ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បញ្ជូន​មក​តុលាការ ​ថៅកែ​ឃ្លាំង​​​ទិញ​-លក់​​​ឡាន​​ម្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​នី​ភ្នំពេញ ៖ ថៅកែ​ឃ្លាំង​ទិញ​លក់​រថយន្ត​នៅ​ក្រុង​តា​ខ្មៅ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៩ ​​សី​ហា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ពី​បទ​ល្មើស​រំលោភ​លើ​ទំនុកចិត្ត​.​ករណី​យករ​ថយ ន្ត​ពី​ក្រុមហ៊ុន​មួយ​ប្រមាណ​១០​គ្រឿង​ទៅ​លក់ មិន​បង្វិល​លុយ​សង​ម្ចាស់​ដើម​វិញ…

រាជធាន​នី​ភ្នំពេញ ៖ ថៅកែ​ឃ្លាំង​ទិញ​លក់​រថយន្ត​នៅ​ក្រុង​តា​ខ្មៅ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៩ ​​សី​ហា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ពី​បទ​ល្មើស​រំលោភ​លើ​ទំនុកចិត្ត​.​ករណី​យករ​ថយ ន្ត​ពី​ក្រុមហ៊ុន​មួយ​ប្រមាណ​១០​គ្រឿង​ទៅ​លក់ មិន​បង្វិល​លុយ​សង​ម្ចាស់​ដើម​វិញ ។ ថៅកែ​ទិញ​លក់​រថយន្ត​រូប​នោះ​ឈ្មោះ ស៊ុ វិជ្ជា ហៅ ឆាយ ភេទ ប្រុស អាយុ​២៩ ឆ្នាំ មាន​ទីលំនៅ​បូ​រី​ពី​ភព​ថ្មី​២ ផ្ទះ​លេខ​១១៧ ផ្លូវ​លេខ​៧ សង្កាត់​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរៈសេនីយ៍ឯក ប៊ុ​ន សន្យា នាយ​កា​រិ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​សា រ​ព័ត៌មាន​ក្នុងស្រុក​ដឹង​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំ​ពេ ញ និង​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង​ទទួល​ផែន​ព្រហ្ម ទណ្ឌ កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ ២០២០ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ឃាត់​ខ្លួ ន​ជនសង្ស័យ​ជា​ថៅកែ​ទិញ​លក់​រថយន្ត​ដូច​មានឈ្មោះ​ខាងលើ រួម​ទាំង​ដក ហូត​រថយន្ត​ចំនួន​៦គ្រឿង​ផង​ដែរ ។

វត្ថុ​តាង​ដែល​ត្រូវ​ដកហូត​រួម​មាន ៖
១-​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស សេរី​ឆ្នាំ​២០០៦ ពណ៌​ទឹកប្រាក់ លេខ​តួ ១៣៤ ៧០៧ មួយ​គ្រឿង ។
២-​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ហា​យ​ឡិន​ឌឺ សេរី​ឆ្នាំ ២០០២ ពណ៌​ទឹកប្រាក់ លេខ​តួ ០៤៥២៧៨ មួយ​គ្រឿង
៣-រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ហា​យ​ឡិន​ឌឺ សេរី​ឆ្នាំ​២០០២ ពណ៌ ស្ករ លេខ​តួ ០ ៦២០៣៥ មួយ​គ្រឿង ។
៤-រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ឡិច​ស៊ី​ស​អ៊ែ​អ៊ី​ច​៣៣០ សេរី​ឆ្នាំ​២០០៤ ពណ៌​ស លេខ​តួ ០១៥៩៤៩ មួយ​គ្រឿង ។
៥-​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ឡិច​ស៊ី​ស​អ៊ែ​អ៊ី​ច​៣៣០ សេរី​ឆ្នាំ​២០០៤ ពណ៌​ស លេខ​តួ ០០១៣១០ មួយ​គ្រឿង ។
៦-រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស សេរី​ឆ្នាំ ២០០៥ ពណ៌​ក្រហម លេខ​តួ ៥៧០០៧៥៩ មួយ​គ្រឿង ។

អង្គហេតុ​ក្នុង​សំណុំរឿង​នេះ ​បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ទៀត​ថា កាលពីដើម​ខែមករា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ អ៊ិ​ត ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ​ទិញ​លក់​រថយន្ត ដូច​គ្នា ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​ឃ្លាំង​លេខ​១១០ ផ្លូវ​លេខ ១៩២៨ ភូមិ​ទំនប់​១ សង្កា ត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ទិញ​រថយន្ត​យក​ទៅ​ដាក់​តាំង​លក់ នៅ​ឃ្លាំង​របស់​ខ្លួន​នា​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល សរុប ជា​បន្តបន្ទាប់​រហូត​ដល់​ទៅ​ចំនួន​១០ គ្រឿង ស្មើ នឹង​ប្រាក់​ចំនួន​ប្រមាណ (១៩៩ ៣០០​ដុល្លារ​អាមេ​រិ​ក​) ។

នៅ​ពេល​ជនសង្ស័យ​ទិញ​រថយន្ត​ពី​ជន​រង គ្រោះ ក្នុង​រថយន្ត​និ​មួយ​ៗ មិន​ទាន់​បាន​ឲ្យ​លុយ​គ្រប់​ចំនួន​ទេ ឲ្យ​ខ្លះ​នៅ​ខ្វះ​ខ្លះ ដោយ​សន្យា​ថា ពេល​លក់​រថយន្ត​ដាច់​ទើបបាន​យក​ប្រាក់​មក​បង់​ឲ្យ​គ្រប់​ចំនួន ។ សមត្ត​កិច្ច​បន្ត​ថា ប៉ុន្តែ​នៅ​ពេល​ជនសង្ស័យ​លក់​រថយន្ត​អស់​ចំនួន ១០ គ្រឿង​ពី​ឃ្លាំង​ហើយ ជនសង្ស័យ​មិន​បាន​យក​ប្រាក់ មក​ទូទាត់​ឲ្យ​ភាគី​ម្ចាស់​រថយន្ត​ដែល​ជាដើម​បណ្តឹង​នោះ​ទេ មិនតែប៉ុណ្ណោះ​ថែម​ទាំង​គេចវេស​ពី​បំណុល​ទៀត​ផង ដូច្នោះ​ទើប​បានជា​ជន​រង​គ្រោះ​សម្រេចចិត្ត ដាក់​ពាក់​ប្តឹង​ទៅ​សមត្ត​កិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ចំណែក​រថយន្ត​ចំនួន​៦ គ្រឿង​ដូច​មាន​រៀបរាប់​ខាងលើ គឺ​សមត្ត​កិច្ច​បាន​ដកហូត​ពី​អ្នកទិញ​បន្ត​ពី​ជន​ស​ង្ស័ យ ដែល​ក្នុង​នោះ​នៅ​មាន​៤ គ្រឿង​មិន​ទាន់​រក​ឃើញ ។ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ដំនាក់កាល​ស្ថាប័ន​អយ្យការ​ធ្វើការ​សាកសួរ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែសីហា នេះ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ