ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងប៉ុនប៉ងច្រើនលើក តែមិនបាន​សម្រេច លុះលើកនេះ​ជួយមិនទាន់​

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ​មនុស្ស​ម្នា​រាប់រយ​នាក់​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​លោតទឹក​ពីលើ​ស្ពាន​កោះ​ប៉ែន ស្ថិត​នៅ​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់ សៀម​ ​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៩​សីហា ២០២០…

ខេត្តកំពង់ចាម​ ៖ ​មនុស្ស​ម្នា​រាប់រយ​នាក់​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​លោតទឹក​ពីលើ​ស្ពាន​កោះ​ប៉ែន ស្ថិត​នៅ​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់ សៀម​ ​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៩​សីហា ២០២០ លុះ​​​ក្រោយមក​​ត្រូវបាន​អ្នកនេសាទ​ប្រទះឃើញសព​​​​មាន​​ចំងាយ​ប្រមាណ​២​ទៅ៣​គីឡូម៉ែត្រ​​ពីស្ពានកោះប៉ែន រួច​​ចេញទូក​​ទៅ​ជួយ​​យក​សព​មក​ដាក់​នៅ​ច្រាំង​ទន្លេ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​កោសល្យ​វិច័យ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ស្ត្រី​រងគ្រោះ​​ឈ្មោះ​ហួ​ន និមល អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់​រលីង សង្កាត់​សំបូ​រមាស ក្រុង​កំពង់ចាម​ ដោយ​បាន​លោតទឹក​​ត្រង់​ផ្នែក​កណ្ដាល​ស្ពាន​និង​បាន​បន្សល់ទុក​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស្កុប​ពី​ ពណ៌​ខៀវ ​ស៊េរី​​ឆ្នាំ​២០២០​ ពាក់​ស្លាក​លេខ​កំពង់ចាម​1R-8550 ។​

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​បន្ត​ថា បន្ទាប់​ពី​​សមត្ថកិច្ច​ក៏​បានទទួល​ដំណឹង​ថា មាន​​មនុស្សលោតទឹក​​ពីលើ​ស្ពាន​កោះ​ប៉ែនរួចមក​ ក៏​​បាន​ទាក់ទង​តាម​វិទ្យុ​ទៅ​បណ្ដា​ប៉ុស្តិ៍​នៅ​ផ្នែក​ខាងក្រោម​ឲ្យ​ជួយ​មើល​ក្រែង​​ឃើញ​​សព​អណ្ដែត​ លុះក្រោយ​មក​នៅ​ចម្ងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​ពី​ស្ពាន​កោះ​ប៉ែន​គេ​បានឃើញ​កាបូបស្ពាយ​នៅ​ជាប់​នឹង​ខ្នង​​ជន​​រង​គ្រោះ​បាន​ផុស​​ណ្តែត​​ឡើង​លើ​ផ្ទៃ​ទឹក ​ក្នុង​គ្រានោះ​មាន​បងប្អូន​អ្នកនេសាទ​ខ្មែរ​អ៊ិ​ស្លាម​បានប្រទះ​ឃើញក៏​​ចេញ​ទៅ​ជួយ​សង្គ្រោះដែរ​ ​ប៉ុន្តែ​​ហួសពេល​ទៅ​ហើយ​ គឺ​ស្ត្រី​រងគ្រោះ​បាត់បង់ជីវិតបាត់ទៅហើយ ។

តាម​ប្រភពដដែលបានបន្ត​ថា ​បន្ទាប់មក​​ក៏​បាន​លើកសព​ដាក់​លើ​ទូក​ម៉ាស៊ីន​​យក​មក​ដាក់​នៅ​ច្រាំង​ទន្លេ​ក្នុង​ឃុំ​កោះមិត្ត​ស្រុក​កំពង់សៀម នឹង​បាន​ហៅ​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​រួម​នឹង​ពេទ្យ​មណ្ឌល​សុខភាព​ចុះ​មក​ពិនិត្យ​កោសល្យវិច័យ​ ​បាន​បញ្ជាក់​​ថា​ ​ស្ត្រីរងគ្រោះ​​​​ពិតជា​បាត់បង់ជីវិត​ដោយ​លង់ទឹក​ រួច​ក៏​បាន​ប្រគល់សព​​ទៅ​ឱ្យ​ឪពុក​ដឹក​តាម​រថយន្ត មួយ​គ្រឿង​យក​​ទៅ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា នា​ពេល​កន្លង​មក​ស្ត្រី​​រងគ្រោះ​ធ្លាប់​បាន​ប៉ុនប៉ង​លោតទឹក​​ពីលើ​ស្ពាន​គី​ហ្សុ​ណា នា​ក្រុង​កំពង់ចាម ចំនួន​២​ទៅ៣​ដង​រួច​មក​ហើយ​ តែ​មិន​បាន​សម្រេច ​ព្រោះ​សមត្ថកិច្ច​យាម​នៅ​ទីនោះ​ក៏​ឃាត់​ទាន់​ពេល​។ លុះ​លើក​​នេះ ​មិនអាចជួយទាន់ ​បណ្ដាល​ឲ្យ​​ស្ត្រីរងគ្រោះ​​បាត់បង់​ជីវិត​តែម្តង ។ ចំណែក​​មូលហេតុ​គឺ​ដោយសារ​​ស្ត្រី​​រង​គ្រោះ​មាន​ជំងឺផ្លូវចិត្ត ​និង​លេបថ្នាំ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​៕ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ