ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ចុះ​ល្បាត​ទើប​ជួប​ការ​កា.ប់​រុករាន និង​ដក​កូន​ឈើ​ទើប​ដាំ​ថ្មី​ចំនួន​១២​ដើម

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្ដព្រះវិហារ ៖ មន្ទីរ​បរិស្ថាន ខេត្ដព្រះវិហារ នា​ថ្ងៃ​ទី​៨ -៩ ខែសីហា ឆ្នាំ​២០២០ នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​-​ឆែប មន្ត្រី​ប្រចាំ​ស្នាក់​ការ​ថ្មកែវ…

ខេត្ដព្រះវិហារ ៖ មន្ទីរ​បរិស្ថាន ខេត្ដព្រះវិហារ នា​ថ្ងៃ​ទី​៨ -៩ ខែសីហា ឆ្នាំ​២០២០ នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​-​ឆែប មន្ត្រី​ប្រចាំ​ស្នាក់​ការ​ថ្មកែវ សហការ​ជាមួយ​នគរបាល​ឃុំ​ឆែប​ពីរ ចុះ​ល្បាត​នៅ​ចំណុច​ណា​រ៉ុ​ង អូ​តា​ឡះ ទួល​កំបោ ស្ថិត​ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ជួប​ការ​កាប់​រុករាន​ដី​ប្រហែល​បណ្តោយ​២០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ និង​ដក​កូន​ឈើ​ទើប​ដាំ​ថ្មី​ចំនួន​១២​ដើម ព្រមទាំង​បាន​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​បាន​ចំនួន​៥​ស្លាក​សញ្ញា​ផង​ដែរ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ។

ដោយឡែក​នៅ​ថ្ងៃ​ទី​៥-៩ ខែសីហា ឆ្នាំ​២០២០ មន្ត្រី​ប្រចាំ​ស្នាក់​ការ​ដំរី​បូត បាន​ចុះ​ល្បាត​ចំណុច អូរ​ទឹកថ្លា លេខបូក​អូរ​ទឹកខ្មៅ វាល​កើប ថ្ម​ជញ្ជាំង ស្ថិត​នៅ​ស្រុក​ឆែប ខេត្ត ព្រះ​វិហារ ដោយ​ចាប់ដក​ហូត​បាន​អាវុធ​កែ​ច្នៃ ចំនួន​០២​ដើម និង​អន្ទាក់​ខ្សែកាប ចំនួន​៥០​ខ្សែ​។ ចំពោះ​វត្ថុ​តាង​ទាំង​អស់នេះ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ដំរី​បូត ។

ចំណែក​នៅ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព មន្ត្រី​ប្រចាំ​ស្នាក់​ការ​ព្រៃវែង មន្ត្រី​ប្រចាំ​តំបន់ការពារទេសភាព​ព្រះ​វិហារ មន្ត្រី​ប្រចាំ​តំបន់ការពារទេសភាព​ប្រាសាទ​បាកាន និង​មន្ត្រី​ប្រចាំ​ស្នាក់​ការ​តា​សែង បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ដោយ​មិន​បាន​ជួប​ប្រទះ​នឹង​បទល្មើស​អ្វី​នោះ​ទេ ៕