ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន និង​ជោគជ័យ !

3 ឆ្នាំ មុន

ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក អ្នក​ត្រូវ​តែ​មាន​វត្តមាន​ក្នុង​បេះដូង និង​ខួរក្បាល​របស់​មនុស្ស​ដែល​គាំទ្រ​អ្នក ។ មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​ដែល​អាច​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន និង​ជោគជ័យ​ស្គាល់​អ្នក ។ ការ​កសាង​ឈ្មោះ​សម្រាប់​ខ្លួនឯង​មិន​ត្រឹមតែ​ទាក់ទិន​នឹង​ការ​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ស្គាល់​អ្នក​ទេ តែ​វា​ទាក់ទិន​នឹង​ការ​ធ្វើ​ឲ្យ​មនុស្ស​ដែល​សំខាន់​ៗ​ស្គាល់​អ្នក ។…

ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក អ្នក​ត្រូវ​តែ​មាន​វត្តមាន​ក្នុង​បេះដូង និង​ខួរក្បាល​របស់​មនុស្ស​ដែល​គាំទ្រ​អ្នក ។ មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​ដែល​អាច​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន និង​ជោគជ័យ​ស្គាល់​អ្នក ។ ការ​កសាង​ឈ្មោះ​សម្រាប់​ខ្លួនឯង​មិន​ត្រឹមតែ​ទាក់ទិន​នឹង​ការ​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ស្គាល់​អ្នក​ទេ តែ​វា​ទាក់ទិន​នឹង​ការ​ធ្វើ​ឲ្យ​មនុស្ស​ដែល​សំខាន់​ៗ​ស្គាល់​អ្នក ។

ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​តែ​បង្ហាញ​នូវ​តម្លៃ​ខ្លួន​របស់​អ្នក ចែករំលែក​នូវ​ព័ត៌មាន ឬ​ចំណេះដឹង​ដែល​មាន​តម្លៃ និង​ចូលរួម​ក្នុង​ការ​ពិភាក្សា​លើ​ប្រធានបទ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ខាងក្រោម​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​ដកស្រង់​ចេញពី​អត្ថបទ​មួយ​របស់ Forbes ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​គោលដៅ​ខាងលើ ៖

១. ភាព​ខ្ជិលច្រអូស
វា​មិន​ងាយស្រួល​ទេ​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាមួយ​អ្នក​ដទៃ ឬ​លើ​ប្រព័ន្ធ​សង្គម​របស់​អ្នក ។ ដូច្នេះ​អ្នក​គួរតែ​ចំណាយពេល​ច្រើន​ក្នុង​ការ​បង្កើត​វា មិន​ថា​វា​ជា​រូបភាព វី​ឌី​អូ ឬ​អត្ថបទ​ចែករំលែក​ឡើយ ។

២. ការ​សហការ
អ្នក​មិន​ចាំបាច់​ធ្វើ​វា​ដោយ​ខ្លួនឯង​ទេ ។ ផ្ទុយ​មក​វិញ អ្នក​អាច​សហការ​ជាមួយ​សមាជិក​ណា​ម្នាក់​ដែល​ស្ថិត​ក្នុង​វិស័យ​របស់​អ្នក​ដែរ ។ វា​អនុញ្ញាត​ឲ្យ​អ្វី​ដែល​អ្នក​ចែករំលែក​ទទួល​បាន​ចំណាប់អារម្មណ៍ និង​ការ​ទទួលស្គាល់​ច្រើន​ជាង​ការ​ធ្វើ​ដោយ​ម្នាក់ឯង​ថែម​ទៀត ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​ស្គាល់​មនុស្ស​ដែល​កំពុង​ត្រូវ​បាន​អ្នក​ដទៃ​គោរព​ក្នុង​វិស័យ​របស់​អ្នក និង​អាច​បង្កើត​ទំនាក់ទំនង​ល្អ​ៗ​ជាមួយ​ពួក​គេ​ជាដើម ។

៣. បង្កើត​ស្ថិតិ
មនុស្ស​ចូល​ចិត្ត​ទទួល​មើល​ស្ថិតិ​ទាក់ទិន​នឹង​ប្រធានបទ​ដែល​ពួក​គេ​ចាប់អារម្មណ៍​លើ ដូច្នេះ​ប្រសិនបើ​អ្នក​រកបាន​ស្ថិតិ​ដែល​អ្នក​គិត​ថា​អ្នកគាំទ្រ​អ្នក​នឹង​ចាប់អារម្មណ៍​នោះ អ្នក​គួរតែ​ព្យាយាម​ចែករំលែក ។ ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ដទៃ​ទេ តែ​ថែម​ទាំង​អាច​ផ្តល់​នូវ​ព័ត៌មាន​ល្អ​ៗ​ដល់​ពួក​គេ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ