់​គាត់ ។

ជាក់ស្តែង​មន្ត្រី​ជំនាញ​សុខាភិបាល​បាន​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់​អនុវត្តន៍​តាម​បច្ចេកទេស​ជំនាញ​ជា​ជំហាន​ៗ តាម​វិធានការ​បង្ការ​ទប់ស្កាត់ ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ របស់​ក្រសួងសុខាភិបាល ។ ក្រោយ​ពី​អ្នកជំងឺ​ខាងលើ​ទទួលលទ្ធផល តេស្ត​មេរោគ​កូ​វី​ដ ១៩ វិជ្ជមាន យើង​បាន​ចុះ​យក​សំណាក​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កវី​ដ​១៩ ដល់​សមាជិក​ក្រុម​គ្រួសារ​អ្នកជំងឺ​ដែល​រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ចំនួន​៩​នាក់ (​ស្រី​០៣​នាក់​) នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២០ ហើយ​លទ្ធផល​តេស្ត​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​បញ្ជាក់​ថា អវិជ្ជមាន​ទាំង ០៩​នាក់ នៅ​វេលា​យប់​ថ្ងៃ​នោះ​ដែរ ហើយ​អ្នក​ទាំង​០៩​នាក់ បាន​នឹង​កំពុង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ក្រុង​តា​ខ្មៅ ដើម្បី​បន្ត​ការ​ពិនិត្យ​អង្កេត​តាមដាន និង​ព្យាបាល​​។

ជា​បន្ត​មន្ត្រី​សុខាភិបាល និង​សហការ​ជាមួយ​អាជ្ញាធរ អ្នកជំងឺ និង​ក្រុម​គ្រួសារ​គាត់ ដើម្បី​ស្រាវជ្រាវ អង្កេត​រក​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​បន្ថែម​ទៀត ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន ហើយ​ក្នុង ករណី​មាន​បញ្ហា​សុខភាព ឬ​មានការ​សង្ស័យ​ពី​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ៕