ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៨​នាក់ ​ក្នុង​នោះ​បារាំង​៦​នាក់​ត្រូវ​​​ជនប្រដាប់អាវុធផ្តាច់​ជីវិត​

3 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ ៖ ប្រភព​ព័ត៌មាន​ផ្លូវការ​នានា​រាយការណ៍​ថា មនុស្ស​៨​នាក់​ក្នុង​នោះ​មាន​ជនជាតិ​នី​ហ្សេ​២​នាក់ ​និង​ជនជាតិ​បារាំង​៦​នាក់ បាន​ត្រូវ​​​​ផ្តាច់​យក​ជីវិត​ ​កាលពី​ថ្ងៃ​ទី​៩ សីហា នៅ​ប្រទេស​នី​ហ្សេ នា​វេលា​ម៉ោង​១២​និង​៣០​នាទី​ម៉ោង​នៅបារាំង…

ប្រទេស​នី​ហ្សេ ៖ ប្រភព​ព័ត៌មាន​ផ្លូវការ​នានា​រាយការណ៍​ថា មនុស្ស​៨​នាក់​ក្នុង​នោះ​មាន​ជនជាតិ​នី​ហ្សេ​២​នាក់ ​និង​ជនជាតិ​បារាំង​៦​នាក់ បាន​ត្រូវ​​​​ផ្តាច់​យក​ជីវិត​ ​កាលពី​ថ្ងៃ​ទី​៩ សីហា នៅ​ប្រទេស​នី​ហ្សេ នា​វេលា​ម៉ោង​១២​និង​៣០​នាទី​ម៉ោង​នៅបារាំង ។ មនុស្ស​ទាំងនោះ​រង​ការ​វាយប្រហារ​ពី​សំណាក់​​ពួក​ជនប្រដាប់អាវុធ ដែល​ជិះ​ម៉ូតូ​ក្នុង​តំបន់ KOURE ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូ​ម៉ែត្រខាងកើត​ទីក្រុង​នី​យ៉ា​ម៉េ រដ្ឋធានី​របស់​នី​ហ្សេ ។

វិមាន​ប្រធានាធិបតី​បារាំង​សង់​អេ​លី​ហ្សេ​អះ​អាង​ថា បណ្ដា​ជនជាតិ​បារាំង​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ឡើយ ។ ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​សម​ភាគី​នី​ហ្សេ លោក​ម៉ា​ហា​ម៉ា​ឌូ​អ៊ី​ស​ស៊ូ​ហ្វូ​ពី​ការ​វាយប្រហារ​នោះ ។ អាជ្ញាធរ​បារាំង​បាន​ទទួល​សេចក្ដី​រាយ​ការ​ពី​រដ្ឋអំណាច​មូលដ្ឋាន​ដែល​និយាយ​ថា មាន​ជន​រង​គ្រោះ​បារាំង​៦​នាក់​ដែល​ភាគច្រើន​ជា​បុគ្គលិក​មនុស្សធម៌ ។

ចំណែក​កងទ័ព​បារាំង​ដែល​មាន​វត្ត​មាននៅ​នី​ហ្សេ​ប្រកាស​ថា បាន​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​នី​ហ្សេ តាម​សំណើ​របស់​អាជ្ញាធរ​ប្រទេស​នោះ ក្រោយ​ការ​វាយប្រហារ​នេះ ។

នេះ​ជា​ការ​វាយប្រហារ​លើក​ដំបូង​សំដៅ​មនុស្ស​នៃ​ពួក​លោក​ខាងលិច ក្នុង​តំបន់​នោះ​ជា​កន្លែង​ទាក់ទាញ​ពួក​អ្នកទេសចរ​មួយ ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ