ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ប្ដា​ហ៍​ទី​1​នៃ​ខែសីហា ​ចុះទប់​ស្កាត់​​​ការ​បោះបង្គោល​​ដី​​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ត្រឹម​ស​ប្តា​ហ៏​ទី​មួយ​នៃ​ខែសីហា​នេះ ក្រុម​មន្ត្រី​ឱ្យ​ដឹង​ថា បង្គោលរបង​រាប់រយ​ដើម​ដែល​គេ​បោះ​ព័​ទ្ឋ​យក​ដី​ព្រៃ​ខុសច្បាប់ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដក​ចេញ និង​បទល្មើស​ធន​ជាតិ​ធម្មជាតិ​ច្រើន​ករណី​ទៀត ក៏​ត្រូវ​បាន​បង្ក្រាប​ដែរ ។ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​អះអាង​ថា…

ខេត្តមណ្ឌលគិរី ៖ ត្រឹម​ស​ប្តា​ហ៏​ទី​មួយ​នៃ​ខែសីហា​នេះ ក្រុម​មន្ត្រី​ឱ្យ​ដឹង​ថា បង្គោលរបង​រាប់រយ​ដើម​ដែល​គេ​បោះ​ព័​ទ្ឋ​យក​ដី​ព្រៃ​ខុសច្បាប់ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដក​ចេញ និង​បទល្មើស​ធន​ជាតិ​ធម្មជាតិ​ច្រើន​ករណី​ទៀត ក៏​ត្រូវ​បាន​បង្ក្រាប​ដែរ ។

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​អះអាង​ថា ក្រុមការងារ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​ស្រុក​កោះ​ញែក បាន​ចុះ​ដក​បង្គោលព្រំ​ដី ដែល​បោះ​ខុសច្បាប់​នៅ​លើ​ដី​រដ្ឋ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៩៥ ក្នុង​ឃុំ​ស្រែ​ហ៊ុយ និង​ឃុំ​ណ​ង​ឃី​ឡឹ​ក បាន​ចំនួន​១៨០​បង្គោល ។

ចំណែក​ក្រុម​ល្បាត​សហគមន៍​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា បាន​សហការ​ចុះ​ល្បាត​ជាមួយ​អាជ្ញាធរ​ទាំង​៣​ភូមិ រួម​ជាមួយ​មន្ត្រី​ប៉ូ​លី​ស បុគ្គលិក​អង្គការ និង​មន្ត្រី​មន្ទីរ​បរិស្ថាន សរុប​១៧​នាក់ ទទួល​បាន​លទ្ធផល
១-​ធ្វើការ​បោះបង្គោល​ព្រំ​សហគមន៍​បាន​ចំនួន​៧​ដើម ។
២-​ដក​ដើម​ចេក​ដាំ​រំលោភ​ដី​សហគមន៍​បាន​ចំនួន​៦២​ដើម ។
៣-​ធ្វើការ​បោះ​ស្លាក​ចំនួន​មួយ ។
៤-​ដើរ​ល្បាត​តាម​ព្រំ​សហគមន៍​បាន​ចំងាយ​៣​គីឡូម៉ែត្រ ។

គិត​ចាប់ពី​ថ្ងៃ​ទី​៦​ដល់ទី​៨ ខែសីហា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់​ការ​ចាស់​យ៉ាង សហការ​ជាមួយ​មន្ត្រី​ឧទ្យាន​រក្ស​ប្រចាំ​ស្នាក់​ការ​អូ​តេ និង​អង្គការ​WWF បាន​ធ្វើការ​ល្បាត​ដល់​ចំណុច​ជើងភ្នំ​កៅស៊ូ​ពូ​រ៉ា​ប៉េ​ត បាន​ចាប់​ឃាត់​ម៉ូតូ​កែ​ច្នៃ​ចំនួន​២​គ្រឿង និង​ឈើ​បេង​ចំនួន​១០​ដុំ និង​បន្ត​ការ​ល្បាត​ដល់​ចំណុច​ផ្លូវ​អូ​ងេះ បាន​ចាប់​ឃាត់​ម៉ូតូ​កែ​ច្នៃ​ចំនួន​២​គ្រឿង ដែល​១​គ្រឿង​ដឹក​ផ្កា​អូ​គី​ដេរ និង​១​គ្រឿង​ទៀត​ដឹក​សត្វ​ឈ្លូស​ចំនួន​១​ក្បាល (​សត្វ​ឈ្លូស​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​) ដែល​ស្ថិត​នៅ​ក្នុងភូមិ​ពូ​រ៉ា​ប៉េ​ត ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ៕

អត្ថបទសរសេរ ដោយ