ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ​កូរ៉េ​ខាងត្បូង​ដែល​កំពុង​រង​គ្រោះ​ស្រាប់​ដោយ​ទឹក​ជំនន់


ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ JANGMI ជាព្យុះ​ទី​៥​ប្រចាំ​រដូវ បាន​វាយប្រហារ​កាលពី​ថ្ងៃ​ទី១០ សីហា លើ​កោះ JEJU ភាគ​ខាងត្បូង​ឧបទ្វីបកូរ៉េ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ទឹកជំនន់​នឹង​នៅ​បន្ត​រហូត​ដល់​ពាក់កណ្ដាល​ខែសីហា ដោយ​ពុំ​ទាន់​មាន
សញ្ញា​ចុះ​ថយ​នៅឡើយ ។

ភ្លៀង​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​ខ្លាំង ក្នុង​គ្រប់​តំបន់​របស់​ប្រទេស ពេល​ព្យុះ JANGMI កំពុង​​តែ​បោកបក់​ឆ្ពោះទៅ​ទិសឦសាន ហើយ​មក​ដល់​កោះ JEJU នា​វេលា​ម៉ោង​៧​ព្រឹក ។ រលក​ខ្ពស់​ៗ​​ត្រូវ​បាន​ពិនិត្យ​ឃើញ​នៅ​កន្លែង​កម្សាន្ត​មាត់​សមុទ ្រ​SEOGWIPO ភាគ​ខាងត្បូង​កោះ JEJU
ខណៈ​​ព្យុះ​នោះ​កាន់តែ​ខិត​ជិត​ដល់ ។ ភ្លៀង​ដែល​មា​នក​ម្ព្​ស់​ជាង​៤០​មី​ល្លិ​ម៉ែត្រ​ក្នុង​១​ម៉ោង ត្រូវ​ធ្លាក់​លើ​ខេត្ត GYEONGSANG ខាងត្បូង​និង​ភ្លៀង​ក្នុង​កម្រិត​ប្រមាណ​ជា​១៥​មី​ល្លិ​ម៉ែត្រ ត្រូវ​ធ្លាក់​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​និង​លើ​កោះ JEJU ។

ព្យុះ​ទី​ហ្វុ​ង JANGMI ជា​ភាសា​កូរ៉េ​មាន​ន័យថា​ផ្កាកូលាប កើត​មាន​ពេល​ប្រទេស​នោះ​កំពុង​តែ
ឆ្លងកាត់​រដូវភ្លៀង​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ពី​ធម្មតា​នា​ឆ្នាំ​នេះ ហើយ​នៅ​ពុំ​ទាន់​មាន​សញ្ញា​ធូរស្រាល​នៅឡើយ ។

ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​វាយប្រហារ​តំបន់​ភាគ​កណ្ដាល​ប្រទេស ក្នុង​ខែសីហា​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤២​នាក់​រួច​ហើយ និង​មនុស្ស​មួយ​ចំនួន​បាត់​ខ្លួន ព្រមទាំង​បំផ្លាញ​ផ្ទះសម្បែង​រាប់​ម៉ឺ​ន​ខ្នង​រួច​មនុស្ស​ជិត​៧.០០០​នាក់​ត្រូវ​ជម្លៀស​ចេញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ