ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ផ្នត់គំនិត​របស់​អ្នក​កំពុង​រារាំង​អ្នក​ក្នុង​អាជីព​ដែរ​ទេ ?

3 ឆ្នាំ មុន

ពេល​ដែល​អ្នក​ទទួល​មតិយោបល់​ពី​អ្នក​ដទៃ តើ​អ្នក​គិត​ថា​វា​ជា​ការ​រិះគន់​ទេ?ពេល​ដែល​អ្នក​ជួបនឹង​ឧបសគ្គ តើ​អ្នក​ចុះចាញ់​ទេ? តើ​អ្នក​ងាយ​បោះបង់​ចោល​លើ​អ្វីមួយ​មុន​ពេល​ចាប់ផ្តើម​ធ្វើ​វា​ព្រោះ​អ្នក​មិន​ដែល​ធ្វើ​វា​ពី​មុន​មក​ដែរ​ទេ? ប្រសិនបើ​ចម្លើយ​របស់​អ្នក គឺ​បាទ ឬ​ចាស នោះ អ្នក​ប្រហែលជា​មាន​ផ្នត់គំនិត​ដែល​កំពុង​រារាំង​អ្នក​មិន​ឲ្យ​ជោគជ័យ និង​ក្លាយជា​អ្នកមាន​ហើយ…

ពេល​ដែល​អ្នក​ទទួល​មតិយោបល់​ពី​អ្នក​ដទៃ តើ​អ្នក​គិត​ថា​វា​ជា​ការ​រិះគន់​ទេ?ពេល​ដែល​អ្នក​ជួបនឹង​ឧបសគ្គ តើ​អ្នក​ចុះចាញ់​ទេ? តើ​អ្នក​ងាយ​បោះបង់​ចោល​លើ​អ្វីមួយ​មុន​ពេល​ចាប់ផ្តើម​ធ្វើ​វា​ព្រោះ​អ្នក​មិន​ដែល​ធ្វើ​វា​ពី​មុន​មក​ដែរ​ទេ?

ប្រសិនបើ​ចម្លើយ​របស់​អ្នក គឺ​បាទ ឬ​ចាស នោះ អ្នក​ប្រហែលជា​មាន​ផ្នត់គំនិត​ដែល​កំពុង​រារាំង​អ្នក​មិន​ឲ្យ​ជោគជ័យ និង​ក្លាយជា​អ្នកមាន​ហើយ ។ នរណា​ៗ​ក៏​ចង់​ដឹង​ពី​អាថ៌​កំបាំង​ក្នុង​ការ​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​ដែរ ។ វា​អាច​ជា​ការ​ខិតខំ​ប្រឹងប្រែង ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង វា​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​ចូលរួម​។ កត្តា​មួយ​ដែល​សំខាន់​គឺ​ការ​មាន​ផ្នត់​គំ​និង​ដែល​ត្រឹមត្រូវ ។ខាងក្រោម គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​អ្នក​ដើម្បី​ជួយ​ជំរុញ​ឲ្យ​អ្នក​កាន់តែ​ជោគជ័យ​ទាំង​ក្នុង​ការងារ និង​អាជីវកម្ម ៖

១. ចាប់ផ្តើម​តាមដាន​មើល​ទម្លាប់​មិនល្អ
អ្នក​ត្រូវ​ដឹង​ពី​ការ​ឆ្លើយ​តប​របស់​អ្នក​ទៅ​នឹង​ស្ថាន​ការ​ណាមួយ​ដូច​ជា​ពេល​ទទួល​បាន​មតិយោបល់​ពី​អ្នក​ដទៃ ពេល​ដែល​បរាជ័យ និង​ពេល​ដែល​មានឱកាស​សាកល្បង​អ្វី​ដែល​ថ្មី​ៗ​ជាដើម ។ ប្រសិនបើ​ការ​ឆ្លើយ​តប​របស់​អ្នក​ភាគច្រើន​គឺ​ការ​ចុះចាញ់ និង​បោះបង់​នោះ អ្នក​ប្រហែលជា​មាន​ទម្លាប់​មិនល្អ​ដែល​ត្រូវ​កែប្រែ​ហើយ ។

២. អនុញ្ញាត​ឲ្យ​មតិយោបល់​ល្អ​ៗ​ជំរុញ​ដល់​ការ​លូតលាស់​របស់​អ្នក
វា​មិន​ងាយស្រួល​ទេ​ក្នុង​ការ​ទទួលយក​ការ​វាយតម្លៃ​ពី​អ្នក​ដទៃ ព្រោះ​វា​ប្រៀប​ដូច​ជា​បង្ហាញ​នូវ​ចំណុចខ្សោយ​របស់​អ្នក​ឲ្យ​អ្នក​ដទៃ​មើលឃើញ​ជាដើម ។ ប៉ុន្តែ​វា​អាច​ជួយ​ឲ្យ​អ្នក​លូតលាស់ និង​អភិវឌ្ឍន៍​ខ្លួន​បាន ។ ដូច្នេះ​អ្នក​គួរតែ​ស្វាគមន៍​ការ​វាយតម្លៃ​ទាំងនោះ និង​ព្យាយាម​រៀនសូត្រ​ពី​ការ​វាយតម្លៃ​ដែល​ល្អ​ៗ ។ការ​វាយតម្លៃ​ទាំងនោះ​មិន​ឆ្លុះ​បញ្ចាំង​នូវ​តម្លៃ​របស់​អ្នក​ទេ តែ​គឺ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ជាមួយ​វា​ទើប​ឆ្លុះ​បញ្ចាំង​នូវ​តម្លៃ​របស់​អ្នក​ពិតប្រាកដ ។

៣. អនុញ្ញាត​ឲ្យ​ខ្លួន​បរាជ័យ
វា​មិនជា​រឿង​ភ្ញាក់ផ្អើល​ទេ​ដែល​មនុស្ស​ម្នាក់​ចង់​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន ។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ជោគជ័យ​គ្រប់ពេលវេលា​ទេ ។ ផ្ទុយ​មក​វិញ ការ​បរាជ័យ​ក៏​អាច​ជា​ឱកាស​រៀនសូត្រ​ល្អ​សម្រាប់​អ្នក​ដែរ ។ ដូច្នេះ​នៅ​ពេល​ដែល​មាន​កិច្ចការ​ថ្មី ឬ​គម្រោងការ​ថ្មី​ដែល​អ្នក​ចាប់អារម្មណ៍ អ្នក​គួរតែ​ចូលរួម​និង​ចាប់ផ្តើម​ពី​ជំហាន​តូច​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ