ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីចំណុចលេចធ្លោទាំង ៨ របស់ OPPO Reno 4 ដឹងតែធ្វើឱ្យអ្នកពេញចិត្តស្តូកតែម្តង ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី 9 ខែសីហា កន្លងផុតទៅថ្មីៗនេះ OPPO បានប្រារព្ធធ្វើកម្មវិធី VIP Pre…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី 9 ខែសីហា កន្លងផុតទៅថ្មីៗនេះ OPPO បានប្រារព្ធធ្វើកម្មវិធី VIP Pre Experience Event សម្រាប់ម៉ូដែល Reno 4 នៅក្នុងហាង OPPO Brand Store ដែលមានទីតាំងក្នុងផ្សារទំនើប AEON ភ្នំពេញជាន់ទីមួយ ។ ក្នុងកម្មវិធីសម្ពោធនោះផងដែរ សង្កេតឃើញថា មានអ្នកតំណាងឲ្យក្រុមហ៊ុន អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ក៏ដូចជាដៃគូអាជីវកម្មមួយចំនួន ដែលបានចាប់កាន់ ប៉ះ និងតេស្តដំបូង នៅកម្ពុជាជាផ្លូវការ ពោរពេញអារម្មណ៌ភ្ញាក់ផ្អើលជាខ្លាំង របស់ស្មតហ្វូន OPPO Reno 4 ស៊េរីថ្មីមួយនេះ ។

This image has an empty alt attribute; its file name is 13264068d108c6901b3592ea654fcd57-1024x864.png

ជាមួយនឹងភាពជឿជាក់ កាលពីប៉ុន្មានថ្ងៃនេះ នៅក្នុងផេកហ្វ៊េសប៊ុក និង Youtube ផ្លូវការរបស់ក្រុមហ៊ុន OPPO បានបង្ហាញពីមុខងារ និងបច្ចេកវិទ្យាទំនើប ៗខ្ទេចគ្មានសល់ ពីស្មាតហ្វូន OPPO Reno4 មុនថ្ងៃសម្ពោធផ្លូវការ ដែលបង្ហាញឲ្យឃើញរបស់ល្អខ្លាចអីនិងផ្សាយ ឬប្រាប់មុន ទោះបីជាមិនប្រកាសតម្លៃជាផ្លូវការក៏ដោយ ។ ក្នុងនោះដែរ មានហ្វេនៗ និងអតិថិជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងដោយចូលសួរ និង comment រាប់ពាន់អ្នក ពីស្មាតហ្វូនម៉ូដែលចុងក្រោយនេះ ។

This image has an empty alt attribute; its file name is d8f49076534bfb6e3e46c3d93e2e13f6-1024x1024.jpg

បើយោងតាមសម្តីរបស់តារាតំណាងឲ្យក្រុមហ៊ុន OPPO គឺកម្លោះសង្ហា Step បាននិយាយទាំងទឹកមុខរីករាយថា «លោកពិតជារីករាយនិងពេញចិត្តមុខងារ និងបច្ចេកវិទ្យាទំនើប ៗថ្មីប្លែកនេះមែនទែនជាពិសេស គឺមុខងារ AI Color Portrait ជាបច្ចេកវិទ្យាមួយ ដែលអាចរំលេចពណ៌មនុស្សនៅខាងមុខ រីឯផ្ទៃ ឬ Background ខាងក្រោយទៅជាពណ៌សខ្មៅ មើលទៅពិតជាលេចធ្លោ និងទាក់ទាញខ្លាំងមែនទែន ។ ហើយជាពិសេសសម្រាប់អ្នកចូលចិត្តដើរលេងយប់ ឬថតរូបពេលយប់ គឺប្រើមុខងារ Night Flare Portrait មិនខកបំណ ងហ្មង៎ ព្រោះមុខងារនេះបង្កើនកម្រិតព្រាលនៅខាងក្រោយ និងរំលេចពន្លឺភ្លើងតូចៗឲ្យកាន់តែលេចធ្លោ ដោយមិនចាំបាច់ប្រើកាមេរ៉ាថ្លៃៗឡើយ ។ លើសពីនេះទៅទៀត ស្មាត ហ្វូន OPPO Reno4 ក៏បានអមមកជាមួយបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W» ។

This image has an empty alt attribute; its file name is 1570f6b66891dbd8ae7a55dec971904f-1024x1024.jpg

រីឯតារាចម្រៀងវ័យក្មេងសំឡេងពីរោះកញ្ញា រ៉េត ស៊ូហ្សាណា ក៏បានបង្ហាញអារម្មណ៍សប្បា យរីក រាយដោយបាននិយាយថា «សម្រាប់មុខងាររបស់ស្មាតហ្វូន OPPO Reno4 ដែលចាប់អារម្មណ៍គឺ ស្មាតហ្វូននេះមានបច្ចេកវិទ្យាសម្គាល់វៃឆ្លាត AI ថ្មីៗឈានមុខដូចជា ការពារការសម្ងាត់ ព្រោះជៀសវាងមានមនុស្សនៅជិតអើតមកមើលសារ ឬ Message ។ កាយវិការបញ្ជាឆ្លាតវៃ ដូចពេលខ្លះដៃប្រឡាក់ ឬសើម ស្របពេលមានអ្នក Call មក ដោយគ្រាន់តែយកដៃក្រវៀសលើអេក្រង់ គឺអាចទទួលទូរស័ព្ទនិយាយបានតែម្តង ។ រីឯមុខងាររក្សាពន្លឺអេក្រង់ឆ្លាតវៃ គឺអេក្រង់ភ្លឺគ្រប់ពេលដែលភ្នែកយើងកំពុងសម្លឹងមើល ។

មុខងារមួយទៀតគឺស្រួលមែនទែនសម្រាប់អ្នកចូលចិត្តថតវីដេអូ ឬ Vlog គឺអាចប្រើមុខងារថតវីដេអូយឺតៗ កម្រិត 960fps show-motion បង្ហាញសកម្មភាពលេចធ្លោបានគ្រប់ប្លង់បែបយឺតៗ ជាពិសេសងាយស្រួលដល់ការកាត់តវីដេអូ ព្រោះវាអាចថតវីដេអូបានរហូតដល់ទៅ 960 ចលនាឬសកម្មភាពក្នុងមួយវីនាទីឯណ្ណោះ ។ មិនតែប៉ុណ្ណោះស្មាតហ្វូន OPPO Reno4 បានបំពាក់មកជាមួយនឹងមុខងារជាច្រើនទៀតដូចជា មុខងារថតច្បាស់នៅទីងងឹត រឺយប់ ថតរូបប្លង់ទូលាយ ថតរូបបានច្បាស់ដិតកម្រិតទំហំ 108MP ពិសេសក៏អាចថតរូប ឬវីដេអូ Bokeh បានទៀតផង» ។

This image has an empty alt attribute; its file name is f537af2548d4f9d1b2c4888e504ad3b3-1024x622.jpg

ពិធីករ លោក ជា វណ្ណារិទ្ធ ក៏ដូចជាបណ្តាសារព័ត៌មានធំៗដូចជា បានសម្តែងចំណាប់អារម្មណ៍ជាពិសេស 8 ចំណុចលេចធ្លោរបស់ OPPO Reno 4 ដូចខាងក្រោមនេះ ៖

១- មុខងារ AI Color Portrait ដែលធ្វើឲ្យមនុស្សឬ object លេចធ្លោ ជាមួយនឹងផ្ទៃសខ្មៅ រួមជាមួយនឹង Monochrome Video ។
២- មុខងារថតវីដេអូយឺត 960fps រឹតតែធ្វើឲ្យវីដេអូអ្នកលេចធ្លោនិងទាក់ទាញ ។
៣- Night Flare Portrait ដែលជួយបង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ ! ។
៤- បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor) រួមមានមុខងារដោយកាយវិភាគមុខងារការពារការសម្ងាត់ មុខងារវៃឆ្លាតបង្វិលអេក្រង់ មុខងារវៃឆ្លាតរក្សាពន្លឺអេក្រង់ ។
៥- បច្ចេកវិទ្យាថតវីដេអូទប់លំនឹងជំនាន់ថ្មី 3.0 ជួយលោកអ្នកថតវីដេអូមិនញ័រ មិនរង្គើ បានគ្រប់ស្ថានភាព គ្រប់ពេល ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ។
៦- បច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 សាកថ្មពី 1% រហូតដល់ 50% ត្រឹមតែ20 នាទី និងសាកថ្ម 5 នាទី មើលវីដេអូបាន 2 ម៉ោង ។
៧- ថាមពលថ្មធំរហូតដល់ 4015mAh ។
៨- បន្ទះឈីបខ្លាំង Qualcomm Snapdragon 720G បន្ថែមគីឡូល្បឿនលឿនរលូន ត្រូវចិត្តអ្នកលេងហ្គេម ជាមួយនឹងរ៉េមក៏ធំ រ៉មក៏ធំ RAM 8GB+ROM 128GB ។

This image has an empty alt attribute; its file name is bcfd3026323c3895633bd54e87a1f8e9-1024x576.jpg

អ្វីដែលអតិថិជនដែលមិនគួររំលងនោះ គឺសម្រាប់អតិថិជនដែលបានកក់ទុក ទាំងមិនទាន់ដឹងតម្លៃ (Blind Pre Order) តែចន្លោះប្រមាណ $349-$400 ដែលចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 15 ខែសីហា នោះនឹងទទួលបានឱកាសពិសេស និងកាដូជាច្រើនលើសពីការពឹងទុកជាមួយនឹងកាដូពិសេសដែលមានតម្លៃសរុបប្រមាណ $290 រួមមាន៖ ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល 6ខែ បន្ថែមពីលើកាដូកក់ទុកមុន (Pre Order) ធម្មតា និងអាចមានឱកាសឈ្នះទូរស័ព្ទ ដែលបានធ្វើការកក់ទុកមុនដោយហ្រ្វីៗ បន្ទាប់ពីចាប់រង្វាន់ត្រូវ ក្នុងថ្ងៃសម្ពោធអនឡាញជាផ្លូវការ (I Can See Your Voice, Special Edition by OPPO Reno4) នាយប់ថ្ងៃទី 15 ខែសីហានេះ ។ ដូចនេះ សូមតាម ដានទស្សនាកម្មវិធីសម្ពោធអនឡាញស្មាតហ្វូនស៊េរីថ្មី OPPO Reno4 នៅយប់ថ្ងៃទី 15 តាមកញ្ចក់ទូរទស្សន៍ហង្សមាស និងការផ្សាយផ្ទាល់ពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ លោកអ្នកក៏មានឱកាសឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែទស្សនាការ Live, Comment និង Share ក្នុងអំឡុងពេល Live ផ្ទាល់ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is e38bbf38a79f165a5e3278acd0b343cc.png

នេះជាវីដេអូក្តៅៗអំពីកម្មវិធី RENO4 VIP Pre Experience ដែលប្រកាសការកក់ទុកមុនក្តៅដោយមិនទាន់ប្រាប់តម្លៃ ៖

https://youtu.be/7F9NzKjEyao

ចូរដាក់ម៉ោងរោទិ៍រង់ចាំទស្សនាវីដេអូសម្ពោធពិសេស កក់ទូរសព្ទ័ឈ្នះទូរស័ព្ទនាថ្ងៃទី 15 សីហាខាងមុខនេះ ៖

https://youtu.be/QjOpobP9Mso

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ