ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹម គានហោ ដឹកនាំកិច្ចប្រជុំពិភាក្សាលើ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ…

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងកិច្ចសន្យា និងចរចាថ្លៃបន្តបន្ទាប់សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំថវិកាឥណទានក្រោមក្របខ័ណ្ឌថវិកាឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ។

This image has an empty alt attribute; its file name is ab56709580647401c80428555daf0fc9-1024x681.jpg

កិច្ចប្រជុំខាងលើមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសំណង់ The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. និងក្រុមហ៊ុនទីប្រឹក្សាGuangzhou Wanan Construction Supervision Co., Ltd. ។

This image has an empty alt attribute; its file name is 777a6343037a18ff141040b3fb901541-1024x682.jpg

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត មានចម្ងា យប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត គោលបំណងសំខាន់របស់គម្រោងគឺ ការកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែយាយីដល់រាជធានីភ្នំពេញ និងបណ្តាខេត្តដែលទទួលឥទ្ធិពលពីរបបទឹកស្ទឹងព្រែកត្នោត ក៏ដូចជាបង្កើនអត្រាការប្រើប្រាស់ដីស្រែ ការកែលម្អលក្ខខណ្ឌដាំដុះ បង្កើនផលិតកម្មស្បៀង ទាំងនេះសុទ្ធតែជាភាពចាំបាច់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ។

This image has an empty alt attribute; its file name is 7ef74a42bf57e5bdd1834129a3f15f79-1024x682.jpg

បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹង ព្រែកត្នោត អាចជួយកាត់បន្ថយទឹកជំនន់ ការពារទំហំផ្ទៃដីបានចំនួន ២៤៥ គីឡូ ម៉ែត្រការ៉េ ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែបានចំនួន ១០.១៥០ ហិកតា នៅរដូវប្រាំង និងបានចំនួន ១៧.៧៣០ ហិកតា នៅរដូវវស្សា ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ