ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​បង់​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​ថ្មី​ជិត​៣០០ ក្រោយ​ពី​ផ្ទុះ​រោងចក្រ

3 ឆ្នាំ មុន

លី​បង់ ៖ ប្រទេស​លី​បង់ បាន​កត់ត្រា​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន ២៩៤​នាក់ និង​បាត់បង់​ជីវិត​ចំនួន​២​នាក់ កាលពី​ថ្ងៃអាទិត្យ​នេះ បើ​យោង​តាម​គេហទំព័រ​របស់​ក្រសួងសុខាភិបាល​សាធារណៈ​របស់​ប្រទេស​។ បច្ចុប្បន្ន​ប្រទេស​នេះ មាន​ករណី​សរុប​ចំនួន…

លី​បង់ ៖ ប្រទេស​លី​បង់ បាន​កត់ត្រា​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន ២៩៤​នាក់ និង​បាត់បង់​ជីវិត​ចំនួន​២​នាក់ កាលពី​ថ្ងៃអាទិត្យ​នេះ បើ​យោង​តាម​គេហទំព័រ​របស់​ក្រសួងសុខាភិបាល​សាធារណៈ​របស់​ប្រទេស​។

បច្ចុប្បន្ន​ប្រទេស​នេះ មាន​ករណី​សរុប​ចំនួន ៦,៥១៧​ករណី និង​មាន​អ្នក​បាត់បង់​ជីវិត​សរុប ៧៦​នាក់ ខណៈ​ដែល​ខ្លួន​ទើបតែ​ជួប​ប្រទះ​នឹង​ការ​ផ្ទុះ​ដ៏​សាហាវ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១៥៨​នាក់ និង​រាប់​ពាន់​នាក់​ទៀត​រង​របួស​កាលពី​ស​ប្តា​ហ៍​មុន​។

កាលពី​ថ្ងៃ​សុក្រ លោក​វេជ្ជបណ្ឌិត Friass Abiad ប្រធាន​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Rafik Hariri នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ប្រយុទ្ធ​ជាមួយ​កូ​វី​ដ​១៩ បាន​ប្រាប់ CNN ថា មន្ទីរពេទ្យ​ពេញ​សុទ្ធតែ​អ្នក​សម្រាក​ព្យាបាល​។

លោក Abiad បាន​សរសើរ​វិស័យ​សុខាភិបាល​របស់​ប្រទេស​នេះ ចំពោះ​វិធី​ដោះស្រាយ​វិបត្តិ​ទី​២ នៃ​ការ​ឆ្លង​កូ​វី​ដ​១៩ និង​ការ​ផ្ទុះ​រោងចក្រ​ក្នុង​ទីក្រុង កាលពី​ថ្ងៃ​អង្គា​រ៍ស​ប្តា​ហ៍​មុន​។

សមត្ថភាព​របស់​វិស័យ​សុខាភិបាល ដែល​អាច​គ្រប់គ្រង​ក្នុង​ពេល​ផ្ទុះ​រោងចក្រ និង​កូ​វី​ដ​១៩ គឺ​ពិតជា​គួរ​ឱ្យ​សរសើរ​។ ប៉ុន្តែ​ឥឡូវនេះ មន្ទីរពេទ្យ​ពេញ​ហើយ និង​ការ​ផ្គត់ផ្គង់​របស់​ពួក​គេ​ស្ទើរតែ​អស់ ខណៈ​ដែល​សមត្ថភាព​សម្រាប់​បុគ្គលិក​របស់​ពួក​គេ​កំពុង​តែ​មិន​គ្រប់​។ នេះ​ជា​អ្វី​ដែល​លោក​បាន​សរសេរ​នៅ​លើ Twitter កាលពី​ថ្ងៃ​សៅរ៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ