ចាប់ស្រ្តីវៀតណាមម្នាក់ ជួញដូរ​​បុរស​សាច់ដុំ​ធំ ឲ្យ​នារី​វ័យក្មេង យកទៅដេក​ម្តង​ជិត​១,០០០​ដុល្លារ


ហាណូយ ៖ យោង​តាម​សារព័ត៌មាន​វៀតណាម​ជា​ច្រើន បាន​ចុះ​ផ្សាយ​ថា នៅ​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ២០២០​នេះ ប៉ូ​លី​ស​ស្រុក​ឡុ​ង​បៀ​ន Long Bien (​ទីក្រុង​ហាណូយ​) បាន​ឃុំខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​ឈ្មោះ ង្វៀ​ន ភួង​ថោ Nguyen Phuong Thao ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់ Cau Den ស្រុក Hai Ba Trung ទីក្រុង​ហាណូយ ដើម្បី​ស៊ើបអង្កេត​ពី​បទល្មើស​ពេស្យាចារ​(​ជា​អ្នក​រកស៊ី​ជួញដូរ​ផ្លូវភេទ​) ។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​៤ សីហា ២០២០ កម្លាំង​នគរបាល​ស្រុក​ឡុ​ង​បៀ​ន បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល នៅ​សណ្ឋាគារ​មួយ​កន្លែង នៅ​សង្កា​ត់ឡុង​បៀ​ន បាន​រក​ឃើញ និង​ឃាត់ខ្លួន​មនុស្ស​២​នាក់ នៅ​ក្នុង​បន្ទប់​តែ​មួយ ដែល​កំពុង​ធ្វើ​សកម្មភាព​“​រីករាយ​” ដែល​ចេញពី​ទិញ​និង​លក់​ផ្លូវភេទ ។

មនុស្ស​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មាន ៖ «​អ្នកលក់​ផ្លូវភេទ​» ជា​យុវជន​ម្នាក់​ឈ្មោះ Trần H. D. អាយុ​៣០​ឆ្នាំ (​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ស្ថាបត្យកម្ម​ហាណូយ​) និង​ជា​គ្រូបង្វឹក​ផ្នែក​កីឡា​កាយ​វប្បកម្ម នៅ​មជ្ឈមណ្ឌល​កីឡា​មួយ​ចំនួន​នៅ​ក្រុង​ហាណូយ ។ រួម​និង​«​អ្នកទិញ​ផ្លូវភេទ​» ជានា​រី​វៀតណាម​វ័យក្មេង​ម្នាក់ អាយុ​២២​ឆ្នាំ ។ ប៉ូលិស​វៀតណាម​ឆែក​រក​ឃើញ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទបុរស​មួយ​ចំនួន​ផង​ដែរ ។

យោង​តាម​លទ្ធផល នៃ​ការ​ស៊ើបអង្កេត​របស់​កម្លាំង​ប៉ូ​លី​ស​ព្រហ្មទណ្ឌ​ស្រុក​ឡុ​ង​បៀ​ន បាន​បង្ហាញ​ថា ស្ត្រី​សង្ស័យ​ជា​ឈ្មួញកណ្ដាល​ឈ្មោះ Nguyen Phuong Thao និង​គ្រូបង្វឹក​ឈ្មោះ​Trần H. D. មិន​បាន​ស្គាល់គ្នា​ទេ ។ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា គឺ​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​តែ​ប៉ុណ្ណោះ ។

ដោយសារ​តែ Nguyen Phuong Thao ជា​មនុស្សនិយម​លេង​នៅ​លើ​បណ្ដាញ​សង្គម និង​ជា​ពិសេស​ក្រុម​ឆាត Nguyen បាន​យល់​ពី​តម្រូវការ​របស់​បុរស​ៗ វ័យក្មេង មាន​សុខភាព​ល្អ ដែល​ចង់រក​លុយ ។ ទើប​មាន​នារី​ៗ​មួយ​ចំនួន​ក្នុង​ក្រុម​ឆាត​នោះ ត្រូវការ​សេវា​ផ្លូវភេទ​ពី​បុរស ក៏​បាន​ពឹង​ស្ត្រី Nguyen ឲ្យ​ជួយ​រក​បុរស​ក្មេង​ៗ និង​មាន​សុខ​ភាពរឹងមាំ មក​កំដរ ។

នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ២០២០ Nguyen ទទួល​បាន​“​ភ្ញៀវ​”​ម្នាក់​(​មិន​បង្ហាញ​អត្តសញ្ញាណ​) ជា​ក្មេង​ស្រី​វៀតណាម មាន​វ័យ​២២​ឆ្នាំ ដែល​នាង​ចង់​ស្វែងរក​បុរស​រកស៊ី​ផ្លូវភេទ មាន​វ័យក្មេង និង​មាន​សុខភាព​ល្អ មក​កំដរ​ដល់​រូប​នាង ។

ពេល​នោះ Nguyen ក៏​បាន​ទាក់ទង​ទៅ​បុរស​ជា​ច្រើន​នាក់​ភ្លាម​ៗ​តាម​បណ្តាញ​សង្គម ក្នុង​ចំណោម​នោះ មាន​បុរស​ម្នាក់ Trần H, D, ជា​គ្រូបង្វឹក​កីឡា​កាយ​វប្បកម្ម (​លើក​សាច់ដុំ​) ដែល​ព្រម​ទទួលយក​សំណើរ​ដែល Nguyen បាន​ផ្តល់​មកនេះ ដើម្បី​បម្រើភ្ញៀវ​ស្រី នូវ​អ្វី​ដែល​គេ​ហៅ​ថា “​ផ្តល់​ភាព​សប្បាយ​រីករាយ​ដ៏​ពេញចិត្ត​ដល់​ភ្ញៀវ​” មួយ​ពេល ។

បន្ទាប់​មក Nguyen បាន​និយាយ​ចរចា​តម្លៃ​ជាមួយ​នារី​វ័យក្មេង និង​បាន​ផ្ញើ​រូបថត​អាក្រាត​កាយ​របស់​គ្រូបង្វឹក Trần តាម​ឆាត​ទៅ​កាន់​“​ភ្ញៀវ​ស្រី​”​ឲ្យ​នាង​មើល ហើយ​នាង​ក៏​ពេញចិត្ដ​នឹង​សាច់ដុំ​ធំ​ៗ ។ ទើប Nguyen និង​នារី វ័យ​២២​ឆ្នាំ សម្រេច​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ ១៨​លាន​ដុ​ង ស្មើនឹង​ប្រមាណ​ជាង ៧៧០​ដុល្លារ​អា​មេ​រិ​ក ។ ជា​ថ្នូរ​ដេក​ជាមួយ​នារី​វ័យក្មេង​ខាងលើ​នេះ​មួយ​ដង ។ ប៉ុន្តែ​ប្រាក់​ទាំង​អស់នោះ Nguyen បាន​ផ្តល់​អោយ​គ្រូបង្វឹក Trần ត្រឹម ១២​លាន​ដុ​ង (៥១៥​ដុល្លារ​) សល់​៦​លាន​ដុ​ង​ទៀត (​ជាង​២៥០​ដុល្លារ​) គឺ​ស្ត្រី​ឈ្មោះ Nguyen ជា​អ្នក​យក ។

តាម​ការ​ណាត់ជួប​គ្នា ធ្វើ​ឡើង​នៅ​ក្នុង​ស​ណ្ឋា​គារ​មួយ​កន្លែង នៅ​ស្រុក​ឡុ​ង​បៀ​ន នា​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ២០២០ នៅ​ពេល​បុរស​គ្រូបង្វឹក​កំពុង​ផ្តល់​ការ​សប្បាយ​រីករាយ​ទៅ​ដល់​ភ្ញៀវ​ស្រី ស៊យ​អី​! ចំ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ឆែកឆេរ​សណ្ឋាគារ​ល្មម ក៏​ត្រូវ​បាន​សួរនាំ​ពួក​គេ និង​ឃាត់ខ្លួន​តែ​ម្ដង ក្នុង​នោះ​ប៉ូ​លី​ស​ឆែក​រក​ឃើញ​ថ្នាំ​ជំនួយ​ផ្លូវភេទ​របស់​បុរស​ជា​ច្រើន​គ្រាប់​ផង​ដែរ ។ ករណី​នេះ ប៉ូលិស​វៀតណាម បាន​បន្ត​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ ជា​ម៉ែ​យ៉ែ​ម​ឈ្មោះ Nguyen Phuong Thao ដែល​ជាប់ចោទ​ពី​បទ​ពេស្យាចារ ។

យោង​តាម​មាត្រា​៣២៨ នៃ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០១៥ របស់​ប្រទេស​វៀតណាម អ្នក​ដែល​សម្រុះសម្រួល ឬ​ជំរុញ​អ្នក​ដទៃ​ឲ្យ​ទិញ​ឬ​លក់​ផ្លូវភេទ ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦​ខែ ទៅ ១៥​ឆ្នាំ អាស្រ័យ​លើ​ស្ថានភាព​ទម្ងន់ទោស ។

បន្ទាប់​ពី​កើតរឿង​ហេតុ​ខាងលើ​នេះ អ្នក​និយម​លេង​អ៊ិ​ន​ធឺរ​ណែ​ត​នៅ​វៀតណាម បាន​ស្វែងរក​ឃើញ​រូបភាព​របស់ “​បុរស​គ្រូបង្វឹក​” ក្នុង​បណ្តាញ​សង្គម ផង​ដែរ ៕

Nguyen Phuong Thao
Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ