ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងខុនដូ Urban Village ត្រូវបានជ្រើសរើសឲ្យចូលប្រកួតយកពានរង្វាន់ចំនួន ៦ ក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីនៅខែកញ្ញាខាងមុខនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្មីៗនេះគម្រោងខុនដូទំនើប Urban Village ដំណាក់កាលទី ២ ដែលជា គម្រោងអភិវឌ្ឍន៍ចម្រុះទី ៣…

រាជធានីភ្នំពេញ ៖ ថ្មីៗនេះគម្រោងខុនដូទំនើប Urban Village ដំណាក់កាលទី ២ ដែលជា គម្រោងអភិវឌ្ឍន៍ចម្រុះទី ៣ របស់ ក្រុមហ៊ុន Urban Hub Cambodia ត្រូវបានជ្រើសរើស ឲ្យចូលរួមប្រកួតដណ្ដើមពានរង្វាន់ចំនួន ៦ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២០ (PropertyGuru Cambodia Property Awards 2020) ដែលនឹងប្រព្រឹត្ត ធ្វើឡើងនៅរាជធានីភ្នំពេញក្នុងខែកញ្ញាខាងមុខនេះ បើយោងទៅតាមលោកស្រី Catherine Chan នាយកប្រតិបត្តិនៃគម្រោង Urban Village ។

កម្មវិធីប្រគល់ពានរង្វាន់ដែលទទួលបានការកោតសសើរ និងមានដំណើរការយូរជាងគេនៅកម្ពុជា

លោកស្រី Catherine បានបន្ថែមទៀតថា បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរឹងបំផុតពី ក្រុមគណៈកម្មការនៃកម្មវិធីដែលសុទ្ធសឹងជាអ្នកជំនាញផ្នែកអចលនទ្រព្យដែលទទួលបានការគោរពខ្ពស់ទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ី គម្រោង Urban Village ដំណាក់ កាលទី ២ ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតជាមួយគម្រោង និងក្រុមហ៊ុនអភិវឌ្ឍន៍នៅ កម្ពុជាដទៃទៀតសម្រាប់ពានរង្វាន់ចំនួន ៦ ខាងក្រោមនេះ ៖

១. ពានរង្វាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលទទួលបានជោគជ័យជាងគេបំផុត (Best Breakthrough Developer) ។
២. ពានរង្វាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងជីវិតទាន់សម័យល្អដាច់គេបំផុត (Best Lifestyle Developer) ។
៣. ពានរង្វាន់គម្រោងខុនដូល្អដាច់គេបំផុត (រាជធានីភ្នំពេញ) (Best Condo Development Phnom Penh) ។
៤. ពានរង្វាន់គម្រោងអភិវឌ្ឍន៍ការិយាល័យល្អដាច់គេបំផុត (Best Office Development) ។
៥. ពានរង្វាន់ការិយាល័យធ្វើការរួមល្អដាច់គេបំផុត (Best Co-working Space) ។
៦. ពានរង្វាន់ការិយាល័យដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ (Best Office Architectural Design) ។

«ការដែលគ្រាន់តែត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតសម្រាប់ពានរង្វាន់ទាំងអស់នេះនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២០បានធ្វើឲ្យនាងខ្ញុំផ្ទាល់ និងក្រុម ការងារទាំងអស់នៅ Urban Village មានមោទកភាពយ៉ាងក្រៃលែងទៅហើយ ។ នេះ សបញ្ជាក់ថា អ្នកជំនាញដែលមានឥទិពលជាច្រើននៅក្នុងវិស័យអចលនទ្រព្យទទួលស្គា ល់ពីកិច្ចខំប្រឹងប្រែងរបស់យើង» លោកស្រី Catherine បានលើកឡើង ។

ពិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី Asia PropertyGuru លើកទី ៥ នៅកម្ពុជា ៖កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីឆ្នាំ ២០២០ (Asia PropertyGuru Property Awards 2020) គឺជាកម្មវិធីប្រគល់ពានរង្វាន់លើកទី ៥ ដែលត្រូវបានរៀបចំឡើងសម្រាប់ ឲ្យក្រុមហ៊ុនអភវិឌ្ឍន៍ និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជាចូលរួមប្រកួតគ្នា។ កម្មវិធីនេះត្រូវបានចាត់ទុកថា ជាកម្មវិធីប្រគល់ពានរង្វាន់ ដែលមានកិត្យានុភាព និងតម្លាភាពបំផុតពីព្រោះកម្មវិធីនេះត្រូវបានរៀបចំ និងដឹកនាំដោយ អ្នកជំនាញដែលទទួលបានការគោរព និងទុកចិត្តខ្ពស់នៅក្នុងវិស័យអចលនទ្រព្យ ។

ក្រុមហ៊ុន PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងវិស័យអចលន ទ្រព្យ ហើយក្រុមហ៊ុនក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញចំពោះជំនាញរបស់ខ្លួនក្នុងការរៀបចំកម្ម វិធីប្រគល់ពានរង្វាន់អចលនទ្រព្យនៅក្នុងតំបន់អាស៊ីទាំងមូលផងដែរ ។

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីប្រគល់ពានរង្វាន់ អចលនទ្រព្យអាស៊ីដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥មកម្លេះ ។

នៅក្នុងសន្និសីទកាសែតមួយដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះលោក Jules Kay ជានាយកគ្រប់គ្រងកម្មវិធីប្រគល់ពានរង្វាន់នេះបានមានប្រសាសន៍ថា «ប្រទេសកម្ពុជា គឺ ជាទីផ្សារដែលមានសក្ដានុពលខ្លាំងមួយសម្រាប់វិស័យអចលនទ្រព្យក្នុងចំណោមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ការដែលប្រទេសកម្ពុជាចូលរួមនៅក្នុងកម្មវិធីប្រកួត ពានរង្វាន់អចលនទ្រព្យ PropertyGuru Property Awards នេះអាចជួយឲ្យក្រុមហ៊ុនអភិវឌ្ឍ ន៍នៅក្នុងស្រុកអាចទទួលបានការទទួលស្គាល់បន្ថែមទៀត» ។

ភាពជោគជ័យជាប្រវត្តិសាស្រ្តសម្រាប់វិស័យអចលនទ្រព្យកម្ពុជា ៖ គម្រោងខុនដូ Urban Village បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យអចលន ទ្រព្យកម្ពុជាទាំងមូលនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ តាមរយៈការឈ្នះពានរង្វាន់រហូតទៅដល់ ៥ ពានក្នុងពេលតែមួយដែលធ្វើឲ្យគម្រោង Urban Village ក្លាយជាគម្រោងមួយដែលទទួលបានការទទួល ស្គាល់ដ៏ច្រើនបំផុត ។ ពានរង្វាន់ទាំងប្រាំនោះរួមមាន ៖

១. ពានរង្វាន់គម្រោងខុនដូល្អដាច់គេនៅក្នុងប្រទេសកម្ពុជា (The Best Condo Development “Cambodia”) ។
២. ពានរង្វាន់គម្រោងខុនដូល្អដាច់គេនៅក្នុងរាជធានីភ្នំពេញ (The Best Condo Development “Phnom Penh”) ។
៣. ពានរង្វាន់គម្រោងខុនដូដែលមានការចនាផ្នែកស្ថាបត្យកម្មទេសភាពខាងក្រៅល្អដាច់ គេ (The Best Condo Landscape Architectural Design) ។
៤. ពានរង្វាន់គម្រោងខុនដូដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ (The Best Condo Architectural Design) ។
៥. ពានរង្វាន់គម្រោងខុនដូដែលមានការរចនាប្លង់ផ្នែកខាងក្នុងល្អដាច់គេ (The Best Condo Interior Design) ។

លោកស្រី Catherine បានបញ្ជាក់បន្ថែមទៀតថានៅក្នុងឆ្នាំដដែលក្នុងខែវិច្ឆិកាគម្រោង Urban Village បានធ្វើឲ្យមានការភ្ញាក់ផ្អើលម្ដងទៀតក្នុងវិស័យអចលនទ្រព្យកម្ពុជានៅ កម្រិតថ្នាក់តំបន់តាមរយៈការឈ្នះពានរង្វាន់អចលនទ្រព្យដែលមានកិត្យានុភាពបំផុត គឺ «គម្រោងខុនដូល្អដាច់គេបំផុតនៅអាស៊ី» នៅឯកម្មវិធីប្រកួតពានរង្វាន់គម្រោងអចលន ទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៩ ធ្វើឡើងនៅប្រទេសថៃ ។ គម្រោង Urban Village គឺជា គម្រោងដំបូងគេបង្អស់ និងតែមួយគត់នៅកម្ពុជាដែលបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ ។

«គម្រោងខុនដូ Urban Village គឺជាគម្រោងដែលនាងខ្ញុំមានមោទកភាពបំផុត ។ វាមិនត្រឹម តែជាជោគជ័យសម្រាប់ពួកយើងនៅក្រុមហ៊ុន Urban Hub Cambodia ប៉ុណ្ណោះទេ ប៉ុន្ដែវា ក៏ជាជោគជ័យមួយសម្រាប់ប្រទេសកម្ពុជាផងដែរពីព្រោះវាបានជួយសាងកេរ្ដិ៍ឈ្មោះឲ្យវិស័យអចលនទ្រព្យកម្ពុជានៅលើឆាកថ្នាក់តំបន់» លោកស្រី Catherine បានបន្ថែម ។

លោកស្រី Catherine បានមានប្រសាសន៍ទៀតថា «យើងធ្វើការរចនាគ្រប់គម្រោងរបស់ យើងទាំងអស់ជាមួយសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងកិច្ចខំប្រឹងប្រែង ដើម្បីផ្ដល់ ជូនប្រជាជនកម្ពុជានូវបទពិសោធន៍រស់នៅទំនើបទាន់សម័យ កន្លែងសប្បាយរីករាយ សម្រាប់រស់នៅ និងផ្ទះដែលពួកគេមានមោទកភាពធ្វើជាម្ចាស់ ។ ខ្ញុំសង្ឈឹមថា យើងនឹង ឈ្នះពានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតនៅឆ្នាំនេះ និងនាំយកប្រទេសកម្ពុជានៅកាន់ ការប្រកួតថ្នាក់តំបន់ម្ដងទៀតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ» ។

ប្រសិនបើឈ្នះក្នុងគ្រប់ប្រភេទនៃពានរង្វាន់ដែលត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតនោះគម្រោង Urban Village នឹងក្លាយទៅជាគម្រោងតែមួយគត់ដែលឈ្នះពានរង្វាន់សរុបជាង ១០ ពាន ។

អំពីគម្រោង Urban Village ដំណាក់កាលទី ២ ៖ គម្រោង Urban Village ដំណាក់កាលទី ២ គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះផ្ដោតសំខាន់ទៅ លើការរស់នៅបែប សហគមន៍ជាការបណ្ដាក់ទុនដោយក្រុមហ៊ុនមកពីហុងកុងដ៏ធំជាងគេ បំផុតនៅកម្ពុជា ។ គម្រោង Urban Village ដំណាក់កាលទី ២ ត្រូវបានអភវិឌ្ឍឡើងដោយ រួមបញ្ចូលជំនាញ និងបទពិសោធន៍នៃការសាងសង់ខុនដូស្ដង់ដារហុងកុងជាមួយវប្បធម៌ នៃការរស់នៅបែបកម្ពុជា ។ គម្រោងនេះត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីសរុបទំហំ ១២០០០ ម៉ែត្រការ៉េដោយមានអគារចំនួន ៤ គឺ អគារ E, F, G និង H ដោយរួមមាន ខុនដូទំនើប តម្លៃសមរម្យ ទីធ្លាពាណិជ្ជកម្ម ហាងលក់ទំនិញ និងការិយាល័យ ។

គម្រោង Urban Village ដំណាក់កាលទី ២ ស្ថិតនៅលើទីតាំងដ៏ល្អបំផុតចន្លេះមហាវិថី សម្ដេច ហ៊ុនសែន និង ផ្លូវជាតិលេខ ២ ដែលជាតំបន់មួយក្នុងរាជធានីភ្នំពេញដែលកំពុង មានការរីកចម្រើនខ្លាំងបំផុត ហើយមនុស្សភាគច្រើនស្គាល់តំបន់នេះថាជាផ្លូវ ៦០ ម៉ែត្រ ។ គម្រោង Urban Village ដំណាក់កាលទី ២ មានចម្ងាយត្រឹម ១០ នាទីប៉ុណ្ណោះពីចំណុច កណ្ដាលនៃរាជធានីភ្នំពេញ និង ១៥ នាទីពីព្រះលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី ។

Urban Village គឺជាគម្រោងដែលមានការយកចិត្តទុកដាក់ពីបរិស្ថាន និងធម្មជាតិបៃតង ជាក់ស្ដែង ៤៥% នៃផ្ទៃអភវិឌ្ឍន៍សរុបត្រូវបានរក្សាទុកធ្វើជាសួនច្បារ ទីធ្លាបៃតង និង កន្លែង សម្រាកលេងដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងអគារធ្វើការប្រា ស្រ័យទាក់ទងគ្នា ឬសម្រាកលេងពេលទំនេរ ។

អ្វីដែលកាន់តែពិសេសនោះគឺគម្រោង Urban Village ដំណាក់កាលទី ២ មានទីតាំងនៅ ក្បែរមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅក្នុងរាជធានីភ្នំពេញដែលមានឈ្មោះថា Factory Phnom Penh ។ មជ្ឈមណ្ឌល Factory Phnom Penh មានកន្លែងធ្វើការងាររួមធំជាងគេ សាលសិល្បៈដ៏ធំទូលាយ សាលាអន្ដរជាតិ កន្លែងរៀបចំកម្មវិធី កន្លែងរៀបចំពិធីជប់លៀង កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងក្មេងលេង កន្លែងជិះក្ដារបន្ទះ ហាងកាហ្វេ ភោជនីដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយោថតរូប បណ្ណាល័យ និងកន្លែងផលិតស្រាបៀររស ជាតិដើមអាឡឺម៉ង់ដំបូងគេនៅកម្ពុជា ។

យូនីតនៅក្នុងគម្រោង Urban Village ដំណាក់កាលទី ២ លក់ដាច់យ៉ាងឆាប់រហ័សជាក់ ស្ដែងយូនីតនៅក្នុងអគារចំនួនពីរត្រូវបានលក់អស់ទាំងស្រុងក្នុងរយៈពេលដ៏ខ្លី ។

ថ្មីៗនេះក្រុមហ៊ុនទើបតែបានប្រកាសការត្រៀមបើកលក់អគារ H ឬ Sky Prime Tower ដែលជាអគារខ្ពស់ ជាងគេនៅតាមបណ្ដាយមហាវិថីសម្ដេច ហ៊ុន សែន ជាមួយការផ្ដល់ ជូនពិសេស និងការបញ្ចុះតម្លៃជាច្រើន ។ ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើយូនីតណា មួយនៅក្នុងអគារ H សូមធ្វើការទាក់ទងមកកាន់លេខ ០១៧ ៩៩៩ ៥៣១ / ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល live@villagephnompenh.com ។ អ្នកក៏អាចអញ្ចើញមកទស្សនាផ្ទះគំរូនៅ ស្នាក់ការលក់ផ្ទាល់ស្ថិតនៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ