ចាប់ខ្លួន​សេដ្ឋី​ម្ចាស់​កាសែត​ក្នុង​ផ្ទះ មុន​ចូល​ឆែកឆេរ​ក្រុម​ហ៊ុន​សារ​ព័ត៌មាន​(វីដេអូ)


ក្រុង​ហុងកុង ៖ មហាសេដ្ឋី​ក្រុង​ហុងកុង​លោកJIMMY LAI បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០
សីហា មុន​ពេល​ក្រុមហ៊ុន​សារព័ត៌មាន​របស់​លោកត្រូវ​ចូល​ឆែកឆេរ ក្នុង​នាម​នៃ​ច្បាប់​ស្ដី​ពី​សន្តិ​សុខ​ជាតិ ។ នេះ​ជា​ដំណាក់កាល​ថ្មី​មួយ​ក្នុង​ការ​ចាប់ផ្ដើម​ក្ដោប​ក្ដាប់​ក្នុង​ដៃ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ​ពី​សំណាក់​ចិន ។

មហាសេដ្ឋី​រូប​នោះ​ត្រូវ​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក នា​វេលា​ម៉ោង​៧​ព្រឹក​ម៉ោង​ក្នុងស្រុក ។ នេះ​ជា​​ការ​អះអាង​របស់​មនុស្ស​ជំនិត​លោក​ម្នាក់​ដែល​បន្ត​ថា សមាជិក​ឯទៀត​ៗ​នៃ​ក្រុមហ៊ុន​កាសែត​របស់​​គេ​ក៏​ត្រូវ​ចាប់ខ្លួន​ដែរ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​និយាយ​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ឃុបឃិត​ជាមួយ​កងកម្លាំង​បរ​ទេស ដែល​នោះ​ជា​មួយ​«ខ» ក្នុង​ចំណោម​​ «ខ» សំខាន់​ៗ​ដែល​មាន​ចែក​ក្នុង​ច្បាប់​ស្ដី​ពី​សន្តិសុខ​នៅ​ហុងកុង​ដែល​ចិន​បាន​ដាក់​ឲ្យ​ប្រើ​តាំងពី​ដំណាច់ខែ​មិថុនា​មក ។

ចាត់​ទុក​ថា​ជា​ចម្លើយ​តប​មួយ​របស់​ក្រុង​ប៉េ​កាំ​ង ចំពោះ​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ ដែល​ក្រឡុក​ក្រុង​ហុងកុង​អស់​ពេល​ជា​ច្រើន​ខែ​កាលពី​ឆ្នាំ​២០១៩ ។ ច្បាប់​នោះ​បាន​ផ្ដល់​ឲ្យ​អាជ្ញាធរ​ហុង​កុង​នូវ​អំណាច​ថ្មី​ៗ ដើម្បី​បង្ក្រាប​បទឧក្រិដ្ឋ​៤​ប្រឆាំង​សន្តិសុខ​រដ្ឋ គឺ​ការ​ធ្វើ​វិច្ឆេទកម្ម ការ​បំបែក​ខ្លួន ភេរវ​កម្ម និង​ការ​ឃុបឃិត​ជាមួយ​កងកម្លាំង​ពី​ខាងក្រៅ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ