ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real ដាក់​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ចំណោម​២​នាក់​ជា​ថ្នូរ​យក Dybala របស់ Juventus

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ SportMediaset បានឱ្យ​ដឹង​ថា​ក្លិប​អធិរាជ​ស Real Madrid គ្រោង​នឹង​ដាក់​កីឡាករ​សំខាន់​របស់​ខ្លួន​ម្នាក់​ក្នុង​ចំណោម​កីឡាករ Toni Kroos…

អេ​ស្ប៉ា​ញ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ SportMediaset បានឱ្យ​ដឹង​ថា​ក្លិប​អធិរាជ​ស Real Madrid គ្រោង​នឹង​ដាក់​កីឡាករ​សំខាន់​របស់​ខ្លួន​ម្នាក់​ក្នុង​ចំណោម​កីឡាករ Toni Kroos ឬ​ក៏ Isco ជា​ថ្នូរ​នៃ​កិច្ចព្រមព្រៀង ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ​ឆ្នើម Paulo Dybala របស់​ក្លិប​សេះបង្កង់ Juventus មក​កាន់​ទឹកដី Santiago Bernabeu ត្រៀម​សម្រាប់​ការ​ប្រកួតប្រជែង​រដូវ​កាល​ក្រោយ​។

កីឡាករ Paulo Dybala

ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១៩-២០ កំពុង​តែ​ចរចា​ជាមួយ​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ​អ៊ី​តា​លី Serie A ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ ២៦​ឆ្នាំ​ខាងលើ​។ ខណៈ​ក្លិប​អ្នកមាន​បារាំង PSG ក៏​ត្រូវ​បាន​រាយការណ៍​ថា កំពុង​ចង់បាន​កីឡាក​រូប​នេះ​ផង​ដែរ​។

កីឡាករ Isco

ដើម្បី​ឱ្យ​បាន​មុន PSG និង​ទាញ​ចំណាប់អារម្មណ៍​របស់ Juventus ក្រុម​របស់​លោក Zinedine Zidane នឹង​ផ្តល់​ជូន​កីឡាករ​សំខាន់​ម្នាក់ ក្នុង​ចំណោម​ខ្សែបម្រើ​អា​ល្លឺ​ម៉​ង់ Toni Kroos និង​ខ្សែបម្រើ​ប្រយុទ្ធ​អេ​ស្ប៉ា​ញ Isco របស់​ខ្លួន ដើម្បី​ជា​ថ្នូរ​ក្នុង​ដំណើរការ​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​។

កីឡាករ Toni Kroos

ទោះបីជា​យ៉ាងណា​ក៏​ដោយ Juventus ហាក់​មិន​មាន​ឆន្ទៈ​ក្នុង​ការ​លក់ Dybala ដែល​រីករាយ​នឹង​យុទ្ធនាការ Serie A មុន​ការ​បណ្តេញ​លោក Maurizio Sarri ហើយ​ខណៈ​ដែល​គេ​កំពុង​ទន្ទឹងរង់ចាំ​របៀប​លេង​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក Andrea Pirlo ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ