ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ហូរ​កាត់​ផ្ដាច់​ផ្លូវ​ទៅ​កាន់​រមណីយ​ដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល ដែល​បាន​កាត់​ផ្ដាច់​ដោយសារ​ជំន​ន់​ទឹកភ្លៀង​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ហើយ ភ្ញៀវ​ទេសចរ​អាច​ទៅ​លេង​កម្សាន្ត​បាន ។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​ស្រុក​ទឹកផុស…

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល ដែល​បាន​កាត់​ផ្ដាច់​ដោយសារ​ជំន​ន់​ទឹកភ្លៀង​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ហើយ ភ្ញៀវ​ទេសចរ​អាច​ទៅ​លេង​កម្សាន្ត​បាន ។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​ស្រុក​ទឹកផុស កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែសីហា ។

លោក សុខ សុ​ន្ធី អភិបាល​ស្ដីទី​ស្រុក​ទឹកផុស​ថ្លែង​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តំបន់​ផ្នែក​ខាងលើ ហើយ​បន្ទាប់​មក​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែសីហា បាន​បាក់​ដាច់​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល​អស់​ប្រហែល​៥
ម៉ែត្រ ដែល​ជា​ហេតុ​មិន​អាច​ឲ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​បាន ។

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា​នោះ លោក​ក៏​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​តាម​បណ្តាញ​សង្គម​ដល់​ភ្ញៀវ​ទេសចរ សុំ​ផ្អាក​មួយ​រយៈ​ខ្លី​សិន ។ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ ដោយ​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​សហគមន៍ ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ ក៏​បាន​យក​ឈើ​ធ្វើ​ជា​ស្ពាន​បណ្ដោះ​អាសន្ន ដែល​អាច​ឱ្យ​ភ្ញៀវ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ។ ការ​ជួសជុល​បាន​ប្រើ​រយៈពេល​មួយ​ថ្ងៃ​នេះ រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែសីហា ទើប​រួចរាល់​ជា​ស្ថាពរ ។

លោក​បាន​បញ្ជាក់​ថា ប៉ុន្តែ​អនុញ្ញាត​តែ​រថ​យន្ត​ធុន​តូច​ប្រភេទ​ទេសចរណ៍​ធម្មតា​ប៉ុណ្ណោះ ឯ​រថយន្ត​ធុន​ធំ​ដឹក​ធ្ងន់​ចាប់ពី​ចំណុះ​៣​តោន​ឡើង ទៅ​មិន​អនុញ្ញាត​ឱ្យ​បើកបរ​លើ​ផ្លូវ​នោះ​ឡើយ ។ លោក​ក៏​សូម​បញ្ជាក់​ជា​ថ្មី​ថា ភ្ញៀវ​ទេសចរ​អាច​ទៅ​លេង​កម្សាន្ត​នៅ​ថ្ងៃអាទិត្យ​នេះ​បាន ។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល គឺជា​រមណីយដ្ឋាន​មួយ​ដែល​ទើបត្រូវ​បាន​បង្កើត​ឡើង​រយៈពេល​៣-៤​ឆ្នាំ​ចុង​ក្រោយ​នេះ និង​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ។ រមណីយ​ដ្ឋាន​នេះ ស្ថិត​ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស មាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់​ឆ្នាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ