ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុញ្ញាត​ឱ្យ​បើក​សាលារៀនវិញ ​សម្រាប់​ថ្នាក់​ទី​៩ និង​​ទី​១២ ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ខកខាន​ការ​សិក្សា​​មួយ​រយៈពេល​ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក្រសួង​អប់រំ​យុវជន និង​កីឡា​ បានសម្រេច​​អនុញ្ញាត​ឲ្យ​សាលារៀន​ថ្នាក់​ទី​៩ និង​ទី​១២​បើក​បើក​បង្រៀន​នៅ​ក្នុង​កំឡុង​ខែកញ្ញា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ ដើម្បី​ត្រៀមប្រឡង​សញ្ញា​បត្រ​ថ្នាក់​ជាតិ​នៅ​ខែធ្នូ​ឆ្នាំ​២០២០​ ។…

រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ខកខាន​ការ​សិក្សា​​មួយ​រយៈពេល​ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក្រសួង​អប់រំ​យុវជន និង​កីឡា​ បានសម្រេច​​អនុញ្ញាត​ឲ្យ​សាលារៀន​ថ្នាក់​ទី​៩ និង​ទី​១២​បើក​បើក​បង្រៀន​នៅ​ក្នុង​កំឡុង​ខែកញ្ញា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ ដើម្បី​ត្រៀមប្រឡង​សញ្ញា​បត្រ​ថ្នាក់​ជាតិ​នៅ​ខែធ្នូ​ឆ្នាំ​២០២០​ ។

យោង​តាម​សេចក្តី​​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០​ សីហា​ បាន​ឲ្យ​ដឹង​ថា ស​ម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ទី​៩ និង​សិស្ស​ថ្នាក់​ទី​១២ នៃ​គ្រឹះ​ស្ថាន​សា​ធារណៈ ចូល​រៀន​នៅ​ក្នុង​ដំណាក់​ទី​២ នៃ​ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា នៅ​កំឡុង​​សីហា ឆ្នាំ​២០២០ ក្នុង​ទ្រង់ទ្រាយ​តូច ដោយ​១៥​នាក់​មួយ​ថ្នាក់ ដោយ​គោរព​តាម​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល និង​អង្ក​ការ​សុខភាព​ពិភពលោក ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រឡង​។

ក្រសួង​បញ្ជាក់​ថា​ ៖«​​ក្រសួង​នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៩-២០២០ នៅ​ខែធ្នូ​ឆ្នាំ​២០២០​ខាង​មុខ ។ ចំពោះ​ការ​រៀបចំ​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​សម្រាប់​សិស្ស​ថ្នាក់​ដទៃ​ទៀត ក្រសួង​នឹង​រៀបចំសេចក្តី​ណែនាំ​តាម​ក្រោយ​»​។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា​ ជាមួយ​គ្នា​នេះ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ដែល​ជា​តំណាង​គ្រះ​ស្ថាន​សិក្សា​ឯកជន និង​គ្រះ​ស្ថាន​ឯកជន​ដទៃ​ទៀត បាន​ស្ម័គ្រចិត្ត​ពន្យា​ពេល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​កភូមិ​(​បាក់​ឌុ​ប​) ដើម្បី​ចូលរួម​ជាមួ​យ​ការ​ប្រឡង​ថ្នាក់​ជាតិ​នៅ​ខែធ្នូ​ឆ្នាំ​២០២០ ជាមួយនឹង​គ្រឹះស្ថានសាធារណៈ ។

ជាមួយ​គ្នា​នោះ​ដែរ ​ក្រសួង​ល​ក៏​បាន​ឲ្យ​សាធារណៈជន មាតា បិតា អ្នក​អាណាព្យាបាល​សិស្ស ​និង​បេក្ខជន​ជ្រាប ។ ដោយឡែក ​វិទ្យាល័យ ​និង​អនុ​វិទ្យាល័យ​ទាំងអស់​ត្រូវ​ត្រៀម​លក្ខណៈ​ ដើម្បី​អនុវត្ត​កិច្ចការ​ខាងលើ​៕

អត្ថបទសរសេរ ដោយ