កូ​វី​ដ​១៩ ឆក់​យកជីវិតអតីត​អ្នក​កី​ឡាកាស WWE ម្នាក់


សហរដ្ឋអាមេរិក ៖ អតីត​អ្នកកីឡា​កាស​របស់​ស្ថាប័ន WWE លោក James Harris ដែល​មាន​រហស្សនាម​ថា Giant Kamala ត្រូវ​បាន​រាយការណ៍​ថា​បាន​ទទួលមរណភាព​ក្នុង​វ័យ​៧០​ឆ្នាំ បន្ទាប់​ពី​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​។

បុ​រស​សញ្ជាតិ​អា​មេ​រិ​ក​ដែល​មាន​កម្ពស់ ២,០១​ម៉ែត្រ បាន​ចាប់ផ្តើម​អាជីព​ក្នុង​វិស័យ​កីឡាកាស ជាមួយ​ក្រុមហ៊ុន​លោក Vince McMahon នៅ​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ លោក​ត្រូវ​បាន​រាយការណ៍​ថា បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៩ ខែសីហា​កន្លង​ទៅ បន្ទាប់​ពី​មិន​អាច​តស៊ូ​យកឈ្នះ​នឹង​វីរុស​កូ​វី​ដ​១៩​បាន​។

សហ​អ្នកនិពន្ធ​ជីវប្រវត្តិ​របស់ Giant Kamala គឺ​លោក Kenny Casanova បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​ជា​អកុសល​ពាក្យ​ច​ចាម​អារាម​គឺជា​ការ​ពិត​។ វា​គឺជា​កូ​រ៉ូ​ណា (COVID19) ដែល​បាន​ឆក់​យក​ជីវិត​របស់​គាត់​។ គាត់​គឺជា​មនុស្ស​ល្អ​ម្នាក់​។ បើ​ទោះបីជា​គាត់​ដើរតួ​អង្គ​បិសាច ក្នុង​ចំណោម​តួអង្គ​ចម្លែក​ៗ ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​នៅ​ក្នុង​វី​ស័​យ​កីឡាកាស​យ៉ាងណា​ក៏​ដោយ​»​។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​អកុសល​ខាងលើ ស្ថាប័ន WWE ក៏​បាន​ចេញ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​, មិត្តភក្តិ រួម​ជាមួយ​អ្នកគាំទ្រ ចំពោះ​ការ​បាត់បង់ Giant Kamala៕ (​ដកស្រង់​ចេញពី The Sun)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ