ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ប្រេ​ស៊ី​ល​ទើប​ជា​ពី​កូ​វី​ដ វាយប្រហារ​លើ​ការ​ចាក់សោ និង​សារ​ព័ត៌​មាន

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​ប្រកាស​តាម​អ៊ី​ន​ធើ​រ​ណេ​ត រិះ​គន់​លើ​វិធាន​ការណ៍​នៃ​ការ​ចាក់សោ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​រាតត្បាត​របស់​កូ​វី​ដ​១៩ ក្នុង​ការ​លើក​ឡើង​របស់​លោក មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល…

ប្រេ​ស៊ី​ល ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​ប្រកាស​តាម​អ៊ី​ន​ធើ​រ​ណេ​ត រិះ​គន់​លើ​វិធាន​ការណ៍​នៃ​ការ​ចាក់សោ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​រាតត្បាត​របស់​កូ​វី​ដ​១៩ ក្នុង​ការ​លើក​ឡើង​របស់​លោក មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល មាន​ចំនួន​អ្នក​បាត់បង់​ជីវិត ដោយ​សារ​កូ​វី​ដ​១៩​ឡើង​ផុត​១​សែន​នាក់​។

នៅ​ក្នុង​ទំព័រ Twitter កាលពី​ថ្ងៃអាទិត្យ លោក Bolsonaro បាន​ចង្អុលបង្ហាញ​រឿងរ៉ាវ​មួយ​ដែល​​ត្រូវ​បាន​ចេញផ្សាយ​ដោយ​កាសែត Daily Mail របស់​ចក្រភព​អង់គ្លេស ដែល​រិះគន់​វិធាន​ការណ៍​ចាក់សោ ដើម្បី​ដោះស្រាយ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​។

លោក​បាន​សរសេរ​ថា​៖ «​គេ​សន្និដ្ឋាន​ថា ការ​ចាក់​សោបាន​សម្លាប់​មនុស្ស​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់ នៅ​ចក្រភព​អង់គ្លេស​។ នៅ​ប្រទេស​ប្រេ​ស៊ី​ល បើ​ទោះបីជា​គ្មាន​ទិន្នន័យ​ផ្លូវការ​ក៏​ដោយ ក៏​ចំនួន​នេះ​នឹង​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​»​។

អត្ថបទ Daily Mail បាន​លើក​ឡើង​ថា​៖ «​គេ​គិត​ថា មាន​មនុស្ស​ចំនួន ១៦,០០០​នាក់​បាន​បាត់បង់​ជីវិត ដោយសារ​តែ​ពួក​គេ​មិន​បាន​ទទួល​ការ​ព្យាបាល​នៅ​ចន្លោះ​ថ្ងៃ​ទី​២៣ ខែមីនា និង​ថ្ងៃ​ទី​១ ខែឧសភា​។ នេះ​ក៏​ព្រោះតែ​មនុស្ស​ទាំងនោះ​មិន​បាន​ទៅ​ពេទ្យ ដោយសារ​តែ​ខ្លាច​ឆ្លង​មេរោគ​»​។

លោក Bolsonaro បាន​រិះគន់​ស្ថានីយទូរទស្សន៍​ធំ​បំផុត​របស់​ប្រេ​ស៊ី​ល ដោយ​មិន​ដាក់​ឈ្មោះ ដោយ​និយាយ​ថា ស្ថានីយទូរទស្សន៍​នេះ ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច ដល់​ប្រជាជន​និង​ការ​ខ្វែងគំនិត​គ្នា​ក្នុង​ចំណោម​មហាអំណាច និង​មានការ​មើលងាយ​ការ​ជជែក​វែកញែក និង​លើកទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​ថ្នាំ​គ្រុនចាញ់ Hydroxychloroquine»​។

យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​បានអោយ​ដឹង​ថា​ប្រទេស​​ប្រេ​ស៊ី​ល មាន​មនុស្ស​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​ចំនួន ១០០,០០០​នាក់ កាលពី​ថ្ងៃ​សៅរ៍ ហើយ​ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​នេះ​មាន​ចំនួន​ច្រើន​ជាង ៣​លាន​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ